Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ
2025-08-16
Go to the website published MPWT
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ស្រុកកោះធំ និងមូលដ្ឋានឃុំទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ៊ំពូមីង បងប្អូន ក្មួយៗជាជនភៀសសឹក និងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ។ ថ្លែងក្នុងអង្គពីធីសំណេះសំណាល ឯកឧត្តមប្រធាន បានស្វាគមន៍ដល់បងប្អូនគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ សង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា បណ្ដាលឱ្យមានការបាត់បង់អាយុ ជីវិតវីរកងទ័ព និងប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន ព្រមទាំងមានការភៀសខ្លួន ជនស៊ីវិលរាប់សែននាក់មកតំបន់សុវត្ថិភាព ហើយក៏ជាមូលហេតុនៃការវិលត្រឡប់ចូលស្រុករបស់ពលករប្រមាណជាង ៩០ម៉ឺននាក់ ដែលក្នុងនោះក៏រាប់បញ្ចូលទាំង អ៊ំពូមីង បងប្អូន ក្មួយៗនៅចំពោះមុខនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏ផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ បងប្អូនគ្រួសារជនភៀសសឹក និងពលករត្រូវ តាមដានព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល និងមិនគួរសម្រេចចិត្តវិលត្រឡប់ទៅ ភូមិដ្ឋាននៅព្រំដែនវិញ ឬទៅប្រទេសសៀមវិញក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ ដោយអត់ធ្មត់ចំពោះស្ថានភាពលំបាក ចំពោះមុខនេះ និងផ្តល់ព័ត៌មានសហការជាមួយអាជ្ញាធរ និងរឹងមាំទាំងអស់គ្នា នេះជាទឹកដីកំណើតរបស់យើង ដូច្នេះត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជីវភាព ដោយរករបរទទួលទាន ឬការងារក្នុងមូលដ្ឋាន ពិសេសបងប្អូនដែលត្រឡប់មកពី ប្រទេសសៀម សូមប្រែក្លាយទៅជាកម្លាំងពលកម្មក្នុងប្រទេសយើង ដើម្បីអភិវឌ្ឍ ប្រទេសយើង។ ឯកឧត្តមប្រធានក៏បានគូសបញ្ជាក់បន្ថែម ចំពោះទីផ្សារការងារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយបងប្អូនអាច ទូរសព្ទទៅលេខ ១២៩៧ ឬស្កែន QR Code ដែលមាននៅ ក្នុងខិតបណ្ណដែលក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែកជូនក្នុងកម្មវិធី ដើម្បីស្វែងរកការងារធ្វើនៅក្នុងស្រុក។ ចាប់ពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣ នៅ តាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះអ្នកស្វែងរកការងារ និងសម្ភាសន៍ជ្រើសរើស បុគ្គលិក ដោយក្នុងមួយថ្ងៃមានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់ ហើយសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការ សម្ភាសន៍ជ្រើសរើសបុគ្គលិកនេះដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom ក៏បាន។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានក៏សូមផ្តាំផ្ញើដល់ក្រុមការងារ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងដោះស្រាយនូវលទ្ធភាពដែលអាចធ្វើទៅបានជូនបងប្អូនប្រជាពលរដ្ឋពិសេសសម្របសម្រួលពាក់ព័ន្ធឯកសាររបស់ពួកគាត់ ក្នុងករណីដែលលក្ខខណ្ឌការងារតម្រូវ និងចូលរួមសម្របសម្រួលការអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាបញ្ហាបំណុលធនាគា និងការបង់ប្រាក់ធនាគារ ដែលរាជរដ្ឋាភិបាលបានសម្រេចថ្មីៗនេះចំពោះយោធិនពលី ពិការ និងជនភៀសសឹកផងដែរ។ ចំពោះមណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវធានានូវការថែទាំសុខភាព ការព្យាបាល និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសជាមួយនឹងបងប្អូនប្រជាពលរដ្ឋទើបត្រឡប់មកនាពេលនេះ។ ក្នុងស្ថានភាពតានតឹងចំពោះមុខប៉ុន្មានថ្ងៃនេះ ប្រសិនបើសង្គ្រាមឈ្លានពានកើតឡើងសារជាថ្មី រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជ្យស្មើ មុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋភិបាល និងមានឆន្ទៈរួមគ្នាជាធ្លុងមួយ៕
ផ្លូវ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ពិធីសំណេះសំណាល
ថ្នាក់ដឹកនាំក្រសួង
ស្រុកកោះធំ
QR Code
អនុសាសន៍ណែនាំ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90