• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

វេទិកាសកលស្ដីពីការតភ្ជាប់ការដឹកជញ្ជូនឆ្នាំ២០២៥ ក្រោមប្រធានបទ «ការតភ្ជាប់ដោយរលូន លទ្ធភាពគ្មានដែនកំណត់»

2025-06-30 Go to the website published MPWT
វេទិកាសកលស្ដីពីការតភ្ជាប់ការដឹកជញ្ជូនឆ្នាំ២០២៥ ក្រោមប្រធានបទ «ការតភ្ជាប់ដោយរលូន លទ្ធភាពគ្មានដែនកំណត់» ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី៖ ឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងទៅចូលរួមវេទិកាសកលស្ដីពីការតភ្ជាប់ការដឹកជញ្ជូន (Global Transport Connectivity Forum) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការតភ្ជាប់ដោយរលូន លទ្ធភាពគ្មានដែនកំណត់» (Seamless Connectivity, Limitless Possibilities)។ វេទិកានេះ ត្រូវបានប្រកាសបើកជាឱឡារិកក្រោមអធិបតីភាពរបស់ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី និងមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី មកពីប្រទេសចំនួនប្រមាណ ៦០ ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដ៏ច្រើនកុះករ សរុបប្រមាណ ៤០០០ នាក់។ វេទិកានេះ បានលើកយកបញ្ហាប្រឈមដែលការតភ្ជាប់ ការដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីករវាងតំបន់អាស៊ី និងអឺរ៉ុប កំពុងប្រឈម ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងជម្លោះនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាដែលកំពុងកើតឡើង និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញសម្រេចឱ្យបានពេញលេញនូវសក្តានុពលនៃច្រករបៀងដឹកជញ្ជូនកណ្តាល និងរបៀង TRACECA សំដៅប្រែក្លាយរបៀងនេះជារបៀងនៃសន្តិភាព ភាពជាដៃគូ និងការរីកចំរើន ដែលអាចជំនួស និងបំពេញបន្ថែមឱ្យរបៀងកើត-លិច ដែលកំពុងបម្រើឱ្យការដឹកជញ្ជូន និងវិនិយោគនាពេលបច្ចុប្បន្ន ។ ក្រៅពីការពិភាក្សាលើការជំរុញការតភ្ជាប់រូបវន្តនៃរបៀងខាងលើនេះ វេទិកាពិភាក្សាផងដែរអំពីផែនការ និងយុទ្ធសាស្រ្តនានា ដើម្បីរបៀងខាងលើនេះមានភាពប្រកួតប្រជែង មាននិរន្តរភាព បរិយាបន្ន និងភាពធន់ សំដៅបង្កើនភាពជឿជាក់ ដោយគោរពបរិស្ថាន និងប្រើប្រាស់ជម្រើសឌីជីថលូបនីយកម្ម រួមបញ្ចូលនូវបញ្ញាសិប្បនិមិត្ត និងនវានុវត្តន៍ និងប្រើប្រាស់មធ្យោបាយហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងសកល។ ដោយឡែក ឯកឧត្តម ឡេង ធនយុទ្ធា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “រចនាបទកំពុងវិវត្តនៃច្រករបៀងកណ្តាល: ច្រកថ្មី, ឱកាសថ្មី” (The Evolving Geometry of the Middle Corridor: New Gateways, New Possibilities” ដោយបានលើកឡើងអំពីសក្តានុពល និងឧត្តមភាពនៃរបៀងកណ្តាល ដែលអាចតភ្ជាប់មកតំបន់អាស៊ានដ៏មានសក្តានុពលទាំងខាងផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងកំពុងមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ដោយឡែក ឯកឧត្តម ក៏បានលើកឡើងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជានៅក្នុងនិមាប្បនកម្មតភ្ជាប់អាស៊ាន ដែលផ្តោតទៅលើនិរន្តរភាព បរិយាបន្ន និងភាពធន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានគូសរំលេចបន្ថែមនូវវឌ្ឍនភាពនៃវិស័យដឹកជញ្ជូនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ឯកឧត្តមរដ្ឋលេខាធិការ ឡេង ធនយុទ្ធា និងឯកឧត្តម Abdulkadir Uraloğlu រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃសាធារណរដ្ឋតួកគី ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីការឯកភាពគ្នា ចំពោះសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី ស្ដីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់របៀងអន្តរជាតិ រវាងក្រសួងទាំងពីរ ដើម្បីឈានទៅរកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ។ សេចក្តីព្រាងអនុស្សរណៈនេះ មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-តួកគី ដើម្បីតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ តាមច្រករបៀងអន្តរជាតិ (ច្រករបៀងកណ្តាល និងច្រករបៀង TRACECA) ដែលនឹងជំរុញឱ្យកម្ពុជាមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការតភ្ជាប់ច្រករបៀងនេះ និងធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់អាស៊ី-អឺរ៉ុប ដែលធ្វើឱ្យកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគ និងមានឱកាសក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់អាស៊ានសម្រាប់តភ្ជាប់ទៅកាន់តំបន់អឺរ៉ុប៕
វិស័យដឹកជញ្ជូន កិច្ចពិភាក្សា ឯកឧត្តម ឡេង ធនយុទ្ធា កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តម ឡេង ធនយុទ្ធា

Featured Posts

អញ្ជើញមកចូលរួមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបាន Exchange Program ទៅសិក្សានៅប្រទេសចិន
សកម្មភាពការងារថ្ងៃទី១១ - ១៣ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះអាទិត្យរៀបលិចក្នុងទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិតជាស្រស់ស្អាតណាស់!
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - មណ្ឌលគិរី នាពេលព្រះអាទិត្យបញ្ចេញពន្លឺពណ៌មាស
ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួងបានពិន័យយានយន្តដឹកខ្សាច់លើសទម្ងន់កម្រិតកំណត់ចំនួន០៣គ្រឿង
ថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប
:::ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ RAKSA.10 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90