Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - មន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹង នៅទូទាំងប្រទេស កំពុងត្រូវបានផ្លាស់ប្តូរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
2025-03-04
Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការកែសម្រួលមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងបានចំនួន ៣០ស្ថានីយ នៅទូទាំងប្រទេសរួចមកហើយ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ការធ្វើការកែទម្រង់ផ្លាស់ប្តូរ និងកែសម្រួលមន្ត្រីស្ថានីយជញ្ជីងចុងក្រោយគឺត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១ និងទី២ ខែមីនានេះ ចំពោះមន្រ្តីប្រចាំនៅតាមស្ថានីយជញ្ជីងក្នុងខេត្តចំនួន៦។រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកសេង ឈួន បានដឹកនាំក្រុមការងារ ចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ៦ទីតាំងនេះ។ក្រសួងបញ្ជាក់ថា៖«គោលបំណងនៃការកែសម្រួល និងផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ ចែករំលែក និងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត»។ ស្ថានីយថ្លឹងទាំងនោះ រួមមានស្ថានីយជញ្ជីងអចល័ត កំពង់ភ្នំ ខេត្តកណ្តាល, ស្ថានីយជញ្ជីងអចល័ត ឃ្លាំងសម្បត្តិ ខេត្តតាកែវ, ស្ថានីយជញ្ជីងអចល័ត ភ្នំត្រែល ខេត្តកំពត,ស្ថានីយជញ្ជីងអចល័ត កាំពី ខេត្តក្រចេះ, ស្ថានីយកូនដំរី ខេត្តបន្ទាយមានជ័យ និងស្ថានីយជញ្ជីងអចល័ត ពួក ខេត្តសៀមរាប។ក្នុងឱកាសនោះ លោកសេង ឈួន ដែលជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំដល់មន្រ្តីស្ថានីយ ដែលទើបត្រូវបានកែសម្រួលថ្មីទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មន្រ្តីទាំងនោះ ត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។ បន្ថែមលើសពីនេះ លោកក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ។ ក្រុមមន្រ្តីត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានលើកឡើងថា មន្ត្រីរបស់ក្រសួង ដែលត្រូវបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់, អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់, បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ។ នៅក្នុងអាណត្តិទី៧ ថ្មីនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមាន រដ្ឋមន្រ្តីក្រសួងសាធារណការ លោកប៉េង ពោធិ៍នា ជាប្រធាន បានរៀបចំយន្តការកែទម្រង់ផ្លាស់ប្តូរ និងកែសម្រួលមន្ត្រីស្ថានីយជញ្ជីង ចំនួន៥លើករួចមកហើយ និងបន្តកែសម្រួល ផ្លាស់ប្តូរជាបន្តបន្ទាប់ទៀត។ ក្នុង១លើកៗ មានចំនួន៦ស្ថានីយ ដែលសរុបបានចំនួន ៣០ស្ថានីយ។ កាលពីពេលថ្មីៗនេះ លោកសេង ឈួន ក៏បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ១១០ ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្តាលផងដែរ។ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៨គ្រឿង។ ក្នុងនោះ បានរកឃើញរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៥គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៤៥តោន ដល់ ៥២តោន ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី៥តោន ដល់ ១៧តោន។ បើគិតជាភាគរយគឺលើសចន្លោះពី ១២% ដល់ ៤៨% នៃច្បាប់អនុញ្ញាត។ រថយន្តទាំងនោះ ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល១ឆ្នាំ ចំនួន១គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។ ក្រសួងសាធារណការ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់ មិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួងនឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ លោកផន រីម បានឱ្យដឹងថា ក្រសួងនឹងធ្វើការបូកសរុបប្រចាំឆមាស នូវលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ៕
គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90