• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - រដ្ឋាភិបាលចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដើម្បីឈានឆ្ពោះទៅអភិវឌ្ឍន៍ផ្លូវដែក

2025-02-14 Go to the website published Phnom Penh Post
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់រេលវេ ម.ក.(Royal Railway) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក(Framework Agreement-FA) ដើម្បីឈានទៅរកភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងន័យអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក(Framework Agreement-FA) រវាងរដ្ឋាភិបាល និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក.(RRPLC)។ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជំហានដំបូងដើម្បីជាមូលដ្ឋានឈានដល់ការចរចា និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធលើវិស័យផ្លូវដែកដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។នៅលើបណ្តាញសង្គមហ្វេលប៊ុកផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានសរសេរថា៖«យើងខ្ញុំមានមោទនភាពជាខ្លាំងក្នុងការប្រកាសអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលការណ៍ (Framework Agreement) ជាផ្លូវការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះបង្ហាញពីគោលជំហានយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៃកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត»។ ក្រុមហ៊ុនបានបន្តថា៖«កិច្ចព្រមព្រៀងនេះបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការតភ្ជាប់ផ្លូវរថភ្លើង និងជំរុញកំណើនសេដ្ឋកិច្ច។ រ៉ូយ៉ាល់ រេលវេ នៅតែបន្តខិតខំផ្តល់នូវសេវាកម្មផ្លូវរថភ្លើងដ៏ល្អប្រសើរបំផុតដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា»។ការសម្រេចបានកិច្ចព្រមព្រៀងនេះ គឺស្របតាមការណែនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលលទ្ធភាពលើការអភិវឌ្ឍ ស្ថាបនា និងការតភ្ជាប់បណ្ដាញផ្លូវដែក សម្រាប់ការដឹកញ្ជូនទំនិញរបស់កម្ពុជាទាំងក្នុងប្រទេស និងតភ្ជាប់ទៅប្រទេសក្នុងតំបន់។ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៤ ខែកុម្ភៈ ថា លោកពិតជាមានក្តីរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។ ការអភិវឌ្ឍផ្លូវដែកនឹងផ្តល់ផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះផ្លូវដែកគឺគេអាចដឹកទំនិញបានច្រើន មិនស្ទះចរាចរណ៍ និងតម្លៃទាប ដែលចំណុចទាំងអស់នេះគឺសុទ្ធតែជួយកាត់បន្ថយថ្លៃដើមផលិតឱ្យកាន់តែទាប និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងតម្លៃទំនិញនៅលើទីផ្សារអន្តរជាតិ។ លោកបានបញ្ជាក់ថា៖«ការដឹកជញ្ជូនតាមផ្លូវដែកនៅតែជាមធ្យោបាយមួយដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទិក។ នៅលើពិភពលោកក៏មានតម្រូវការខ្លាំងក្នុងដឹកជញ្ជូនតាមផ្លូវដែក។ អ៊ីចឹងហើយ តាមរយៈការធ្វើកិច្ចព្រមព្រៀងនេះយើងសង្ឃឹមថា អនាគតក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជំរុញកិច្ចការនេះឱ្យកាន់តែប្រសើរឡើង។ លោកបានប្រាប់ទៀតថា ថ្មីៗនេះក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ក៏ទើបបានបញ្ជាទិញទូររថភ្លើងសម្រាប់ដឹកកុងតឺន័រជាច្រើនគ្រឿងផងដែរ ដូច្នេះអនាគតវិស័យដឹកជញ្ជូនតាមផ្លូវដែកកម្ពុជានឹងកាន់តែប្រសើរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែចាត់ទុកការងារវិស័យសាធារណការ និងដឹកញ្ជូន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីជួយជំរុញដល់កំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រសួងសាធាណការ ត្រូវតែខិតខំជំរុញការស្ថាបនា និងការតភ្ជាប់បណ្ដាញផ្លូវដែកសម្រាប់ការដឹកញ្ជូនទំនិញ។ ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ- ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១,១៦ លានតោន កើនឡើង ៨,២៩ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១,០៧លានតោន និងមានអ្នកដំណើរ សរុបចំនួន ១០,៤១ម៉ឺននាក់ ថយចុះ ១៦,៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១២,៥៤ ម៉ឺននាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ វិស័យផ្លូវដែក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90