• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - កម្ពុជាពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី៥០គ្រឿងទៅ៣ម៉ឺនគ្រឿងក្នុងរយៈពេល១០ឆ្នាំ

2025-01-21 Go to the website published Phnom Penh Post
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងពន្លឿននៃការប្រប្រាស់រថយន្តអគ្គិសនី ដោយគ្រាន់តែឆ្នាំ២០២៤ នេះរថយន្តអគ្គិសនីនាំចូលមានចំនួនរហូតដល់ ៣៣៥៧គ្រឿង ជាមួយគោលដៅ៣ម៉ឺនគ្រឿងសម្រាប់ប្រភេទរថយន្ដទេសចរណ៍ និងរថយន្ដអាជីវកម្ម ក៏ដូចជាប្រភេទម៉ូតូ និងរ៉ឺម៉ក ៧៤ម៉ឺនគ្រឿងទៀតមុនឆ្នាំ២០៣០។ កំណើនគួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការការពារបរិស្ថាន។ក្នុងពិធីសម្ពោធជាផ្លូវការនូវរថយន្ត EV ទំនើបៗ នៅក្រុមហ៊ុន H.H AUTO PRESTIGE CO.,LTD នៅថ្ងៃទី១៨ ខែមករា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំណើននេះសម្រាប់ប្រទេស។លោកស្រីបានបញ្ជាក់ថា៖ «សន្ទុះនៃការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការប្រើប្រាស់យានយន្ត អគ្គិសនីក្នុងតំបន់និងសកលលោក មាននិន្នាការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ពោលគឺ ពិភពលោកបានស្ទុះចាប់យកសារៈប្រយោជន៍ជាសារវ័ន្តដែលវិស័យនេះ បានផ្តល់ដល់របៀបវារៈអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ជាពិសេស ផលចំណេញសេដ្ឋកិច្ច»។ លោកស្រីរដ្ឋមន្ត្រីបានលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមនៃការប្រើប្រាស់យានយន្ដអគ្គិសនី ដូចជាការបង្កើតការងារ កាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ និងការថយចុះផលប៉ះពាល់បរិស្ថាន។ លោកស្រី និម្មល បានលើកឡើងថា៖ «ដំណើររបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារយានយន្តអគ្គិសនី មានការផ្លាស់ប្តូរ ដែលបង្ហាញពិភពលោកថា យើងប្តេជ្ញាឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព»។ លោកស្រីបាននិយាយថា ការនាំចូលយានយន្តអគ្គិសនីបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មានតែ ៥០ គ្រឿងប៉ុណ្ណោះ ជាឆ្នាំដែលរថយន្តអគ្គិសនីបានចូលមកទីផ្សារកម្ពុជា។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សារ យានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាត្រូវបានគាំទ្រដោយគំនិតផ្តួចផ្តើម និងគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានកំណត់វិស័យយានយន្តអគ្គិសនី ជាចំណុចសំខាន់សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ វិធានការសំខាន់ៗក្នុងការលើកកម្ពស់យានជំនិះអគ្គិសនីនៅកម្ពុជា រួមមានការកាត់បន្ថយអត្រាពន្ធពិសេស ការលើកទឹកចិត្តក្នុងការវិនិយោគ និងការផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។ អនុក្រឹត្យនៅឆ្នាំ ២០២១ បានកាត់បន្ថយពន្ធលើយានយន្តអគ្គិសនីសុទ្ធពី ៣០ភាគរយមកត្រឹម ១០ភាគរយ ដែលធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។ លោកស្រីរដ្ឋមន្ត្រីបានបន្ដថា៖ «គោលការណ៍លើកទឹកចិត្តពន្ធសម្រាប់ការវិនិយោគដំឡើងរថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តក្នុងស្រុក ដោយធ្វើការបញ្ចុះអត្រាពន្ធអាករនាំចូលសរុប (ពន្ធគយ អាករពិសេស និងអាហារលើតម្លៃបន្ថែម) ពី ៥០ភាគរយ ដល់ ៩០ភាគរយ»។ លោកស្រីបន្ថែមថា៖ «វិធានការទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលរបស់យើងក្នុងការបង្កើតបរិយាកាសអំណោយផលដល់កំណើន EV ការកែលម្អសុខុមាលភាពអ្នកប្រើប្រាស់ និងការសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបោន»។ លោកស្រីរដ្ឋមន្ត្រីបានទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់វិស័យឯកជនក្នុងការជំរុញបដិវត្តន៍យានយន្ដអគ្គិសនី។ ការដាក់ឱ្យដំណើរការរថយន្ត EV ស៊េរីថ្មីដោយក្រុមហ៊ុនឯកជនមួយ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនការប្រកួតប្រជែងទីផ្សារ និងបង្កើនជម្រើសអ្នកប្រើប្រាស់។ លោកស្រី និម្មល បានថ្លែងថា ជាមួយនឹងគោលដៅសម្រេចបានការប្រើប្រាស់ EV ៤០ភាគរយ នៅឆ្នាំ ២០៥០ ភាពជាដៃគូបែបនេះគឺជាឧបករណ៍មួយក្នុងការបំពេញយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបោនយូរអង្វែងរបស់កម្ពុជា។ ប្រទេសកម្ពុជាបានដាក់បង្ហាញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី (EV) ឆ្នាំ២០២៤-២០៣០ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងគោលដៅចុះបញ្ជីយានយន្ដអគ្គិសនីចំនួន ៧៧០,០០០ នៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ លោកស្រីរដ្ឋមន្ត្រី លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើយានយន្តអគ្គិសនី (EVs) ចាប់យកឱកាសនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះ។ វិស័យសំខាន់ៗ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាស្ថា នីយបញ្ចូលថាមពលអគ្គីសនី ដោយលោកស្រី និម្មល ទទួលស្គាល់ថា បច្ចុប្បន្នមាន ២១ នៅទូទាំងប្រទេស ជាមួយនឹងទូសាកថ្មសរុបចំនួន ២៧ និងធានាការផ្គត់ផ្គង់អគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ។ លោកស្រី បាននិយាយថា វិនិយោគិនក៏ត្រូវបានជំរុញឱ្យផ្តោតលើការរក្សាស្តង់ដាគុណភាព ការផ្តល់សេវាកម្មក្រោយពេលលក់ ដូចជាការថែទាំ និងជួសជុល និងដោះស្រាយបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រងកាកសំណល់ថ្ម។ អាទិភាពបន្ថែម រួមមាន ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យ EV ការបង្កើតមូលដ្ឋានផ្គត់ផ្គង់ក្នុងស្រុកសម្រាប់គុណភាព គ្រឿងបន្លាស់ និងគ្រឿងបន្លាស់ដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង និងការស្វែងយល់ពីលទ្ធភាពនៃការបង្កើតរោងចក្រដំឡើងរថយន្ត EV នៅក្នុងប្រទេសកម្ពុជា។ លោកស្រី និម្មល បានពន្យល់ថា "កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្តោតលើការកែលម្អប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ។ “យើងកំពុងធ្វើសមាហរណកម្មសេវាសាធារណៈក្រោមយុត្តាធិការរបស់យើងទៅក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) និង ប្រព័ន្ធបញ្ជរតែមួយជាតិ (NSW)»។ លើសពីនេះ នេះ ក្រសួងពាណិជ្ជកម្ម ក៏បាននិងកំពុងជំរុញការទំនាក់ទំនងជាមួយថិជនឱ្យ កាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈការពង្រីក Commerce Call Center (១២៦៦) ជាបណ្តាញទូរស័ព្ទសាធារណៈ ដើម្បីផ្តល់ការវាយស្រួលដល់សាធារណជន ក្នុងការសាកសួរព័ត៌មានទាក់ទងនឹងនិតិវិធីក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ ដែលផ្តល់ ជូនដោយមន្ត្រីជំនាញារបស់ក្រសួងផ្ទាល់។ ការលើកកម្ពស់ភាពជាដៃគូនៅតែជាអាទិភាពមួយ ដោយក្រសួងចូលរួមកិច្ចសន្ទនាតាមរយៈវេទិការរដ្ឋាភិបាល និងវិស័យឯកជន។ លោកស្រីរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ ដូចជា ច្បាប់ប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ ទប់ស្កាត់ការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង និងការពារកម្មសិទ្ធិបញ្ញា៕
យានយន្តអគ្គិសនី

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90