Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
កិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមខេត្តចំនួន៥ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
2024-11-23
Go to the website published MPWT
កិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមខេត្តចំនួន៥ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ទី១៩ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមខេត្តចំនួន៥ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម គីម រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម លី សារី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម ហួត វ៉ាន់និត អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត នាយសេនាធិការរងកងរាជអាវុធហត្ថខេត្ត អភិបាលស្រុក អភិបាលរងស្រុក នាយកទីស្តីការរដ្ឋបាលស្តីទីសាលាខេត្ត នាយករងអន្តរវិស័យសាលាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នាយរងកងរាជអាវុធហត្ថខេត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបច្រើនរូប។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ ឯកឧត្តម សេង ឈួន ប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានណែនាំឱ្យបន្តការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះ ដើម្បីលុបបំបាត់ឱ្យបាននូវប្រភពមូលហេតុនៃដឹកលើសទម្ងន់កំណត់។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការងារត្រួតពិនិត្យនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់បាននូវបទល្មើសចរាចរណ៍ ជាពិសេសការដឹកលើសទម្ងន់កំណត់ដែលជាមូលហេតុបង្កឱ្យខូចខាតផ្លូវថ្នល់ និងអាចបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារថា្នក់ខេត្ត ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ និងយានយន្តកសិកម្មដែលមិនមានភ្លើងបំភ្លឺហើយតែងធ្វើចរាចរណ៍លើដងផ្លូវនាពេលយប់ ដែលមានហានិភ័យខ្ពស់អាចបង្កគ្រោះថ្នាក់ចរាចរណ៍នាពេលយប់។ ឯកឧត្តមប្រធាន បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត នឹងអាចអនុវត្តការងាររបស់ខ្លួនបានបន្ទាប់ពីមានសេចក្តីសម្រេចថ្មីស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត។ ក្រុមការងារថ្នាក់ជាតិ បានស្នើដល់ក្រុមការងារខេត្តចំនួន ៦ចំណុច រួមមាន៖ ១. ស្នើឱ្យចុះអនុវត្តការងារឱ្យបានយ៉ាងតិច ១ដងក្នុង១សប្តាហ៍ ២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៣.ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះបិទយានដ្ឋានដែលមិនមានច្បាប់អនុញ្ញាត ៤.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណៈសម្បត្តិសមស្របដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៥.ស្នើផ្តល់នូវសេចក្តីសម្រេច(ថ្មី) ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត មកក្រុមការងារលខាធិការដ្ឋាន ៦. លុបបំបាត់វប្បធម៌អន្តរាគមន៍៕ :: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) - Facebook: https://www.facebook.com/mpwt.gov.kh - Telegram: https://t.me/mpwtnews - TikTok: https://www.tiktok.com/@mpwt.tiktok - YouTube: https://www.youtube.com/@mpwt.youtube
គ្រោះថ្នាក់ចរាចរណ៍
ផ្លូវ
សុវត្ថិភាពចរាចរណ៍
សៀមរាប
ដឹកលើសទម្ងន់
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ
ព្រះវិហារ
សេចក្តីសម្រេច
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90