• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Reporter] - អភិបាលខេត្តកំពង់ឆ្នាំង៖រដូវវស្សាឆ្នាំនេះពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បានធម្មតាក្រោយផ្លូវ៥០សេ ត្រូវបានលើកកម្ពស់, អាជ្ញាធរ និងពលរដ្ឋសម្តែងក្តីរីករាយ

2024-10-22 Go to the website published Phnom Penh Reporter
កំពង់ឆ្នាំង៖ផ្លូវ៥០សេ គឺជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ផ្លូវនេះដើរ តួ នា ទី យ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។ ជាពិសេសផ្តល់ ចំណេញ ខ្ពស់ សម្រាប់ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ព្រោះធ្វើឱ្យចំណេញពេលវេលា និងកាត់បន្ថយ ការ ចំណាយ ខ្ពស់ សម្រាប់ការធ្វើដំណើរ ឬដឹកជញ្ជូនទំនិញរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ក៏ដូច ជា រវាងខេត្តជុំវិញបឹងទន្លេសាបផងដែរ។ រាជរដ្ឋាភិបាល បានដាក់ចេញរួចហើយនូវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេក្នុងភូមិ សាស្ត្រខេត្ត កំពង់ ឆ្នាំង និងផ្លូវ៥០សេនេះ ដើម្បីតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងខេត្តជុំវិញបឹង ទន្លេ សាប។ ក្នុងពេលបច្ចុប្បន្នទោះបីគម្រោងខាងលើនេះ មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់ ជា ផ្លូវ ការយ៉ាងណាក្តី ដោយមើលឃើញពីសារៈសំខាន់នៃកំណាត់ផ្លូវនេះ រាជរដ្ឋាភិបាល បានសាង ផ្លូវ ក្រួសក្រហម ហើយ សម្រេច លើក កម្ពស់ ផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំព ង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឱ្យខ្ពស់ បញ្ចៀស ការជន់លិចក្នុងរដូវវស្សា។ កំណាត់ផ្លូវនេះកាលដើមឡើយគេអាចធ្វើដំណើរបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ លុះដល់រដូវវស្សាគេ មិន អាចធ្វើដំណើរបានឡើយ ព្រោះត្រូវទឹកជន់លិច។ ប៉ុន្តែក្នុងរដូវវស្សាសឆ្នាំ២០២៤នេះ កំណាត់ ផ្លូវ ខាង លើបន្តធ្វើដំណើរបានជាធម្មតា បន្ទាប់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និង ដឹក ជញ្ជូន បានលើកកម្ពស់ផ្លូវនេះរហូតដល់ទៅ៦ម៉ែត្រ កុំឱ្យទឹកលិចដូចបណ្តាឆ្នាំកន្លងទៅទៀត។ ការ សាងសង់កំណាត់ផ្លូវខាងលើនេះ ត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុនគ្លូបល ហ្គ្រីន។ ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ពីការវិវឌ្ឍនៃផ្លូវ៥០សេយ៉ាងដូច្នេះ «ផ្លូវ៥០ សេនេះ ប្រវត្តិដើមជាផ្លូវមួយមានការលំបាកខ្លាំងជិះបានតែម៉ូតូ ឬតាឡេថង រថយន្តអត់បានទេ។ ប៉ុន្តែ ក្រោយមកមានការកែសម្រួលពីក្រសួងសាធារណការ មានន័យផ្លូវក្រួសក្រហមលិចទឹក រយៈ ពេល ៦ខែ និងគោក៦ខែ។ អ៊ីចឹងមុនពេលក្រសួងកែសម្រួលស្រឡាងដែលឆ្លង៣ពេល ព្រឹក ថ្ងៃ ល្ងាចនេះ គឺមិនមានប្រជាពលរដ្ឋឆ្លងកាត់ទេ។ ប៉ុន្តែបន្ទាប់ពីកែសម្រួលដោយក្រសួងសាធារណការ គឺប្រជាពលរដ្ឋឆ្លងកាត់ច្រើនដែរ លុះថ្មីៗនេះបន្ទាប់ពីក្រុមហ៊ុនកែសម្រួលចាក់ផ្លូវកម្ពស់ពី១ម៉ែត្រ ដល់៦ម៉ែត្រ ផ្លូវលែងលិចទឹកទៀតហើយ ទាំងខែប្រាំង និងខែវស្សាផ្លូវនេះអាចជិះបាន»។ ពេលវេលា និងចម្ងាយផ្លូវជាប់ពាក់ព័ន្ធគ្នាយ៉ាងសំខាន់ទៅនឹងតម្លៃនៃច្រវ៉ាក់ផលិតកម្ម។ បើការធ្វើ ដំណើរ ឬដឹកជញ្ជូនប្រើពេលវេលា យូរ ហើយផ្លូវមានចម្ងាយឆ្ងាយ នឹងធ្វើឱ្យការចំណាយខ្ពស់ ដូច្នេះ តម្លៃ ទំនិញទាំងឡាយនឹងមានតម្លៃខ្ពស់។ បើនិយាយពីកសិផលដែលដាំដុះនៅតំបន់ មិនមាន ហេដ្ឋា រចនាសម្ព័ន្ធងាយស្រួលសម្រាប់ចូលទៅដឹកជញ្ជូនវិញ ការលក់ដូរក៏មិនអាចទទួល បានតម្លៃ ខ្ពស់ ផង ដែរ។ ជាក់ស្តែងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ព្រោះតែកង្វះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បាន ធ្វើឱ្យទំនិញយកចូលទៅលក់ដូរនៅស្រុកនេះមានតម្លៃខ្ពស់ ហើយកសិផលផលិត បានត្រូវ លក់ ចេញក៏មិនសូវបានតម្លៃខ្ពស់ផងដែរ។ ការលើកកម្ពស់កំណាត់ផ្លូវ៥០សេ ឱ្យការធ្វើចរាចរណ៍ បាន ទាំង រដូវ ប្រាំង និងរដូវវស្សា បានបន្តរក្សាស្ថេរភាពសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពង់លែងផងដែរ។ «និយាយពីការឆ្លងទំនិញវិញ បើយើងចង់ដឹកទំនិញពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ត្រូវឆ្លងកាត់ទៅភ្នំពេញ ខេត្តកណ្តាល និងកំពង់ចាម បានទៅដល់ អ៊ីចឹងទំនិញវាត្រូវឡើងថ្លៃ ប៉ុន្តែម៉ោងនេះលែងឆ្លងកាត់ទៅភ្នំពេញ ឬក៏កណ្តាលទៀតហើយ គឺយើងដឹកទៅកំពង់ធំផ្ទាល់តែម្តង អ៊ីចឹងទំនិញពីមុនដែលតម្លៃថោក ត្រូវឡើងថ្លៃ ប៉ុន្តែឥឡូវទំនិញដែលថ្លៃ ចុះថោកវិញ។ សម្រាប់ដំណាំកសិផលរបស់ប្រជាពលរដ្ឋ ដូចជាស្រូវ ពីតម្លៃថោក ប្រែទៅជាឡើងថ្លៃវិញ ដោយសារពីមុនគាត់ដាំដុះបានហើយ តែលក់ទៅកំពង់ធំគេលំបាកមកដឹក គេបង្អាប់តម្លៃ។ ប៉ុន្តែម៉ោងនេះ ឥឡូវនេះ គ្រាន់តែស្រូវគាត់ច្រូត ម្ចាស់រោងម៉ាស៊ីន ឬឈ្មួញទិញស្រូវបើកឡានមកដល់ស្រែគាត់តែម្តង អ៊ីចឹងធ្វើឱ្យតម្លៃស្រូវគាត់ខ្ពស់ជាងមុនពេលធ្វើផ្លូវ»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្តកំពង់ឆ្នាំង។ ឯកឧត្ដមអភិបាលបន្តរៀបរាប់ពីគុណប្រយោជន៍នៃការលើកកម្ពស់ផ្លូវនេះបន្ថែមទៀតថា «ក្រុមហ៊ុនជួយលើកកម្ពស់ផ្លូវរហូតដល់៦ម៉ែត្រនេះ មានសារៈសំខាន់ខ្លាំងមែនទែន ថ្វីត្បិតមិនទាន់ក្លាយទៅជាផ្លូវកៅស៊ូក្តី តែបានដើរតួនាសំខាន់ណាស់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ»។ បើទោះបីត្រឹមជាផ្លូវក្រួសក្រហម តែការលើកផ្លូវកុំឱ្យទឹកលិចនៅរដូវវស្សានេះ បានជួយសម្រួល និងនាំផលប្រយោជន៍ច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង។ ពួកគេ បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ ពីការលំបាករបស់ប្រជាពលរដ្ឋ។ អ្នកស្រី យូរ សុខឃា ពលរដ្ឋរស់នៅស្រុកកំពង់លែងតាំងពីពេលកើតមកនោះ បានបង្ហាញអារម្មណ៍ចំពោះការលើកកម្ពស់ផ្លូវ៥០សេយ៉ាងដូច្នេះ «ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើរពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។ ពីដើមទឹកលិច ប៉ុន្តែឥឡូវលើកផុតហើយ ប្រជាពលរដ្ឋស្រួលទៅមក។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយកសាងផ្លូវនេះផុតពីទឹក ពលរដ្ឋធ្វើការរកស៊ីតាមហ្នឹងស្រួល»។ ការសាងសង់ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក៏ដូចជាផ្លូវ៥០សេ តភ្ជាប់ពី ខេត្ត កំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ពេលនៅដឹកនាំ រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ គម្រោងមួយនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ រាជ រដ្ឋាភិបាលកម្ពុជា ហើយរំពឹងថា ការដ្ឋានសាងសង់ស្ពាន និងផ្លូវ៥០សេ នឹងចាប់ផ្តើមក្នុងពេល ឆាប់ៗ ខាងមុខនេះ។ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីការយកចិត្តទុកដាក់លើគម្រោងខាងលើនេះយ៉ាងដូច្នេះ «បើតាមព័ត៌មានដែលខ្ញុំទៅប្រជុំជាមួយអន្តរក្រសួងក្តី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្តី គឺសម្តេចមហាបវរធិបតី បានជំរុញខ្លាំងណាស់ ដោយសារផ្លូវ និងស្ពាននេះមានសារៈសំខាន់។ នៅក្នុងកិច្ចប្រជុំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺរាជរដ្ឋាភិបាលលើកគម្រោងផ្លូវ និងស្ពាននេះ ជាអាទិភាពចម្បងសម្រាប់ឆ្នាំ២០២៤នេះ។ ក្នុងនាមខ្ញុំជាអភិបាល ក៏ដូចជាតំណាងឱ្យក្រុមប្រឹក្សាខេត្ត ក៏ដូចជាពលរដ្ឋខេត្តកំពង់ឆ្នាំង សង្ឃឹមថា បានផ្លូវ និងស្ពាននេះឆាប់ៗខាងមុខ»៕
ផ្លូវជាតិលេខ៥០​C វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90