• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - អ្នកជំនាញ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជំរុញឱ្យកម្ពុជាមានភាពជាម្ចាស់អភិវឌ្ឍ

2024-08-27 Go to the website published Kampucheathmey
ដើម្បីឆ្លើយតបទៅនឹងការសំណូមរបស់ប្រជាពលរដ្ឋច្រើនលើសលប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍតាមព្រំដែន សំដៅដល់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឱ្យបានកាន់តែរឹងមាំ។ការបង្កើតមូលនិធិនេះ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ នេះបើតាមសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៦ ខែសីហានេះ។តាមរយៈសេចក្តីជូនដំណឹងនេះដែរ សម្តេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានដោយឱ្យបានផុសផុលតាមការស្ម័គចិត្តក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។លោក អេង កុកថាយ អ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន មានគោលបំណង៣ធំៗ គឺបង្ហាញពីការចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍនៅតំបន់ព្រំដែន និងការពារព្រំដែនពីប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់ទឹកដី។ លោកបន្តថា មូលនិធិនេះ ក៏ដើម្បីជំរុញឱ្យមានភាពជាម្ចាស់នៃការអភិវឌ្ឍនានានៅតាមតំបន់ព្រំដែន ជាពិសេស នៅក្នុងភូមិភាគឦសាន ដែលជាតំបន់មានលក្ខណៈដាច់ស្រយាលជាងភូមិភាគផ្សេងៗ នៅក្នុងប្រទេស និងបង្ហាញពីស្មារតីសាមគ្គីជាតិ ក្នុងបុព្វហេតុជាតិនិយម។ លោកថ្លែងថា៖«មិនមែនថាការបង្កើតមូលនិធិនេះ រាជរដ្ឋាភិបាលកម្ពុជាគ្មានថវិកាគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស ឬផ្តល់សេវាសាធារណៈគ្រប់គ្រាន់នោះទេ។ រាជរដ្ឋាភិបាលនៅពេលនេះជារដ្ឋាភិបាលមានអធិរាជសាច់ប្រាក់ និងមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការងារផ្សេងៗក្នុងប្រទេស ប៉ុន្តែមូលនិធិនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យពលរដ្ឋទាំងអស់ដែលស្រឡាញ់ទឹកដីអាចចូលរួមដោយផ្ទាល់»។ចំណែកលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការបង្កើតមូលនិធិនេះ ជាការបើកឱកាសដល់ជនរួមជាតិបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជាមួយរដ្ឋាភិបាលក្នុងកិច្ចការពារព្រំដែន និងអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យរដ្ឋាភិបាល តាមរយៈមន្រ្តីទទួលបន្ទុកគម្រោងមូលនិធិនេះ ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យមានតម្លាភាព ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ លោកថ្លែងថា៖‍«ការប្រើប្រាស់កញ្ចប់ថវិកាត្រូវមានតម្លាភាព បើសិនជាពលរដ្ឋចូលថវិកាដោយផ្ទាល់ហើយ យើងត្រូវឱ្យមានការដេញថ្លៃពិតប្រាកដនូវគម្រោងជាក់ស្តែងដែលគាត់អាចដឹងឭ ព្រោះពលរដ្ឋក្រៅពីបង់ពន្ធជូនរដ្ឋហើយគាត់ចូលរួមដោយផ្ទាល់ផ្សេងទៀតលើគម្រោងនេះ»។ ការបង្កើតមូលនិធិនាពេលនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែពលរដ្ឋមួយចំនួនសម្តែងការព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពជាតិ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា តាមរយៈគម្រោងនេះ ដើម្បីសម្រួលដល់ការចេញចូលប្រជាពលរដ្ឋ និងការផ្លាស់ប្តូរទំនិញនៅតាមច្រកព្រំដែន។ បន្ថែមពីនេះ គម្រោង CLV បានផ្តល់ការអភិវឌ្ឍដល់បណ្តាខេត្តជាប់ព្រំដែនរួមមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលទទួលបានជំនួយថវិកាពីប្រទេសជប៉ុន និងចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទូរគមនាគមន៍ជាដើម។ព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) ជាការកត់សម្គាល់ ក្រោយប្រកាសមូលនិធិនេះមិនដល់មួយម៉ោងផង ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចូលរួមយ៉ាងសកម្មតាមរយៈបរិច្ចាគថវិកាស្ម័គ្រចិត្ត និងបានបង្ហោះនៅលើបណ្តាញសង្គមផ្សេងដោយសរសេរថា រួមគ្នាដើម្បីព្រំដែនយើង។ គួរជម្រាបថា ប្រទេសកម្ពុជា ខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមមានចំនួន ៩ខេត្តគឺ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពត ។ ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសថៃមាន ចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី មានព្រំដែនជាមួយប្រទេសឡាវ៕
ផ្លូវក្រវាត់​ព្រំដែន បរិច្ចាគថវិកា

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90