• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ហេតុអ្វីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់ ជាកត្តាសំខាន់?

2024-08-03 Go to the website published MPWT
ហេតុអ្វីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់ ជាកត្តាសំខាន់? ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាឱឡារិកម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពីការមិនកំណត់ ឬរឹតត្បិតការនាំចូលរថយន្តដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមក្រសួងបច្ចេកទេសលើកិច្ចការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) បានបង្ហាញយន្តការ និងការប្តេជ្ញាចិត្តខ្ពស់ទាំងក្របខណ្ឌនយោបាយ និងបច្ចេកទេស លើប្រសាសន៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរមណ្ឌលឆៀកនៅខេត្តតាកែវកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់រថយន្ត សូមមកទទួលយកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)ដោយផ្ទាល់ កុំពឹងពាក់តាម រយៈអ្នករត់ការ ឬអន្ដរការី ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់»។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើង អនុលោមតាម៖ - ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក - ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ - ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។ • ម្ចាស់យាន ឬអ្នកប្រើប្រាស់យានមានកាត្វកិច្ចយកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ • គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។ • លតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗមានសុពលភាពដូចខាងក្រោម៖ - រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤(បួន)ឆ្នាំ - រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២(ពីរ)ឆ្នាំ - រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២(ពីរ)ឆ្នាំ - រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព១(មួយ)ឆ្នាំ - សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព២(ពីរ)ឆ្នាំ - សឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១(មួយ)ឆ្នាំ។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖ - ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត - កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ - រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន - ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល - ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រងទៅលើការបំពុលខ្យល់ពីយានយន្ត) - បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(ប៉ូលីសចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ។ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យនគរបាលចរាចរណ៍ធ្វើយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាភ្លៀងរលឹម និងស្នើសុំកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ឃាត់ទុកនូវរថយន្តដែលកែច្នៃដំឡើងដោយគ្មានការអនុញ្ញាត និងមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាធរមាន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ យើងមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) កំពុងដំណើរការចំនួន ២២ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន ៨ទីតាំង នៅតាមបណ្តាខេត្តចំនួន ១៤ទីតាំង រួមទាំងម៉ាស៊ីឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាដល់ខេត្តចំនួន៩ ដែលគ្មានមណ្ឌលឆៀករួមមាន៖ ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងព្រែវែង៕ :: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) - Facebook: https://www.facebook.com/mpwt.gov.kh - Telegram: https://t.me/mpwtnews - TikTok: https://www.tiktok.com/@mpwt.tiktok - YouTube: https://www.youtube.com/@mpwt.youtube
គ្រោះថ្នាក់ចរាចរណ៍ ជួសជុល ផ្លូវ ពិធីសម្ពោធ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឆៀកចល័ត ស្ពាន មណ្ឌលឆៀក

Featured Posts

៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90