• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា

2024-07-19 Go to the website published Fresh News
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការជ្រើសរើសកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដើម្បីប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» នេះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា។ លោក ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅលើកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ការជ្រើសរើសកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដើម្បីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នេះ បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌និងដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា និងជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង»។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា មហាវិថី ស៊ី ជីនពីងនេះមិនត្រឹមតែសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសក្នុងការជួយសម្រួលដល់ការធ្វើដំណើរវាងក្រុងបានយ៉ាងឆាប់រហ័ស និងជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា មហាវិថីនេះគឺជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់មួយដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅគោលដៅផ្សេងៗ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលផ្លូវនេះមានភាពប្រទាក់គ្នាជាមួយបណ្តាខ្សែផ្លូវសំខាន់ៗដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ រួមទាំងតភ្ជាប់ជាមួយ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយនៅពេលអនាគតមហាវិថីនេះក៏នឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ ដែលនឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ពិធីថ្ងៃនេះគឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ កម្ពុជា និងមិត្តចិន បានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការនេះចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើងរហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យកជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា នៅក្នុងយុគសម័យថ្មីនេះកម្ពុជា និងចិនបានអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមឆ្នាំ២០២៤-២០២៨ ក្រោមការដឹកនាំរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលមានរូបលោកជាសហប្រធានខាងភាគីកម្ពុជា និងលោក Wang Yi ជាសហប្រធានខាងភាគីចិន។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការនេះបានបើកកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ផងដែរ។ គួររំលឹកផងដែរថា កំណាត់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ត្រូវបានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ ថា «មហាវិថី ស៊ី ជីនពីង» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាពជាមួយលោក វ៉ាង វិនធឿន មុននឹងលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា៕
មហាវិថី សុីជីនពីង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ផ្លូវជាតិលេខ៧១C ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex)
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានពិនិត្យ និងពិភាក្សា ដើម្បីឱ្យមានភាពគ្រប់ជ្រុងជ្រោយ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ - ១៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
[Business Cambodia] - ច្បាស់ៗ! ក្រសួងសាធារណការ បញ្ជាក់ពីអាយុដែលអ្នកមានបណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបររថយន្ត
[Nokor Wat News] - អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ
[Construction & Property News] - ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំ១ នៅក្រុងបាវិត ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90