• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[វិទ្យុជាតិកម្ពុជា] - សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយលើបញ្ហាដឹកជញ្ជូនផ្លូវទឹក

2024-05-16 Go to the website published វិទ្យុជាតិកម្ពុជា
ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយលើបញ្ហាដឹកជញ្ជូនផ្លូវទឹក ដោយសម្ដេចតេជោ បានជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះឱ្យបានឆាប់។ក្នុងសារពិសេសស្តីពី "ព្រែកជីកហ្វូណនតេជោ" នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានអ្នកល្ងង់ខ្លៅខ្លះបានលើកឡើងថា ព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់មួយ និងផ្លូវមួយ។ សម្ដេចតេជោគូសបញ្ជាក់ថា៖ «ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុងដោយភាគីកម្ពុជា ហើយចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយនិងកម្ពុជា ដើម្បីបង្កើតឡើនូវការជីកព្រែកមួយនេះ។ ដូច្នេះសូមអ្នកដែលតែងតែចោទប្រកាន់កម្ពុជា អំពីភូមិសាស្ត្រនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះទៅ។ វាជាការឆោតល្ងង់ដែលអ្នកទាំងឡាយធ្វើការលើកឡើងដែលមិនដឹងឬសគល់នៃបញ្ហា។» សម្ដេចតេជោ ក៏បានលើកឡើងជំទាស់ទៅនឹងជនល្ងង់ខ្លៅមួយចំនួន ដែលបានលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករបស់ចិនផងដែរ។ជាមួយគ្នានេះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តន៍គម្រោងព្រែកជីកនេះឱ្យខាងតែបាន។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។ ទន្ទឹមនេះ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។ ក្នុងឱកានោះដែរ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់ទៅទាញទឹកប្រៃ មកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ ដូច្នេះផលប្រយោជន៍ ពីព្រែកជីកហ្វូណនតេជោ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី និងភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ជាងនេះទៀត ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជានៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ ដើម្បីកំណើនសេដ្ឋកិច្ច សង្គមកម្ពុជា និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ៕
សម្តេចតេជោ ហ៊ុន សែន គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

Featured Posts

[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90