• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - ឯកឧត្តម ប៉េង ពោធិ៍នា ដាក់ចេញជាការងារជាអាទិភាពគន្លឹះចំនួន ១២ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត

2024-03-19 Go to the website published ក្រសួងព័ត៌មាន
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះគូសរំលេចនូវការងារជាអាទិភាពគន្លឹះចំនួន ១២ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត រួមមាន៖ ១. បន្តបង្កើនភាពជាម្ចាស់ការក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ២. បន្តពង្រឹងយន្តការសម្របសម្រួល, សង្កត់ភាព និងភាពប្រទាក់ក្រឡាគ្នារវាង កម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល។ ៣. បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ៤. ជំរុញការងារប្រមូលចំណូលពីសេវាសាធារណៈរបស់ក្រសួង ដោយអនុវត្តតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ។ ៥. ជំរុញការអនុវត្តនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទរបស់ក្រសួង ឱ្យមាន ប្រសិទ្ធភាព និងគង់វង្ស ជាពិសេសដោយផ្តោតទៅលើការកត់ត្រា និងគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)។ ៦. ពន្លឿនការរៀបចំផ្តល់សិទ្ធិអំណាចដល់អង្គភាពថវិកា ដើម្បីប្រែក្លាយខ្លួនជា អង្គភាពថវិកាពេញលេញនាពេលខាងមុខ។ ៧. ជំរុញការរៀបចំ និងការអនុវត្តនូវក្របខ័ណ្ឌថវិការយៈពេលមធ្យម កម្មវិធីវិនិយោគ សាធារណៈ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព។ ៨. ពង្រឹង និងបន្តការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញ រួចហើយដោយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ៩. ការផ្តោតអាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា និងអនុម័ត ថវិកាកម្មវិធីប្រចាំឆ្នាំ។ ១០.ពង្រឹងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្សព្វផ្សាយជូនគ្រប់ អង្គភាពថវិកាទាំងអស់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ ១១.ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យបានពេញលេញ។ និង១២.ពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាពថវិកាក្រោមឱវាទក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។ ឆ្ល់ៀតនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេចឱ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រុមការងារទទួលបន្ទុក និង មន្ត្រីបង្គោលពាក់ព័ន្ធទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឱ្យសម្រេចបានជោគជ័យ ស្របទៅតាមផែនការសកម្មភាពការងារនានាក្នុងដំណាក់កាលទី៤ ដែលបានគ្រោងទុក ព្រមទាំងសម្រេចបាននូវលទ្ធផលការងារជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។ សូមបញ្ជាក់ជូនថា ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជាមូលដ្ឋានដ៏ចាំបាច់មួយ ក្នុងការបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធទៅនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានជាអាទិ៍ដូចជា រចនាសម្ព័ន្ធនៃការដឹកនាំ យន្តការនៃការអនុវត្ត ផែនការសកម្មភាពលម្អិត ដែឡត្រូវបានកំណត់ជាទិសដៅការងារ និងសូចនាករគន្លឹះ(KPI) របស់កម្មវិធីកំណែទម្រង់នេះ។ តាមរយៈរបាយការណ៍ថ្លែងដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បានជម្រាបអំពីសាវតានៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតមកដល់បច្ចុប្បន្ន ការអនុវត្តការងារនេះ បានឈានចូលដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេល ២០ឆ្នាំ កន្លងមក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលមានគោលដៅគន្លឹះគឺ “ការងារគណនេយ្យភាពសមិទ្ធកម្ម” សំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផលការងារ។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីសមិទ្ធផលការងារធំៗ ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសម្រេចបានកន្លងមក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់ដើម្បីសម្រេចឱ្យបានជោគជ័យ នូវគោលដៅកែទម្រង់ ក្នុងដំណាក់កាលទី៤ នេះ ក្នុងនាមជាប្រតិបត្តិករ៕
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា

Featured Posts

ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90