Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CPP Org.] - រដ្ឋមន្ត្រីក្រសួងសាធារណការ បានដាក់ចេញនូវគោលការណ៍ ១០ចំណុច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមផ្លូវការ របស់អង្គភាពក្រោមឱវាទ
2024-03-06
Go to the website published CPP Org.
(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានអង្គភាពនានាក្រោមឱវាទក្រសួង ព្រមទាំងសិក្ខាកាមសរុបប្រមាណជាង ២០០រូប។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តយន្តការការងារជំរុញការផ្សព្វផ្សាយ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានកាន់តែទូលំទូលាយ ឆ្លុះបញ្ចាំងពីសកម្មភាព និងសមិទ្ធផលការងារ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រសួង និងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរ ជាមួយសាធារណជន និងបណ្តាញសារព័ត៌មាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា និងទិសដៅការងាររបស់ក្រសួង។ ជាកិច្ចចាប់ផ្តើមនៃអង្គពិធី លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានឡើងធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាព នៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួង ដែលក្នុងនោះមាន៨ ដូចជា៖ គេហទំព័រផ្លូវការ, Telegram Channel, Facebook, TikTok, YouTube, X (Twitter), Instagram និងកម្មវិធីទូរស័ព្ទ MPWT News App។ ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ប្រព័ន្ធបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួង ត្រូវបានចាត់ទុកថាជាប្រព័ន្ធដែលពេញនិយមជាងគេ និងមានអ្នកគាំទ្ររហូតដល់ទៅ ១,៥លាននាក់។ ក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផ្លូវការ របស់ក្រសួង ដែលមាតិការជាវីដេអូមាន ១៧៧ មាតិកា និងការផ្សាយជាអត្ថបទរូបភាព ១ ៤៦៧មាតិកា ឬអាចនិយាយបានថាក្នុងមួយថ្ងៃមានការចុះផ្សាយជាមធ្យមប្រមាណ ៤ មាតិកា។ បន្ថែមពីការងារផ្សព្វផ្សាយដូចបានរៀបរាប់ខាងលើ ការតាមដាន ប្រមូល និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៣ សរុបមានចំនួន ៥៦ ៨១៨ ករណី រួមមាន៖ (១)ការឆ្លើយតប និងដោះស្រាយមតិយោបល់ក្នុងហ្វេសប៊ុកក្រសួងមានចំនួន ៣៣ ០០០ ករណី និង (២)សម្របសម្រួល ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានតាមទូរសព្ទ HOTLINE 1275 និងជួបផ្ទាល់ នៅមណ្ឌល សេវាសាធារណៈ មានចំនួន ២៣ ០០០ករណី។ នាឱកាសនោះដែរ ដើម្បីឱ្យយន្តការយន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញនេះ អាចអនុវត្តទៅប្រកបដោយភាពរលូន មានប្រសិទ្ធភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានដាក់ចេញនូវគោលការណ៍ចំនួន ១០ចំណុច និងបានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធអនុវត្តរួមមាន៖ ១៖ ត្រូវបង្កើតបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់អង្គភាពនីមួយៗ (ករណីមិនទាន់មាន) ជាពិសេស Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត តាមលទ្ធភាពដែលអង្គភាពអាចគ្រប់គ្រងបាន។ ២៖ ត្រូវធានារាល់ការចែករំលែកផ្សព្វផ្សាយ និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋលើបណ្តាញសង្គមផ្លូវការត្រូវបានអនុវត្តជាប្រចាំ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ៣៖ រៀបចំកាលវិភាគសម្រាប់ធ្វើការផ្សព្វផ្សាយប្រចាំសប្តាហ៍ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបុណ្យជាតិ-អន្តរជាតិ សារថ្វាយព្រះពរ សារជូនពរ ប្រចាំឆ្នាំ២០២៤។ ៤៖ រៀបចំរបាយការណ៍ផ្សព្វផ្សាយឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ និងបញ្ជីឈ្មោះជនបង្គោលទទួលបន្ទុកទំនាក់ទំនងសាធារណៈរបស់អង្គភាពមកក្រសួង យ៉ាងយូរត្រឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ៥៖ ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអង្គភាពក្រោមឱវាទក្រសួង ត្រូវធ្វើការតាមដាន និងចែករំលែក (Share) ព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួង និងអង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ។ ៦៖ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីមាន មូលដ្ឋានធ្វើការសំយោគខ្លឹមសារយកទៅផ្សព្វផ្សាយ និងឆ្លើយតបជាសាធារណៈ ដោយ ចម្លងជូនជាប្រចាំនូវរាល់របាយការណ៍វឌ្ឍនភាពការងារផ្តល់សេវាសាធារណៈ និងវឌ្ឍនភាពការងារគម្រោង ព្រមទាំងឯកសារបទដ្ឋានគតិយុត្ត និងបញ្ជូនតាមគ្រប់រូបភាពនូវរាល់ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា គ្រោះមហន្តរាយ ការខូចខាតផ្លូវថ្នល់ ស្ពាន ការផ្អាកចរាចរណ៍ ជាដើម ផ្តល់ព័ត៌មាន និងរបាយការណ៍តាមការចាំបាច់។ ៧៖ ត្រូវឆ្លើយតបបំភ្លឺភ្លាមៗ និងប្រតិកម្មរហ័សចំពោះសំណួរ មតិយោបល់ ឬព័ត៌មាន មិនពិតនានា ដោយសហការជាមួយអ្នកនាំពាក្យក្រសួង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ តាមការចាំបាច់។ ៨៖ គ្រប់អង្គភាពក្រោមឱវាទ ក្រុមការងារប្រតិកម្មរហ័ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រូវសហការគ្នាយកចិត្តទុកដាក់ឆ្លើយតបលើមតិ យោបល់របស់ប្រជាពលរដ្ឋ ឬសកម្មភាពពាក់ព័ន្ធ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ ៩៖ លើកសំណើបណ្តុះបណ្តាល ទៅកាន់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ តាមការចាំបាច់សំដៅពង្រឹងគុណភាពព័ត៌មានប្រកបដោយភាពពិត ត្រឹមត្រូវ និងលឿនរហ័ស ដើម្បីបង្កើនភាពទាក់ទាញដែលអាចស្រូបយក ប្រជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន។ ១០៖ អង្គភាពក្រោមឱវាទក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ និងត្រូវអនុវត្តតាមយន្តការដូចមាននៅក្នុងសេចក្តីណែនាំ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ក្រុមប្រតិកម្មរហ័ស និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមសហការក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី យន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នេះឡើង។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំឆ្លើយតប និងដោះស្រាយ ប្រកបដោយការទទួលខុសត្រូវខ្ពស់នូវកង្វល់ និងសំណូមពររបស់ ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ក្រោមទិសស្លោក «មន្ត្រីរាជការជា ខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ» និងត្រូវរក្សាឱ្យបានជាប់ជានិច្ចនូវក្រមសីលធម៌ វិជ្ជាជីវៈ សុជីវធម៌ និងសីលធម៌ខ្ពស់ជាមួយប្រជាពលរដ្ឋ៕
បេីកវគ្គបណ្ដុះបណ្ដាល
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90