Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Troryorng Media] - ខួប១ឆ្នាំ៖អាជីវករ និស្សិត និងបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿនទទួលផលប្រយោជន៍ឥតគណនាក្រោយមានផ្លូវល្បឿនលឿន
2023-11-07
Go to the website published Troryorng Media
ភ្នំពេញ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបឆ្នាំទី១នៃការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះ សីហនុ។ ប្រជាពលរដ្ឋជាសិស្សនិស្សិត អាជីករ និងបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនផ្លូវល្បឿនលឿនប្រាប់សារព័ត៌មានត្រយង ដោយបង្ហាញសេចក្តីរីករាយដ្បិតទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន បន្ទាប់សមិទ្ធផលនេះបានដំណើរការរយៈពេលពេញមួយឆ្នាំ។ លោក ចេន សុខន ពលរដ្ឋស្រុកអង្គស្នួល ខេត្តកណ្តាល និងជាអាជីករលក់គ្រឿងចាប់ហួយដែលជារឿយៗតែងប្រើប្រាស់ផ្លូវល្បឿនលឿនធ្វើដំណើរដើម្បីទិញទំនិញនានាមកលក់ដូរប្រចាំថ្ងៃបានប្រាប់ពីផលប្រយោជន៍ដែលទទួលបានក្រោយមានផ្លូវមួយនេះ។ លោកថា ការប្រើប្រាស់ផ្លូវល្បឿនលឿនបានចំណេញពេលវេលាដឹកជញ្ជូន ចំណេញទាំងការចំណាយលើថ្លៃប្រេងសាំងដោយសារផ្លូវល្អ ពិសេសគ្រឿងម៉ាស៊ីនរថយន្តមានសភាពធន់ជាងមុន។លោកថា កាលនៅប្រើផ្លូវចាស់លោកត្រូវចំណាយថ្លៃលើការជួសជុលគ្រឿងម៉ាស៊ីនជាញឹកញាប់ ព្រោះផ្លូវពិបាកធ្វើឱ្យម៉ាស៊ីនរថយន្តឆាប់ខូច។ លោកថា ដ្បិតតែការធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវចំណាយជាង ៤ម៉ឺនរៀលម្តងមែន តែបើធៀបនឹងការចំណេញពេលវេលារកស៊ី ចំណេញលើថ្លៃសាំង និងការថែទាំគ្រឿងម៉ាស៊ីនរថយន្តគឺទទួលផលចំណេញទ្វេដងបើធៀបនឹងប្រើផ្លូវចាស់ដូចកាលពីពេលមុន។ អាជីកររូបនេះ ចង់ឃើញប្រទេសកម្ពុជាបន្តស្ថាបនាផ្លូវល្បឿនលឿនជាបន្តបន្ទាប់ទៀត ព្រោះអ្នកធ្វើដំណើរឆាប់បានទៅដល់គោលដៅ ការដឹកជញ្ជូនទំនិញឆាប់បានដល់អតិថិជន។ ចំណែកលោក ទូច ជីវី ប្រធានក្រុមទូទាត់ប្រាក់នៅបញ្ជោរបង់ប្រាក់ផ្លូវល្បឿនលឿនប្រាប់ថា លោកទទួលបានការងារនៅទីនេះជិតមួយឆ្នាំហើយ ដោយលោកមានប្រាក់ចំណូលពីប្រាក់បៀវត្តន៍អាចផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់ប្អូនៗ។លោកថា ការងារនៅទីនេះក្រុមហ៊ុនបានផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកជាច្រើន ពិសេសបានបង្រៀនបុគ្គលិកពីរបៀបទទួលភ្ញៀវបែបទន់ភ្លន់ រាក់ទាក់ មានសុជីវធម៌។ លោកបញ្ជាក់ថា បុគ្គលិកនៅទីនេះពេញចិត្តនឹងការចូលបម្រើការងារនៅទីនេះ ព្រោះថៅកែតែងយកចិត្តទុកដាក់ជាមួយបុគ្គលិក ហើយក្រុមការងារតែងជួយគ្នាទៅវិញទៅមកផងដែរ។ជានិសិ្សតឆ្នាំទី២ ជំនាន់ទី២ សិក្សាលើឯកទេសសំណង់សាធារណការ និងដឹកជញ្ជូន នៃវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន កញ្ញា ទៀ ប៊ុនស៊ុននួ និយាយថា កញ្ញាមានមោទនភាពក្រៃលែងដោយបានមើលឃើញការអភិវឌ្ឍន៍លើវិស័យ គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធពីមួយឆ្នាំទៅមួយឆ្នាំ។ និស្សិតផ្នែកសាងសង់ផ្លូវរូបនេះនិយាយថា នៅពេលខាងមុខនេះវិស័យមួយនេះកាន់តែរីកដុះដាលនិងត្រូវការអ្នកជំនាញ ឯកទេស ដើម្បីបង្គ្រប់កង្វះខាតបុគ្គលិកផ្នែកសាងសង់ផ្លូវលើទីផ្សារ។ កញ្ញាបន្ថែមថា រដ្ឋាភិបាលអាណត្តិថ្មីបានយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋានរចនាសម្ព័ន្ធទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ជាមួយនឹងស្ពានផង ដូច្នេះការចាប់យកជំនាញរបស់កញ្ញានឹងអាចមានការងារធ្វើនាពេលអនាគតដ៏ខ្លី។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងឱកាសពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុថា ផ្លូវល្បឿនលឿននេះរួមជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀត បាននឹងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូផ្សារភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវទឹក គឺជាគម្រោង ដ៏សំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះផងដែរ។ សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលត្រូវបាន វិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលដាំក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) និងប្រើប្រាស់ ថវិកាវិនិយោគសរុបប្រមាណ ២ ០១៩ លានដុល្លារអាមេរិក។ អនុលោមតាមកិច្ចព្រមព្រៀង សម្បទានដែលក្រុមហ៊ុន វិនិយោគបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្លូវល្បឿនលឿននេះ មានរយៈពេល ប្រតិបត្តិការ ៥០ឆ្នាំ។ ក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិបត្តិការរបស់ ក្រុមហ៊ុនវិនិយោគ ទាំងទៅ លើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព-សណ្ដាប់ធ្នាប់ចរាចរណ៍ និងការដាក់ ចេញនូវគោលការណ៍ណែនាំ ផ្សេងៗ ដើម្បីជំរុញប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចជាមួយ ក្រុមហ៊ុនវិនិយោគផងដែរ ក្នុងការកំណត់ការគិតកម្រៃសេវាប្រើប្រាស់ផ្លូវ (Toll Fee) ត្រឹម៨០% ប៉ុណ្ណោះ សម្រាប់រយៈពេល ០១ឆ្នាំដំបូងនៃការបើកឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕
ពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90