• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Cambonomist] - កម្ពុជាភ្ជាប់ផ្លូវដែកជាមួយថៃ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើពាណិជ្ជកម្ម ក្នុងតំបន់

2023-08-02 Go to the website published Cambonomist
ប្រទេសកម្ពុជាកាលពីពេលថ្មីៗបានតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃ ត្រង់ចំណុចប្រសព្វរវាង ខេត្តបន្ទាយមានជ័យ និងខេត្រស្រះកែវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការធ្វើការពាណិជ្ជកម្មរវាងទាំងពីរ ដែលបានដាក់គោលដៅជំរុញ ទំហំពាណិជ្ជកម្មឲ្យដល់ ១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥។ ការតភ្ជាប់ផ្លូវដែកជាលើកដំបូងនេះ មិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជាបណ្តាញភស្តុភារកម្មដ៏សំខាន់ក្នុងការតភ្ជាប់​ទៅកាន់ប្រទេស​ក្នុងតំបន់​អាស៊ានផ្សេងៗ រួមទាំងប្រទេសចិនផងដែរ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានចាត់ទុកការដឹកជញ្ជូន​តាមផ្លូវដែក ជាប្រព័ន្ធដឹកជញ្ជូនសំខាន់ទីពីរដែលមានតម្លៃថោក បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក។ អ្នកជំនាញរំពឹងថា តាមរយៈការភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនេះ វានឹងជួយជំរុញការធ្វើពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយប្រទេសក្នុងតំបន់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ កម្ពុជានិងថៃបានបើកសម្ពោធការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនៅស្ថានីយរថភ្លើងឆ្លងព្រំដែនភូមិខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា​កាលពីថ្ងៃទី២៦ កក្កដាកន្លងទៅ។ គោលបំណងនៃការតភ្ជាប់នេះ គឺដើម្បីជួយសម្រួលដល់​ការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ជាពិសេសដើម្បីជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវដែកតភ្ជាប់រវាងកម្ពុជា និងថៃនេះវានឹកងក្លាយជាបណ្តាញដឹកជញ្ជូនភស្តុភារកម្មដ៏សំខាន់សម្រាប់តភ្ជាប់ជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសចិន ដែលបានភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាឡាវផងដែរ។ តាមរយៈការតភ្ជាប់នេះ ភ្ញៀវទេសចរអាចធ្វើដំណើរពីសិង្ហបុរី ម៉ាឡេស៊ី និងថៃចូលមកកម្ពុជាផងដែរ។ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា​បានចាត់ទុកការតភ្ជាប់ផ្លូវដែកជាមួយថៃនេះគឺ​ជា​ជំហាន​មួយដ៏​សំខាន់សម្រាប់កម្ពុជាក្នុងការឈានទៅតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន​ជាមួយបណ្តាក្នុងតំបន់​អាស៊ានផ្សេងៗទៀតដែល​ថៃមានកិច្ចសហប្រតិបត្តិការផ្លូវដែកជាមួយ។ លើសពីនេះតាមរយៈគម្រោងតភ្ជាប់នេះ វាក៏នឹងអាចជួយឲ្យកម្ពុជាអាចតភ្ជាប់ផ្លូវដែកទៅប្រទេសឡាវ រួចឆ្ពោះទៅកាន់ប្រទេសចិនផងដែរ ដ្បិតឡាវនិងចិនមានការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរវាងគ្នានឹងគ្នា។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈការតភ្ជាប់ផ្លូវដែកជាមួយថៃនេះ វានឹងជួយធ្វើឲ្យការដឹកជញ្ជូន​ទំនិញចេញចូលរវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតកាន់តែល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត។ លើសពីនេះ វាក៏នឹងរួមចំណែកជួយស្រូបទាញការវិនិយោគ​ពីបរទេសផងដែរ។ ស្រដៀងគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់​នៅកម្ពុជាយល់ឃើញថា ទៅថ្ងៃអនាគតអាស៊ាននឹងមាន​ការតភ្ជាប់ផ្លូវដែកជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោក ដូច្នេះការតភ្ជាប់ផ្លូវដែកជាមួយថៃ​នៅពេលនេះ គឺជាជំហានមួយក្នុងការឈានទៅតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក​រវាងកម្ពុជាជាមួយ​ប្រទេសចិន។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការតភ្ជាប់ផ្លូវដែកជាមួយថៃនេះ វានឹងជួយធ្វើឲ្យ​វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញរបស់កម្ពុជាឲ្យតែល្អប្រសើរ​ថែមមួយកម្រិតទៀត ព្រោះផ្លូវដែកជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានតម្លៃទាប បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក។ ការតភ្ជាប់ផ្លូវរថភ្លើងជាមួយថៃនៅពេលនេះ វាស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើទំនើបកម្មផ្លូវដែក​របស់ខ្លួនក្នុងគោលបំណងជំរុញការដឹកជញ្ជូនទាំងទំនិញនិងអ្នកធ្វើដំណើរតាមផ្លូវដែកជាពិសេសការតភ្ជាប់ជាមួយប្រទេសជិតខាង និងព្រមទាំងការដោះដូរទំនិញឆ្លងដែន និងវិស័យទេសចរណ៍។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅថ្មីៗ កម្ពុជាកំពុង​ស្វែងរកក្រុមហ៊ុនអន្តរជាតិ ដើម្បីបណ្តាក់ទុនអភិវឌ្ឍន៍គម្រោងលើកកម្រិតគុណភាពផ្លូវរថភ្លើងរបស់កម្ពុជាទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលអាចរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធដឹកជញ្ជូន​នៅកម្ពុជាកាន់តែសម្បូរបែប និងមានការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើកពិភពលោក​ទាំងគុណភាព​សេវា និងតម្លៃ។ គួរបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃសម្រេចបាន​ជាង១ពាន់៩រយលាន​ដុល្លារអាមេរិកធ្លាក់ចុះ១៤% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២២ ដែលមានរហូតដល់ជាង២ពាន់២រយលានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទំនិញ​ទៅកាន់ប្រទេសថៃ ដែលភាគច្រើនជាកសិផលមាន​តម្លៃតែជាង៥រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ ខណៈនាំចូលទំនិញពីថៃ​មានតម្លៃជាង១ពាន់៤រយលានដុល្លារអាមេរិក ដែលធ្វើឲ្យកម្ពុជា​មានឱនភាពពាណិជ្ជកម្មជាង៩រយលានដុល្លារអាមេរិក។ យ៉ាងណាមិញប្រទេសទាំងពីរ​បានដាក់គោលដៅ​ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ​ឲ្យកើនដល់១៥ពាន់លានដុល្លារ​នៅត្រឹមឆ្នាំ២០២៥៕
តភ្ជាប់ផ្លូវដែក វិស័យដឹកជញ្ជូនផ្លូវដែក

Featured Posts

[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមម៉ូតូ! ស្លាប់៣នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៨ ខែមេសាម្សិលមិញ
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមេសាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស៨នាក់
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមីនាម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបស់៦នាក់
វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកនគរូបនីយកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (Leveraging Urban Knowledge Toward Sustainable Development) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90