Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី សម្តែងនូវសេចក្តីរីករាយ ដែលបានត្រឡប់មកបំពេញការងារនៅកម្ពុជាម្តងទៀត និងបង្ហាញការវាយតម្លៃខ្ពស់ចំពោះភាពររីកចម្រើនរបស់ប្រទេសជាតិយើង
2023-04-20
Go to the website published MPWT
ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី សម្តែងនូវសេចក្តីរីករាយ ដែលបានត្រឡប់មកបំពេញការងារនៅកម្ពុជាម្តងទៀត និងបង្ហាញការវាយតម្លៃខ្ពស់ចំពោះភាពររីកចម្រើនរបស់ប្រទេសជាតិយើង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Justin Kevin Wayatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ឯកឧត្តម Justin Kevin Wayatt បានសម្តែងនូវសេចក្តីរីករាយ ដែលបានវិលត្រឡប់មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាម្តងទៀត បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក ព្រមទាំងបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនេះ ឯកឧត្តមបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការជំរុញ និងពង្រឹងទំនាក់ទំនងរវាងវិនិយោគិនឯកជនពីប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។ ស្របជាមួយការកត់សម្គាល់លើភាពរីកចម្រើនពីសំណាក់ ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនេះជម្រាបអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលបាន និងកំពុងអនុវត្ត ដើម្បីលើកកម្ពស់ ការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ក្នុងនោះរួមមាន៖ ការរៀបចំផែនការមេភស្តុភារកម្ម គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គម្រោងផ្លូវល្បឿនលឿន និងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាដើម។ ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនី ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ ដោយកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនីផងដែរ។ គួររម្លឹកដែរថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ នៅតែមានជាបន្តបន្ទាប់ ជាពិសេសចំពោះជំនួយនានាពាក់ព័ន្ធនឹងការងាររៀបចំស្តង់ដារបច្ចេកទេសផ្លូវថ្នល់ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងការរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវ ដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មកកម្ពុជាជាហូរហែតាមរយៈ កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)។ កម្មវិធីនេះក៏ផ្តល់ជំនួយទៅដល់ការបង្កើតភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍លើប្រព័ន្ធភស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ប្រតិបត្តិការឃ្លាំងផ្ទេរផ្ទុកទំនិញត្រជាក់នេះ នឹងផ្តល់សេវាកម្មភស្តុភារកម្ម ដែលអាចគ្រប់គ្រងសីតុណ្ណភាព Temperature Controlled Logistics (TCD) ការដឹកជញ្ជូនក្នុងរយៈពេលវែង និងជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដូចជាជួយផ្តល់ឱកាសការងារដល់ប្រជាជន បម្រើដល់ក្រុមហ៊ុនកសិឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃម្ហូបអាហារ ក្រុមហ៊ុនឱសថ ក្រុមហ៊ុនលក់រាយផ្នែកចំណីអាហារ និងអាជីវកម្មបដិសណ្ឋារកិច្ច មានសណ្ឋាគារ/ភោជនីយដ្ឋាន ជាដើម។ ក្នុងកាលៈទេសៈដែលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រ និងផ្តល់កម្លាំងចិត្ត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសារជាថ្មីម្តងទៀត ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ហើយជឿជាក់ថានឹងទទួលបានជោគជ័យ នឹងជាកិត្តិយសថ្មីមួយទៀតក្នុងវិស័យកីឡា៕
ជួបសម្ដែងការគួរសម
ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90