• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

គណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) បានរៀបចំកិច្ចប្រជុំលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន

2023-02-23 Go to the website published MPWT
គណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) បានរៀបចំកិច្ចប្រជុំលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Commiភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៤ នៃ "គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន" ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ មន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមការងារទីភ្នាក់ងារJICA ប្រចាំកម្ពុជាជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗ និងផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលរួមគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែលក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងឯកសារគតិយុត្តផ្សេងៗត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុងកិច្ចប្រជុំនេះ ទីភ្នាក់ងារJICA បានប្រគល់សេចក្តីព្រាងប្រកាស និងសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយសេចក្តីព្រាងដីកាជូនដល់សាលារាជធានីភ្នំពេញដើម្បីពិនិត្យនិងប្រើប្រាស់ផងដែរ។ លើកឡើងក្នុងពិធីបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីគម្រោងមួយចំនួនដែលក្រសួង និងគណៈកម្មធិការបានសហការជាមួយពីភ្នាក់ងារJICA ក្នុងវិស័យទឹកកខ្វក់ តាមរយៈជំនួយឥតសំណងមួយចំនួនដូចជា៖ គម្រោងការពារទឹកជំនន់មួយចំនួន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានីភ្នំពេញជាដើម។ លើសពីនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងទីភ្នាក់ងារការងារប្រព័ន្ធលូជប៉ុន បានកំពុងបន្តដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ត្រើយខាងកើតទន្លេក្នុងក្រុងសៀមរាប និងក្រុងស្វាយរៀង ដោយផ្អែកលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យគ្រប់គ្រងប្រព័ន្ធទឹកខ្វក់ និងការផ្លាស់ប្តូរបច្ចេកទេសក្នុងវិស័យទឹកកខ្វក់នៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បន្ថែមពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួង ដែលបានដើរស្របគ្នាយ៉ាងល្អជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ នៃរដ្ឋសភា ២០១៨-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការងារអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង ជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា ទទួលបន្ទុកការងារគម្រោង ក៏បានលើកឡើងពីសារៈសំខាន់របស់គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នេះ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃផែនការនាពេលអនាគត សម្រាប់ការកែលម្អបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពសាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ក្រុមការងារ JICA ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញការសហការជាមួយកម្ពុជាលើគ្រប់វិស័យ ពិសេសលើវិស័យប្រព័ន្ធទឹកកខ្វក់នេះ សម្រាប់គោលដៅនាពេលអនាគតរបស់កម្ពុជា៕
កិច្ចប្រជុំលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព ឯកឧត្ដម តូច ចាន់កុសល ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[Fresh News] - កុំចុចទូរស័ព្ទដៃ ពេលកំពុងបើកបរ! ស្លាប់៥នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែកញ្ញាម្សិលមិញ
ឆៀកចល័តនៅខេត្តកោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន កំពូងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ៣ តុលា ២០២៥
របាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣
សកម្មភាពការងារថ្ងៃទី២៦ - ២៨ កញ្ញា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
សេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគ.ម៣០ ដល់គ.ម៣១ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន
[Thmey Thmey] - ទឹកទន្លេហក់ឡើងខ្លាំង! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់ដល់ថ្ងៃទី១ តុលា
[BTV] - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០ ចំណុចផ្លូវអន្ទង់អាំង) លើកំណាត់ផ្លូវជាតិលេខ៥៥ មានករណីទឹកហូរច្រោះបង្កជាការបាក់ដីមួយចំនួននៅលើផ្លូវ ដោយមូលហេតុភ្លៀងធ្លាក់ខ្លាំង (៧ថ្ងៃជាប់ៗគ្នា) បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការដោះស្រាយ ដោយកាយដីលើផ្លូវ និងបើកមុខទឹក ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90