• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ម៉ូតូចំនួន១៤គ្រឿង ត្រូវបានផ្តល់ជូនជារង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងចំណោមសិស្សសរុបប្រមាណ៥៨០នាក់ មកពីវិទ្យាល័យទាំង៤ក្នុងស្រុកកោះធំ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២

2023-01-31 Go to the website published MPWT
ម៉ូតូចំនួន១៤គ្រឿង ត្រូវបានផ្តល់ជូនជារង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងចំណោមសិស្សសរុបប្រមាណ៥៨០នាក់ មកពីវិទ្យាល័យទាំង៤ក្នុងស្រុកកោះធំ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ កោះធំ៖ ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ សរុបប្រមាណ៥៨០នាក់ និងបានផ្តល់រង្វាន់ម៉ូតូ Wave ចំនួន១៤គ្រឿង ដល់សិស្សដែលទទួលបាននិទ្ទេស A នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីគ្រប់វិទ្យាល័យនានាក្នុងស្រុកកោះធំ សរុបអ្នកចូលរួមទាំងអស់ចំនួន ៦២៨ នាក់ ផងដែរ ។ ថ្លែងក្នុងជំនួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើចំពោះប្អូនៗសិស្សានុសិស្សដែលមានអត្រាប្រឡងជាប់កើនដល់ ៧២% ក្នុងឆ្នាំ២០២២ បើធៀបទៅឆ្នាំ២០២១ អត្រាជាប់មានត្រឹម ៦១% ប៉ុណ្ណោះ មានន័យថាកើនឡើង១១% ហើយ ឯកឧត្តម មានប្រសាសន៍ជំរុញលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ត្រូវខិតខំរៀនឱ្យចេះ រៀនឱ្យពូកែ ថែរក្សាសុខភាពឱ្យបានល្អ និងមានគោលដៅច្បាស់លាស់លើការជ្រើសរើសមុខវិជ្ជាជំនាញសិក្សានៅមហាវិទ្យាល័យ ហើយនៅពេលបញ្ចប់ការសិក្សាត្រូវយកចំណេះដែលមានមកជួយការងារសង្គម និងជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្អូនៗសិស្សានុសិស្សយ៉ាងដូច្នេះថា៖ គ្មានអ្វីសំខាន់ជាងមានចំណេះដឹង ដើម្បីអាចយកមកអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតនោះឡើយ ហើយក្នុងសម័យបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ គឺត្រូវការអ្នកមានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ផ្ទុយពីសម័យប៉ុលពត ដែលពួកគេមិនត្រូវការអ្នកមានចំណេះវិជ្ជាឡើយ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ កម្ពុជាមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការបណ្តាក់ទុនពីអ្នកវិនិយោគមកកម្ពុជា ហេតុនេះសុខសន្តិភាពគឺសំខាន់ណាស់យើងត្រូវរួបរួមគ្នាថែរក្សាឱ្យបានគង់វង្ស និងមិនត្រូវចាញ់បញ្ឆោតពាក្យភូតភររបស់ជនអគតិមួយក្តាប់តូច ដែលបានត្រឹមជាអ្នកថា តែមិនជួយធ្វើនោះឡើយ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ល្អៗ ជាគតិសម្រាប់ប្អូនៗយកទៅអភិវឌ្ឍខ្លួនឯងទៅថ្ងៃអនាគត ឱ្យកា្លយជាអ្នកដឹកនាំ ស័ក្តិសមជាយុវជនគំរូ ដែលពាក្យទាំងនោះមានដូចជា ៖ “កុំសួរថាកម្ពុជាធ្វើអ្វីឱ្យអ្នក ត្រូវសួរថាតើយើងបានធ្វើអ្វីឱ្យកម្ពុជា” ព្រមទាំង “សម្តីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” និងពាក្យស្លោកដ៏មានអត្ថន័យល្អៗជាច្រើនទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរៀបរាប់ពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមស្នាដៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន តួយ៉ាងលើវិស័យសាធារណការ និងដឹកជញ្ជូនសព្វថ្ងៃ ក្រសួងបានធ្វើការអភិវឌ្ឍលេចចេញជាសមិទ្ធផលគួរជាទីមោទនៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ខ្វាត់ខ្វែង ។ល។ ជាសក្ខីភាពនៅក្នុងស្រុកកោះធំជាក់ស្តែង មានផ្លូវបេតុងស្ទើរគ្រប់ភូមិ ឃុំ រួមទាំងសាលារៀន វត្តអារាម មន្ទីរពេទ្យតេជោសែនកោះធំ ដែលនឺងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយបានក្រើនរម្លឹកដល់ប្អូនៗដែលគ្រប់អាយុត្រូវទៅបោះឆ្នោត សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ ហើយនៅពេលនោះត្រូវសួរខ្លួនឯងថា តើអ្នកណាដែលបានជួយកម្ពុជាឱ្យមានសុខសន្តិភាពដល់សព្វថ្ងៃ នាំមកនូវការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យតេជោសែនដ៏ធំស្កឹមស្កៃនៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនរាប់មិននៅកម្ពុជានាពេលបច្ចុប្បន្ន ជូនដល់ពលរដ្ឋខ្មែរ។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរសព្វសារធុរការជូនដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងអ្នកចូលរួមទាំងអស់ជួបតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ សុខសុវត្ថិភាពក្នុងការធ្វើដំណើទៅទីជិតឆ្ងាយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A សិស្សានុសិស្សស្រុកកោះធំ

Featured Posts

[Dermrang News] - សម្ដេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី!
[Phnom Penh Reporter] - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
[Nokor Wat News] - គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ មីនា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៤នាក់
[Bayon Radio] - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
[PNN] - កំណាត់ផ្លូវជាតិលេខ៩៤ពីឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទៅព្រំដែនឡាវ ប្រវែងជាង៥០គីឡូម៉ែត្រ ត្រូវបានថែទាំឡើងវិញ
[BTV] - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គដើម្បីឆ្លងរបៀបវារៈមួយចំនួន
[Kampucheathmey] - កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាលើ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០”
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់៣នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែមីនាម្សិលមិញ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90