• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ដើម្បីលើកកម្ពស់គុណភាពការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យស្របតាមបរិបទសង្គមបច្ចុប្បន្ន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី” ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធាន គ.ស.ច.គ.

2022-11-25 Go to the website published MPWT
ដើម្បីលើកកម្ពស់គុណភាពការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យស្របតាមបរិបទសង្គមបច្ចុប្បន្ន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី” ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធាន គ.ស.ច.គ. ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងលោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះ។ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះគឺរៀបចំឡើងដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលច្បាប់នេះធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដោយបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជាបាននឹងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ជាបន្តបន្ទាប់ ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀត ដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង។ ប៉ុន្តែបើយោងតាមការពិនិត្យពិភាក្សា គឺត្រូវធ្វើវិសោធនកម្មចំនួន ៤៨មាត្រា លើ៩២មាត្រា ដែលវាលើសពី៥០ភាគរយនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងស្រុងទៅហើយ ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។ ថ្លែងក្នុងអង្គប្រជុំនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្តេចក្រឡាហោម ក៏ដូចជាអង្គប្រជុំទាំងមូលឱ្យបានជ្រាបថា៖ ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងជំរុញដល់ក្រុមការងារដើម្បីសិក្សាស្រាវជ្រាវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីយ៉ាងយកចិត្តទុកដាក់ ដែលក្នុងនោះបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាបានចំនួន២២លើក និងបានកំពុងរៀបចំតាក់តែងនូវអនុក្រឹត្យ សេចក្តីណែនាំ ក៏ដូចជាសេចក្តីប្រកាសអន្តរក្រសួង ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់អនុលោមឱ្យប្រើប្រាស់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នៅពេលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃដំណើរការសិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំ ដោយមានសេចក្តីជាសង្ខេបថា៖ មូលហេតុដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះឡើង គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម និងដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលបន្តកើនឡើងនាពេលបច្ចុប្បន្ននេះ ហើយបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួលមានចំនួនច្រើន ដែលគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយកត្តាចម្បងៗដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ការបើកបរមិនប្រកាន់ស្តាំ ការជែង ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ជាដើម។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ដោយយោងលើភាពចាំបាច់ខាងលើ ជាមូលហេតុដែលតម្រូវឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រកបខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយរួមមានបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ផ្លូវគោកឱ្យបានច្បាស់លាស់ និងការអនុវត្តច្បាប់ឱ្យបានល្អប្រសើរជាងមុន និងស្របតាមការប្រកាសរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ចុងបញ្ចប់នៃកិច្ចប្រជុំ សម្តេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងក្រុមការងារក្រុមការងារសិក្សា និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ហើយសម្តេចបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នាធ្វើការសិក្សារៀបចំ និងកែសម្រួលនូវឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី លេចចេញជារូបរាងប្រកបដោយអត្ថន័យ និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយល្អប្រសើរ ដើម្បីដាក់ជូនទៅគណៈរដ្ឋមន្ត្រី ស្នើសុំការពិនិត្យសម្រេច នាពេលខាងមុខ៕
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កិច្ចប្រជុំអន្តរក្រសួង

Featured Posts

[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[DAP] - ទូលព្រះបង្គំជាខ្ញុំ បូរី វង្សសានិត្យ សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[UYFC-PWT] - ព្រះបរមរាជវាំង៖ ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា
ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
[Fresh News] - ទូលព្រះបង្គំជាខ្ញុំ ប៉េង ពោធិ៍នា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភាម្សិលមិញ
[Kampucheathmey] - គម្រោងកែលម្អផ្លូវខេត្តលេខ ២៧៩ ជាផ្លូវកៅស៊ូប្រវែងជាង ៥ ០០០ ម៉ែត្រ នៅឃុំជ្រោយបន្ទាយ សម្រេចបានជាង ១៣%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90