• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

“ការប្រមើលមើលឡើងវិញលើវិស័យដឹកជញ្ជូននាពេលអនាគតនៅក្នុងតំបន់អាស៊ី” (Re-imagining Asia’s Future of Transport) ត្រូវបានលើកជាប្រធានបទសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum Regional High-Level Dialogue for Asia) ដែលរៀបចំឡើងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

2022-11-22 Go to the website published MPWT
“ការប្រមើលមើលឡើងវិញលើវិស័យដឹកជញ្ជូននាពេលអនាគតនៅក្នុងតំបន់អាស៊ី” (Re-imagining Asia’s Future of Transport) ត្រូវបានលើកជាប្រធានបទសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum Regional High-Level Dialogue for Asia) ដែលរៀបចំឡើងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ទីក្រុងបាងកក៖ ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ី របស់វេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum Regional High-Level Dialogue for Asia) ដោយមានការចូលរួមពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) មូលនិធិសុវត្ថិភាពផ្លូវថ្នល់របស់អង្គការសហប្រជាជាតិ (UN Road Safety Fund) ធនាគារវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក សហគមន៍អាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ លេខាធិការដ្ឋានសមាគមអាស៊ាន និងប្រទេសជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នៅក្នុងតំបន់អាស៊ីផងដែរ។ កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកំណត់នូវឱកាស និងសកម្មភាពជាក់ស្តែងនៅក្នុងតំបន់អាស៊ី ដែលនឹងនាំទៅដល់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។ កិច្ចប្រជុំផ្តោតសំខាន់លើការចែករំលែកគោលនយោបាយអាទិភាព ចំណេះដឹងការអនុវត្តល្អៗ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពន្លឿនការផ្លាស់ប្តូរក្នុងបរិបទនៃការរាតត្បាត Covid-19 ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធខ្ពស់សម្រាប់តំបន់ រួមមានដូចជា៖ ការតភ្ជាប់វិស័យដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយបរិយាប័ន្ន សុវត្ថិភាពនៃការដឹកជញ្ជូន(ការដឹកជញ្ជូនដែលបំភាយឧស្ម័នកាបូនទាប) និងការធ្វើទំនើបកម្មឌីជីផលលើវិស័យដឹកជញ្ជូន។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ត្រូវបានផ្តល់កិត្តិយយ៉ាងខ្ពង់ខ្ពស់ ក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ និងចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចប្រជុំធំៗចំនួនពីរ រួមមាន៖ (១) កិច្ចប្រជុំក្រោមប្រធានបទ “ការប្រមើលមើលឡើងវិញ លើវិស័យដឹកជញ្ជូននាពេលអនាគតនៅតំបន់អាស៊ី” (Re-imagining Asia’s Future of Transport) និង (២) កិច្ចប្រជុំតុមូលសម្រាប់រដ្ឋមន្រ្តី ស្តីពីការរៀបចំគោលនយោបាយដឹកជញ្ជូនប្រកបដោយចេរភាព, ភាពធន់ និងបរិយាប័ន្ននៅតំបន់អាស៊ី (Informal Ministers’ Roundtable on Sustainable, Resilience, and Inclusive Transport Policies in Asia)។ ថ្លែងបើកកិច្ចប្រជុំពេញអង្គ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត Young Tae Kim អគ្គលេខាធិការ ITF និងបណ្តាប្រទេសជាសមាជិក ITF ដែលបានអនុញ្ញាតឱ្យប្រទេសកម្ពុជាក្លាយជាសមាជិក ITF នៅដើមឆ្នាំ ២០២២នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា គឺកាន់តែមានសារៈសំខាន់ថែមទៀតសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃប្រទេសនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ និងជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក៏ដូចជារឹតបន្តឹងបរិយាប័ន្នសង្គមផងដែរ។ វេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ២០២១ (The ITF Transport Outlook 2021) បានព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលវាឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែលមានភាពប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើងបីដងនៅឆ្នាំ២០៥០។ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា៖ មានកត្តាជាច្រើននៅពីក្រោយនិន្នាការវិជ្ជមានទាំងនេះ ដែលរួមចំណែកដល់តម្រូវការដឹកជញ្ជូននាពេលអនាគតនៅតំបន់អាស៊ី ហើយឯកឧត្តមក៏បានលើកឡើងពីនិន្នាការទាំងដប់ ដែលគូសបញ្ជាក់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី "ការប្រមើលមើលអនាគតនៃការដឹកជញ្ជូននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក" សម្រាប់ការយកមកពិចារណាផងដែរ។ ក្នុងការថ្លែងសុន្ទរកថានាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា៖ កិច្ចប្រជុំពេញអង្គមួយនេះ និងផ្តល់ប្រយោជន៍ជាច្រើនក្នុងការពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗរវាងគ្នានិងគ្នា។ ដោយផ្អែកលើនិន្នាការជាមូលដ្ឋានទាំងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមស្នើទៅកាន់សមាជិក សមាជិកានៃអង្គប្រជុំទាំងមូលមេត្តាចូលរួមគិតគូរឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដែលអាចទៅរួច សម្រាប់វិស័យដឹកជញ្ជូននាពេលអនាគតនៅក្នុងតំបន់អាស៊ីរបស់យើង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា៖ ការគិតគូរទុកជាមុន អាចជួយរៀបចំឱ្យសង្គមរបស់យើងមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគតបាន។ សូមជម្រាបជូនដែរថា៖ លទ្ធផលនៃការពិភាក្សា នឹងត្រូវបានយកទៅអនុវត្ត ដើម្បីបន្តទៅកាន់កិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នាឆ្នាំ២០២៣ខាងមុខ ដែលជាសម័យប្រជុំលើកទី៧ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) ស្តីពីការដឹកជញ្ជូន និងព្រឹត្តិការណ៍ដឹកជញ្ជូនសកល និងក្នុងតំបន់ផ្សេងទៀតក្នុងឆ្នាំ២០២២ និង២០២៣។ បច្ចុប្បន្ននេះវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) មានប្រទេសសមាជិកចំនួនប្រាំបីនៅអាស៊ី ហើយស្វែងរកការបន្តពង្រីកវិសាលភាពការងារ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់បន្ថែមទៀត៕
វេទិកាដឹកជញ្ជូនអន្តរជាតិITF ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90