• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ក្រសួង​សាធារណ​ការប្រគល់​ម៉ាស៊ីន​ពិនិត្យ​គុណភាព​ការស្ថាបនា​ផ្លូវថ្នល់ និង​​មន្ទីរពិសោធន៍​ដល់​ខេត្ត​ចំនួន ​៤

2022-11-03 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រគល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារមន្ទីរពិសោធន៍​ចំនួន​ ៤​ ទីតាំង​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប ​ខេត្ត​ពោធិ៍សាត់ ខេត្តក្រចេះ និង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​គុណភាព​នៃ​ការត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវថ្នល់ ក្រោយពី​រដ្ឋមន្ត្រី​សាធារណការ ចុះ​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់ តាម​បច្ចេកទេស​ថែទាំ​ស្ពាន​ទំនើប ដែល​មាន​តែ​ ១ ​គត់​នៅ​កម្ពុជា​។ គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់ និង​បច្ចេកទេស​ថែទាំ​ស្ពាន​នេះ ដឹកនាំ​ដោយ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​ ២ វិច្ឆិកា បន្ទាប់ពី​លោក​បាន​ចូលរួម​ពិធី​ប្រគល់​ទទួល​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរពិសោធន៍​ទាំង ៤​ ទីតាំង ដល់​ថ្នាក់ដឹកនាំ​ខេត្ត-​ក្រុង ដែល​បាន​ចូលរួម​ទាំង​ ២៥ ​។ ក្រសួង​សាធារណការ​ឱ្យដឹង​ថា ក្រៅពី​ផ្តល់​អគារ​មន្ទីរពិសោធន៍​ចំនួន​ ៤ ទៅ​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះសីហនុ ក្រសួង​ក៏បាន​ប្រគល់​សម្ភារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង​ ២៥ ខេត្ត​-​ក្រុង​ផងដែរ​។ ក្រោយពី​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់​រួច លោក​ ស៊ុន ចាន់ថុល ប្រាប់​អ្នកកាសែត ថា​៖ «​យើង​មក​ពិនិត្យ​គុណភាព​ស្ពាន តាមរយៈ​រថយន្ត​ ១ ​ដែល​យើង​មិន​ធ្លាប់មាន​ពីមុនមក​។ យើង​បាន​ទិញ​រថយន្ត​នេះ ដើម្បី​យើង​អាច​ចុះទៅ​ត្រួត​ពិនិត្យមើល​គុណភាព​ស្ពាន​ថា ស្ពាន​វា​មាន​ប្រេះ ឬ​រហែក ឬ​យ៉ាងណា​?» លោក​បន្ថែមថា​៖ «​ពី​ដើម​យើង​អត់​មាន​រថយន្ត​នេះ​ទេ ពេល​យើង​ចង់​ចុះ​មើល​បាត​ស្ពាន យើង​ចុះ​តោង​ខ្សែពួរ​យោង​ចុះ​យោង​ឡើង វា​មិនកើត​ទេ​។ នៅពេល​យើង​មាន​ម៉ាស៊ីន​នេះ​ (​មាន​ឡាន​នេះ​) យើង​អាច​ចុះ​ម្តង​បាន​ ៨​ នាក់ ហើយ​អាច​ទៅមុខ​ថយក្រោយ ដើម្បី​មើល​ស្ថានភាព​ស្ពាន​បាន ហើយ​ធ្វើការ​ជួសជុល​»​។បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចេកទេស​នៅលើ​រថយន្ត​ត្រួតពិនិត្យ​ស្ពាន​នេះ គឺ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ស្ពាន​ទូទាំង​ប្រទេស រយៈពេល​ ២ ​ឆ្នាំ​រួចមកហើយ ដែល​រថយន្ត​នេះ​មាន​តម្លៃ​ ៨០​ ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គ្រឿង ហើយ​ត្រូវបាន​ក្រសួង​បញ្ជា​ទិញយក​មកប្រើប្រាស់ ដើម្បី​សម្រួល​ដល់​ការស្ថាបនា និង​កែលម្អ​ស្ពាន​នៅ​កម្ពុជា​។ នាឱកាស​នោះ លោក​ ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹងថា ចំពោះ​ការប្រគល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរ​ពិសោធន៍​ទាំង ​៤ ​ទីតាំង​ទៅឱ្យ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​នេះ ដើម្បីឱ្យ​ស្ថាប័ន​ទាំងនោះ អាច​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ក្នុងការ​សាងសង់​ស្ថាបនា​ផ្លូវថ្នល់​បាន​ដោយ​ខ្លួនឯង​។ លោក​បញ្ជាក់ថា​៖ «​មន្ទីរពិសោធន៍​ទាំង​ ៤​ នេះ គឺ​ដើម្បី​យើង​យក​ដី យក​ថ្ម​ទៅធ្វើ​ការពិសោធ​ថា វា​ត្រឹមត្រូវ​ទៅតាម​លក្ខណ​បច្ចេកទេស​ដែរឬទេ​? ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ​បាន ឬ​មិនបាន​? ពី​ដើម​យើង​មិន​ដែលមាន​ទេ ព្រោះ​យើង​មាន​មន្ទីរពិសោធន៍​តែ​ ១ ​គត់​នៅ​ភ្នំពេញ​»​។ លោក​ ផែង សុវិជ្ជានោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ដែរ​ថា នៅពេល​ដែល​មន្ទីរ​សាធារណការ​ទាំង ​២៥ ខេត្ត​-​ក្រុង មាន​សម្ភារ និង​ឧបករណ៍​ពិសោធន៍​ដោយ​ខ្លួនឯង​នេះ នឹង​ធ្វើឱ្យ​ការត្រួតពិនិត្យ​បញ្ជាក់​ទៅលើ​ការសាងសង់​របស់​ខេត្ត​-​ក្រុង​ទាំង​ ២៥ ​ទៅលើ​ការងារ​ស្ថាបនា​ផ្លូវថ្នល់ ស្ពាន មាន​ដំណើរការ​ឆាប់រហ័ស រលូន និង​ងាយស្រួល​ជាង​មុន​។ លោក​បញ្ជាក់ថា​៖ «​កន្លងមក​នៅតាម​បណ្តា​ខេត្ត​របស់​យើង មិន​ដែលមាន​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​នេះ​ទេ​។ អ៊ីចឹង​នៅពេល​ដែល​យើង​ចង់​ត្រួតពិនិត្យ​គុណភាព​សម្ភារ​សំណង់ យើង​ត្រូវ​ដឹកជញ្ជូន​ពី​ខេត្ត​ទាំងនេះ​យក​ទៅ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បាន​បន្ថែម​ថា​៖ «​មន្ទីរសាធារណការ​ខេត្ត​យើង​ទៀតសោត ក៏​គ្មាន​ឧបករណ៍​ទាំងនេះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រក​សម្ភារ​សំណង់ ដើម្បី​ធ្វើ​។ ការងារ​ដែល​កន្លង មន្ទីរពិសោធន៍​កណ្តាល​របស់​ក្រសួង រវល់​មមាញឹក ហើយ​វា​ថែមទាំង​យឺត​ដល់​ការងារ​ស្ថាបនា​ផ្លូវថ្នល់​របស់​យើង​»​។បន្ថែម​ពីនេះ លោក​អះអាង​ថា ការផ្តល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរពិសោធន៍​របស់​ក្រសួង​ក្នុង​ពេលនេះ គឺមាន​បំណង​បង្កើន​ការត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​របស់​ក្រសួង​សាធារណការ​ឱ្យ​កាន់តែ​មាន​ភាពសុក្រឹត​ជាងមុន​ផងដែរ ខណៈ​មិន​ចំណាយ​ពេលវេលា និង​ថវិកា រួមទាំង​មន្ត្រី​ច្រើន​។ លោក​បញ្ជាក់ថា​៖ «​កាលណា​យើង​មាន​គ្រប់កន្លែង​បែបនេះ មន្ទីរ​យើង អ្នកត្រួតពិនិត្យ​របស់​យើង​នៅតាម​តំបន់​នឹង​ងាយស្រួល​ក្នុង​ការត្រួតពិនិត្យ មិន​ប្រញិប​ប្រញាប់​ទៅ​ពី​ភ្នំពេញ​ទៅដល់​រតនគិរី អស់​ ១​ ថ្ងៃ​បាត់​ហើយ​។ ដល់​ត្រួតពិនិត្យ​អស់​ ២ ​ថ្ងៃ ហើយ​ទម្រាំ​បន្ត​ទៅ​ត្រួតពិនិត្យ​នៅ​ខេត្ត​ផ្សេងៗ​ទៀត គឺ​លំបាក​ណាស់​។ ដូច្នេះ ឧបករណ៍​ត្រួតពិនិត្យ​នេះ​នឹង​ធ្វើឱ្យ​ការងារ​ស្ថាបនា​ផ្លូវថ្នល់​របស់​យើង​កាន់តែ​មាន​គុណភាព​បន្ថែមទៀត​»៕
ពិធីប្រគល់-ទទួលម៉ាស៊ីនត្រួតពិនិត្យគុណភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបលោកស្រីនាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា វៀតណាម និងឡាវ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90