• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ក្រោយធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល និងចំណេញពេល, ប្រជាពលរដ្ឋបង្ហាញការសាទរ និងអះអាងនៅតែបន្តជិះ ទោះបីផ្លូវនេះគិតលុយក្តី

2022-10-01 Go to the website published Fresh News
(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់ហើយ ដោយឥត​គិតថ្លៃ​​​ក្នុងរយៈពេលមួយខែពេញ ដើម្បីឱ្យប្រជាពលរដ្ឋបានសាកល្បង និងស្វែងយល់ពិភាពងាយស្រួល ក្នុងធ្វើដំណើរនៅលើផ្លូវ​ល្បឿនលឿន ដែលជាផ្លូវខ្សែទី១​​ នៅកម្ពុជា។ ក្រោយពីបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រជាពលរដ្ឋជាច្រើន បានបង្ហាញក្តីរីករាយ និងសាទរយ៉ាងខ្លាំង ជាមួយនឹងការសរសើរ​មិនដាច់ពីមាត់ថា ផ្លូវមួយនេះពិតជាមានភាពស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការធ្វើ ចំណេញពេលវេលាបានច្រើន និងកាត់បន្ថយការចំណាយ​ទៅលើថ្លៃ​សាំងរថយន្តបានយ៉ាងច្រើនផងដែរ។ ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ក្រោយឃើញថាប្រទេសកម្ពុជា ចាប់ផ្តើមមានផ្លូវដ៏ស្អាត ធំទូលាយ និងផ្តល់ភាពងាយស្រួល​ក្នុងការធ្វើដំណើរ​ និងបន្ទាប់ពីបាន​​ធ្វើដំណើរ​ប្រមាណជាង ១០០គីឡូម៉ែត្រលើផ្លូវល្បឿនលឿរួចមក លោកស្រី ឈុន ហ៊ីម បានលើកឡើងថា «ខ្ញុំយល់ឃើញថាផ្លូវនេះល្អ កាលពីមុនរាងឆ្ងាយ ឥឡូវជិតជាងមុន ខ្ញុំមានអារម្មណ៍រំភើបតែម្តង ក្រោយបានជិះលើផ្លូវនេះ ដែលមានទេសភាពក៏ស្អាត ផ្លូវក៏ស្អាត ជិះបានលឿន និង​មានសុវត្ថិ​ភាពល្អ»។ លោកស្រី ឈុន ហ៊ីម បានបន្ថែមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរនោះទេ ថែមទាំងបានជួយ​កាត់បន្ថយថ្លៃ​សាំង និងចំណេញពេលវេលាបានច្រើនថែមទៀតផង។ លោកស្រីបានអះអាងទៀតថា ទោះបីផ្លូវនេះចាប់ផ្តើមគិតលុយ ក៏នៅតែបន្តជិះនៅលើផ្លូវនេះដែរ។ មិនខុសអីពីលោកស្រី ឈុន ហ៊ីម ក្នុងនាមជាអ្នកបើកបរមួយរូបលោកគ្រូ អ៊ុជ ថារិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ពិតជាមានភាពងាយស្រួល ដោយលោកអាចបើកបរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ថេររហូត ដែលពិតជាបានផ្តល់ផាសុកភាពសម្រាប់អ្នកបើកបរ ហើយពិតជាផ្តល់ភាពងាយស្រួលយ៉ាង​ខ្លាំង ដោយសារប្រើប្រាស់ពេលវេលាអស់តិច អស់សាំងតិច ហើយនៅតាមដងផ្លូវមានផ្លាកសញ្ញាច្បាស់លាស់ នៅលើផ្លូវមានគន្លងបែងចែងបានត្រឹមត្រូវ ងាយស្រួល​សម្រាប់ការបើកបរផងដែរ។ អ្នកស្រី ជា ចាន់ស្រីល័ក្ខ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីបានឃើញផ្លូវល្បឿនលឿន ដ៏ធំទូលាយ និងស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមក និងបានបញ្ជាក់ដែរថានឹងនៅតែបន្តជិះលើផ្លូវនេះ ទោះបីត្រូវចំណាយលុយក៏ដោយ។ ក្រៅពីនេះអ្នកស្រីក៏បានថ្លែងអំណរអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសាងសង់ផ្លូវបានជាច្រើន និងល្អស្អាត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ​ធ្វើដំណើរ។ សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវ​​ចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា​ធ្វើដំណើរ​ពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
បើកដំណើរការសាកល្បង

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ " ដោយមានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព និងផ្លាកសញ្ញាតម្រូវឱ្យឈប់ទោះមានឬគ្មានយានជំនិះ " តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាមួយទៅមុន?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ (ពីថ្ងៃទី១២ - ១៦ មករា ២០២៦)
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងតាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សកម្មភាពការងារថ្ងៃទី៧ - ៨ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
:::ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួន
ដើម្បីសុវត្ថិភាពក្នុងការបើកបរ សូមពិនិត្យមើលធុងទឹកយានជំនិះឱ្យបានជាប្រចាំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90