Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - ស្ពានអាកាស ២ ទៀតនៅរាជធានីភ្នំពេញ តម្លៃជាង $៤៦ លាន ត្រូវបានបើកការដ្ឋានសាងសង់
2022-09-01
Go to the website published Phnom Penh Post
ភ្នំពេញៈ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន ២ ទៀត ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី ៣១ ខែសីហា ដែលស្ពានអាកាសទី ១ ត្រូវបានដាក់ឈ្មោះថា «ស្ពានអាកាសព្រះមុនីវង្ស» និងស្ពានអាកាសទី ២ មានឈ្មោះ ថា«ស្ពានអាកាស គង់ សំអុល»។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី ១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្សជាមួយវិថីកងយោធពលខេមរភូមិន្ទ [ផ្លូវលេខ ២៧១] ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ រីឯស្ពានអាកាសទី ២ នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល [ផ្លូវលេខ ២០០៤] ក្នុងខណ្ឌពោធិ៍សែនជ័យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមជាកិត្តិយសក្នុងការបើកការដ្ឋានសាងសង់ស្ពានទាំង ២ នេះបានឱ្យដឹងថា ស្ពានអាកាសទាំង ២ នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦៧៧៥ ០០០ ដុល្លាអាមេរិក។ លោកបញ្ជាក់ថា ស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្សជាមួយវិថីកងយោធពលខេមរភូមិន្ទ ចំណាយថវិកា ៣៦ ៧៧៥ ០០០ ដុល្លារ និងចំណាយពេលសាងសង់៣៦ខែ។ ដោយឡែកស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០ ០០០ ០០០ ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ ខែ។ លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំបានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ស្ពានអាកាសព្រះមុនីវង្ស។ រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៊ី ដាក់ឈ្មោះថា ស្ពានអាកាស គង់ សំអុល»។កាលពីទសវត្សរ៍ឆ្នាំ ៨០ និង ៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ។ នាឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាការប្រើយុទ្ធសាស្ត្រ យកស្លឹកត្នោតខ្ចប់ស្ករត្នោត។ មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងសាងសង់ស្ពានឆ្លងទន្លេ ៣ ខ្សែទៀតផងដែរ គឺស្ពានឆ្លងពីផ្សារចាស់ទៅស្វាយជ្រុំ (បែងចែកជា ២ កំណាត់)។ ស្ពានឆ្លងពីក្ដីតាកុយឆ្ពោះទៅអរិយក្សត្រ និងស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រា ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ខណៈគម្រោងខ្លះកំពុងសិក្សាទីតាំងសាងសង់ និងគម្រោងខ្លះទៀតកំពុងចរចាជាមួយដៃគូ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពិធីនោះថា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រាជរដ្ឋាភិបាលបានស្តារនូវសមិទ្ធផលនានាពាសពេញផ្ទៃប្រទេស ដោយជំរុញដល់ការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងកិត្យានុភាពជាតិ។ លោកអភិបាលរាជធានីបានលើកឡើងថា៖ «សម្រាប់រាជធានីភ្នំពេញ សម្តេចតេជោតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍរូបវន្តដឹកជញ្ជូន ដើម្បីជំរុញការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានាក្នុងទីក្រុងឱ្យកាន់តែមានលក្ខណៈទំនើប ដូចបណ្តាទីក្រុងជិតខាងក្នុងតំបន់ផងដែរ»។ បើយោងតាមការបញ្ជាក់ពីលោក ឃួង ស្រេង រហូតមកទល់ពេលបច្ចុប្បន្ន រាជធានីភ្នំពេញបានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស សរុបថវិកាជាង ២២៦ លានដុល្លារអាមេរិកហើយ។ ដោយឡែក នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនេះដែរ លោក ហ៊ុន សែន ក៏បានដាក់បទបញ្ជា និងរំឭកទៅដល់អភិបាលខេត្ត-ក្រុង ព្រមទាំងអភិបាលរងទាំងអស់ ជាពិសេសផ្នែកសាធារណការ និងដឹកជញ្ជូនត្រូវមើលផ្លូវ។លោក ហ៊ុន សែន បានថ្លែងថា៖ «ប៉ុន្មានថ្ងៃមុន ខ្ញុំបានដកចៅហ្វាយក្រុងតាខ្មៅ ដោយសារមិនមើលផ្លូវ ហើយខ្ញុំចាំមើលចៅហ្វាយខេត្តមួយណា ដែលនឹងធ្វើឱ្យព្រែកហូរត្រូវបានចាក់បេតុងឱ្យបានច្រើនជាងនេះ។ ស៊ីចៅហ្វាយខេត្តច្រើន តែមិនមានចៅហ្វាយខេត្តណាមួយធ្វើកន្លែងហ្នឹងឱ្យបានល្អ»។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការណ៍ដែលលោកបញ្ជាឱ្យមើលផ្លូវនេះ គឺមិនសំដៅតែលើរាជធានីភ្នំពេញ និងខេត្តកណ្តាលទេ គឺគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេសត្រូវតែមើលផ្លូវដែលខូច។ លោកបានបញ្ជាក់ថា៖ «ផ្លូវកាន់តែច្រើន តម្រូវការជួសជុលកាន់តែច្រើន ហើយផ្លូវកាន់តែវែង តម្រូវការជួសជុលក៏កាន់តែច្រើនដែរ។ ដូចនេះត្រូវតែមានការទទួលខុសត្រូវលើការថែទាំវា ដើម្បីឱ្យផ្លូវស្អាត ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺហាមឃាត់ និងដាក់វិន័យចំពោះអ្នកដែលដឹកលើសទម្ងន់ រួមនឹងអ្នកដែលបើកបរហួសល្បឿនកំណត់ផងដែរ»។ គួរបញ្ជាក់ដែរថា ក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៦ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧ មករា (ពេទ្យលោកសង្ឃ) ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ ស្ពានអាកាស និងផ្លូវក្រោមដី ៥ មករា (តិចណូ) ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ (ផ្សារដីហុយ) ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ហើយទី ៧ គឺស្ពានអាកាសឫស្សីកែវ ដែលកំពុងដំណើរការសាងសង់៕
បើកការដ្ឋានសាងសង់ស្ពានអាកាស
សម្តេចតេជោ ហ៊ុន សែន
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90