Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២២ បានថយចុះ៥៦២លើកស្មើចំនួន២៦% (១៦០៩/ ២១៧១លើក) អ្នកស្លាប់បានថយចុះ៩១នាក់ ស្មើ៩% (៩៤២/១០៣៣នាក់) និងអ្នករបួសថយចុះ៩៩២ នាក់ ស្មើនឹង៣១% (២២៣៥/ ៣២២៧នាក់) ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩
2022-08-18
Go to the website published MPWT
គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២២ បានថយចុះ៥៦២លើកស្មើចំនួន២៦% (១៦០៩/ ២១៧១លើក) អ្នកស្លាប់បានថយចុះ៩១នាក់ ស្មើ៩% (៩៤២/១០៣៣នាក់) និងអ្នករបួសថយចុះ៩៩២ នាក់ ស្មើនឹង៣១% (២២៣៥/ ៣២២៧នាក់) ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩ ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានអញ្ជើញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ.។ កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយនូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពលើរបាយការណ៍របស់គ.ស.ច.គ. ដែលរាយការណ៍ដោយលោកជំទាវអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមទាំងបានអបអរសាទរចំពោះការខិតខំប្រឹងប្រែងកន្លងមក និងបទអន្តរាគមន៍របស់បេឡាជាតិ សន្តិសុខសង្គម រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះសីហនុ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការងារទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ គម្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ឥតគិតថ្លៃនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុង រយៈពេល៧ខែ ឆ្នាំ២០២២និងការបំពាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ត គម្រោងបើកការ ដ្ឋានសាងសង់ផ្លូវលេខ៣១ ផ្លូវលេខ៣៣ និងផ្លូវលេខ៤១ និងការបំពាក់កាមេរ៉ាចាប់ល្បឿននៅតាម បណ្ដាផ្លូវជាតិសំខាន់ៗ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីទិសដៅការងារបន្តដែលរួមមាន៖ ការងាររៀបចំវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើម្បីដាក់ជូនសម្ដេចក្រឡាហោមពិនិត្យ ការងារទាក់ទងនឹង អនុក្រឹត្យកំណត់ល្បឿន ការងារទាក់ទងនឹងអនុក្រឹត្យស្ដីពីការយកតាមខ្លួនឯកសារពាក់ព័ន្ធនឹងយានយន្ត សំណើសុំអន្តរាគមន៍ចាត់វិធានការលើរថយន្តដែលមិនទាន់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រមាណ៤០%នៅទូទាំងប្រទេស ការបញ្ចប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១-២០៣០ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%តាមការសម្រេចរបស់អង្គការសហប្រជាជាតិ គម្រោងអញ្ជើញសិល្បករ សិល្បការិនី កីឡាករកីឡាការិនីល្បីៗដើម្បីជួយផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់គាត់ពន្យល់ប្រជាពល រដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគម្រោងចែកមួកសុវត្ថិភាព និងចំណាំងផ្លាតដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅពេលយប់ផងដែរ។ ទាក់ទងនឹងការងារដឹកជញ្ជូនផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ប្រព័ន្ធដកពិន្ទុបណ្ណ បើកបរត្រូវបានអភិវឌ្ឍរួចរាល់ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២និងដាក់ឱ្យអនុវត្តពេញលេញជាផ្លូវការនៅដើមឆ្នាំ២០២៣ខាងមុខដោយរង់ចាំការសម្រេចលើ ពេលវេលាសមស្របពីសម្តេចក្រឡាហោម និងបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីពាក់ ព័ន្ធទាំងអស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែង ក្នុង សម្រេចបានប្រព័ន្ធដកពិន្ទុបណ្ណបើកបរនេះ។ ទន្ទឹមជាមួយគ្នានោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហាប្រឈមនឹង កំណើនគ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តធ្វើការ ឆ្លើយតបយ៉ាងសកម្ម ជំរុញវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ស្របតាមទិសដៅ ការងារឆ្នាំ២០២២ ដោយបន្តប្រឹងប្រែងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយ អប់រំច្បាប់ ការធ្វើវិស្វកម្ម ផ្លូវថ្នល់ ការដោះស្រាយការកកស្ទះ ការសង្គ្រោះជនរងគ្រោះ ការពិនិត្យផ្ដើមស្នើវិសោធនកម្មច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ការកសាងបទដ្ឋានច្បាប់ ការបង្កើតប្រព័ន្ធដកពិន្ទុលើបណ្ណបើកបរ ការបង្កើត ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពិន័យជាដើម។ សម្ដេចបានថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីតុលាការ មន្ត្រីនៃក្រសួងព័ត៌មាន មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបានចូលរួមគោរពប្រតិបត្តិច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ញ៉ាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រេចបានលទ្ធផលល្អប្រសើរតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល និងផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៌ផ្លូវគោក គ.ស.ច.គ. និងបានថ្លែង កោតសរសើរផងដែរចំពោះសកម្មភាពកសាងសមិទ្ធផលផ្លូវថ្នល់ ដូចជា៖ ការកសាងផ្លូវល្បឿន លឿន ផ្លូវឯកទិស (ហាយវ៉េ) ផ្លូវជនបទ ការជួសជុលនិងកែលម្អ ផ្លូវជាតិ ផ្លូវរាជធានី-ខេត្ត បម្រើដល់ការធ្វើចរាចរណ៍កាន់តែមានសុវត្ថិភាព និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន ថែមទៀត។ សម្តេចបានផ្ដល់អនុសាសន៌ណែនាំដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឱ្យលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដោយជំរុញបន្ថែមលើការយកចិត្តទុកដាក់បំពេញកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖ - គាំទ្រលើកម្មវិធីដកពិន្ទុបណ្ណបើកបរ អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញអាចធ្វើការស្កេន ដឹងពីបណ្ណបើកបរ ពិតឬក្លែងក្លាយ និងពិន្ទុនៅសល់ក្នុងបណ្ណបើកបរនោះ។ - បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការអប់រំស្ដីពីបទដ្ឋាននៃការប្រើប្រាស់ផ្លូវ ជាពិសេសផ្លូវល្បឿនលឿន និងផ្លូវឯកទិស (ហាយវ៉េ) ព្រោះវាគឺជាសមិទ្ធផលថ្មី។ - ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរដោយផ្ដោតលើ៣ចំណុចដូចជា៖ ការកែទម្រង់ សមត្ថ ភាពគ្រូ កែទម្រង់ការសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។ - រឹតបន្តឹងបន្ថែមឱ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរថយន្តដឹកសម្ភារ សំណង់ដែលមិនបានគ្របឱ្យគត់មត់ល្អ។ ជាទីបញ្ចប់ សម្តេចក្រឡាហោម បានក្រើនរំលឹកថា៖ កត្តាមនុស្សមិនគោរពច្បាប់ មិនមានទំនួលខុសត្រូវ ក្នុងការបើកបរ គឺជាកត្តាចំបងក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបានស្នើឱ្យមន្រ្តីមានសមត្ថកិច្ចជំនាញ ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ចាត់វិធានការណ៍ឱ្យចំគោលដៅ និងតឹងរ៉ឹងដោយធ្វើការផាកពិន័យ និងអប់រំដល់ជន ដែលល្មើសច្បាប់។ សម្ដេចបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ផ្អែកលើបទពិសោធន៍ការងារ និងស្មារតី ខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាច សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ ២០២២ ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា៖ នៅក្នុងឆមាស ទី១ ឆ្នាំ២០២២ ជាអំឡុងពេលដែលកិច្ចដំណើរការលើគ្រប់វិស័យ ត្រូវបានធ្វើសកម្មភាពឡើងវិញយ៉ាង មមាញឹក ស្របពេលយានយន្តមានកំណើនប្រមាណ៣០% ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានថយ ចុះ៥៦២លើក ស្មើចំនួន២៦% (១៦០៩/២១៧១លើក) ចំនួនអ្នកស្លាប់បានថយចុះ៩១នាក់ ស្មើ៩% (៩៤២/១០៣៣នាក់) និងចំនួនអ្នករបួសបានថយចុះ ៩៩២ នាក់ ស្មើ នឹង៣១% (២២៣៥/ ៣២២៧ នាក់) ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ គិតជាមធ្យម ក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៩លើក ដែលបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ និង រងរបួសចំនួន១០នាក់។ គ្រោះថ្នាក់ភាគច្រើននៅរាជធានីភ្នំពេញចំនួន៤៥៨លើក ខេត្តកណ្តាលចំនួន ១១៧លើក និងខេត្តព្រះសីហនុចំនួន៩៧លើក។ ដោយឡែក គិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ចំនួន ៣៤៨ លើកស្មើ២៨% អ្នកស្លាប់កើនចំនួន២៣៣នាក់ ស្មើ៣៣% និងអ្នករងរបួសកើនចំនួន៤៣៣នាក់ ស្មើ ២៥%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូសរុបចំនួន៧៥៩នាក់ (៨១% នៃចំនួន អ្នកស្លាប់សរុប) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៥៥៨នាក់ ស្មើ៧៤% ដែលភាគច្រើនមិនពាក់ មួកសុវត្ថិភាពនៅពេលយប់។ គ្រោះថ្នាក់ពេលយប់សរុបចំនួន ៥៧% បណ្តាលឱ្យស្លាប់ចំនួន៥៨% និងរងរបួសចំនួន៥៤%។ ដើម្បីអនុវត្តឱ្យសម្រេចបានតាមទិសដៅការងារ គ.ស.ច.គ. បានដាក់ចេញនូវទិសដៅការងារសម្រាប់ ឆមាសទី២ ឆ្នាំ២០២២ មានដូចតទៅ៖ ១) បន្តជំរុញយ៉ាងសកម្មអនុវត្តផែនការសកម្មភាពលេខ ០០៣/២០ គ.ស.ច.គ. ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកឆ្នាំ២០២០ តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទូទាំង ប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមាននិរន្តភាព និងប្រសិទ្ធភាព ប្រកបដោយភាពម៉ឺងម៉ាត់ដាចខាត ត្រឹមត្រូវ ស្មើភាព និងមិនរើសអើង ២) បន្តពង្រឹងយន្តការតាមដាន ប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយ ទស្សនៈភ័ន្តច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាស សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ៣) រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៧ ៤) រៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយដៃគូ (ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បណ្តាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗ) ស្តីពីការងារសុវត្ថិភាពចរាចរណ៍ ៥)ផ្សព្វផ្សាយ និងអនុវត្តផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ - ២០៣០ ៦) រៀបចំរបាយការណ៍សង្ខេប និងរបាយការណ៍ប្រចាំឆ្នាំ ២០២១ ស្តីពីជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់គ.ស.ច.គ. និងផ្សព្វផ្សាយជាសាធារណៈ ៧) ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានី ខេត្ត ៨) បន្តពង្រឹងយន្តការ តាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា៕
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ច្បាប់ចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90