• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[DAP] - ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស​ អាយ” នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)

2022-06-20 Go to the website published DAP
នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” ជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company។មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)​។ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើន សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នា​ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល​ ៥ឆ្នាំ។ ជាសមិទ្ធិផល នៃ​ការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយ​ជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ​រៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជា​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ។”លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យសិស្ស និស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ។” លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការឧបត្ថម្ភរថយន្តហ្វដចំនួន ១គ្រឿង និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើងដែលវាជា​ការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ការ​អប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។”ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​តាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។ ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែក​ដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និង​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយ​អ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវ​ក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ”៕
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្តTSI-Ford វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[Fresh News] - មិនត្រូវបើកបរលើសល្បឿនកំណត់ ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែមីនាម្សិលមិញ
[Fresh News] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[CPP Org.] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[Phnom Penh Reporter] - សមិទ្ធិផលសាធារណៈជាច្រើនរីកស្រស់បំព្រងលើផ្លូវតភ្ជាប់ និងមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[Construction & Property News] - គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០% ហើយ!
[Construction & Property News] - ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
[Nokor Wat News] - រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការងារ សមិទ្ធផលសាធារណៈជាច្រើនដូចជា ផ្លូវ លូ សួនច្បារ បានតភ្ជាប់ ពីមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[TVK] - ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90