Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
កិច្ចប្រជុំពិនិត្យមើលឡើងវិញ និងស្វែងយល់បន្ថែមស្តីពីការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSI (Single Stop Inspection) ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន(GMS-CBTA) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ាស៊ឹម សុរិយា
2022-06-18
Go to the website published MPWT
កិច្ចប្រជុំពិនិត្យមើលឡើងវិញ និងស្វែងយល់បន្ថែមស្តីពីការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSI (Single Stop Inspection) ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន(GMS-CBTA) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ាស៊ឹម សុរិយា ថ្ងៃពុធ ៩រោច ខែជេស្ន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលឡើងវិញ និងស្វែងយល់បន្ថែមស្តីពីការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើក ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារ ពាក់ព័ន្ធនៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ (CLIP2) មន្រ្តីជំនាញពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងភាគីពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីគោលបំណងនៃកិច្ចប្រជុំ ១) ពិនិត្យឡើងវិញ និងស្វែងយល់បន្ថែម ការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSI(Single Stop Inspection) ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន GMS-CBTA ២) ពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមជំហររួមចរចារជាមួយភាគីថៃសម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធលំហូរការងារពាក់ព័ន្ធរបស់សមត្ថកិច្ចត្រួតពិនិត្យ (គយ ចត្តាឡីស័ក និងអន្តោប្រវេសន៍) ដើម្បីអនុវត្តយន្តការ ត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSI បន្ទាប់ពីការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន រួចរាល់ និង៣) ការងារពាក់ព័ន្ធផ្សេងៗទៀត។ ជាងនេះទៅទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ បានកត់សម្គាល់អំពីមូលហេតុ បទពិសោធន៍ ការលំបាកនិងបញ្ហាប្រឈមជាច្រើនកន្លងមកទាំងវិជ្ជមាន និងអវិជ្ជមាន ក្នុងការអនុវត្តការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSIនៅតាមច្រកទ្វាព្រំដែន រវាងបណ្តាប្រទេសមហាអនុតំបន់មេគង្គមួយចំនួនដូចជា៖ រវាងឡាវ និងវៀតណាម រវាងថៃ-ឡាវ។ ដោយឡែករវាងកម្ពុជា-វៀតណាម និងរវាងកម្ពុជា-ថៃ អនុស្សារណៈយោគយល់ផ្តួចផ្តើមអនុវត្តSSI ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៥ ប៉ុន្តែមិនមានការអនុវត្តរហូតមក ដោយសារកត្តាជាច្រើន ពិសេសហេដ្ឋារចនាសម្ព័ន្ធ(CCA) បទប្បញ្ញត្តិ ច្បាប់ និងកត្តាស្ថាប័ន។ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំផងដែរអំពីបច្ចុប្បន្នភាពនៃការកែសម្រួលលិខិតុបករណ៍ (ឧបសម្ព័ន្ធ និងពិធីសារ) មួយចំនួននៃកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែន(CBTA) និងការវិវឌ្ឍក្នុងការបញ្ចប់ និង ចុះហត្តលេខាពិធីសាររបស់អាស៊ានស្តីពីប្រព័ន្ធគយឆ្លងកាត់(Customs Transit)។ កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញផងដែរស្តីពីប្រវត្តិ ការរៀបចំបទប្បញ្ញត្តិ និងមាត្រាពាក់ព័ន្ធ ក្នុងកិច្ច ព្រមព្រៀងGMS-CBTA វិសាលភាពនៃការអនុវត្តក្នុងពិភពលោកយ៉ាងទូលំទូលាយ ដូចជា៖ អនុសញ្ញាក្យូតូរបស់អង្គការគយពិភពលោក កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក អង្គការUNECE អង្គការUNCTAD រួមទាំងការអនុវត្តក្នុងតំបន់អឺរុប អាហ្រិ្វក តំបន់មហាអនុតំបន់ មេគង្គ(GMS) និងផលប្រយោជន៍សម្រាប់ការអនុវត្ត ការត្រួតពិនិត្យរួមគ្នាឈប់តែមួយលើកSSI ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន(GMS-CBTA)។ អង្គប្រជុំបានលើកឡើង និងពិភាក្សាអំពីនិយមន័យ និងវាក្យស័ព្ទទាក់ទងនឹងការត្រួតពិនិត្យឈប់តែមួយលើក(Single Stop Inspection) និងទីលានត្រួតពិនិត្យរួម(Common Control Area) ដែលមានន័យ ថា៖ SSI ត្រូវអនុវត្តឱ្យបានពេញលេញ មិនមែនមានត្រឹមតែគយ(Customs)ទេ ពោលគឺ ត្រូវធ្វើឡើងឱ្យបានគ្រប់ជំហានពេញលេញ។ តាមការអនុវត្តសន្ធិសញ្ញារបស់អង្គការUNECE គឺមន្រ្តីគយ អន្តោប្រវេសន៍ និងចត្តាឡីស័ក(CIQ) អនុវត្តត្រួតពិនិត្យរួមគ្នាជាមួយប្រទេសចេញ(Exit) និងប្រទេសចូល(Entry)រួមគ្នាឈប់តែមួយលើក។ SSI មិនអាចដំណើការពេញលេញបានទេ ប្រសិនបើអនុវត្តត្រឹមតែការត្រួតពិនិត្យគយរួមគ្នាឈប់តែមួយលើកនៅទីលានត្រួតពិនិត្យគយរួម( Customs Common Control Area )។ ដោយឡែកជំនាញការទីភ្នាក់ងារJICA បានលើកយកលទ្ធភាព ទិដ្ឋភាព និងបានស្នើឡើងនូវនីតិវិធីជាក់ស្តែងមួយចំនួនសម្រាប់អនុវត្តការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងបញ្ចៀសការកកស្ទះចរាចរណ៍នៅប៉ោយ ប៉ែត-អរញ្ញប្រាថេត នៅពេលបើកដំណើរការឡើងវិញ និងការបើកច្រកថ្មី និងស្ទឹងបត់-បានណងអៀន នាពេលខាងមុខ។ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជាក់ថា ការ អនុវត្តSSI ទាមទារពេលវេលា ការបណ្តុះបណ្តាលសមត្ថភាព និងចំណេះដឹងមន្រ្តី ព្រមទាំងការរៀបចំ ប្រព័ន្ធការងារ និងគ្របគ្រងទិន្នន័យឱ្យបានត្រឹមត្រូវ។ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំពិចារណាក្នុងការអនុវត្តចត្តាឡីស័កជាអន្តរជាតិ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពឱ្យមានតំណាងចត្តាឡីស័ក ក្នុងក្រុមចរចាជាមួយភាគីថៃ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។ អង្គប្រជុំស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងចូលរួមបន្ថែមពីក្រសួង -ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀជំហរ និងមតិយោបល់ចូលរួមការចរចាជាមួយភាគីថៃអំពីការរៀបចំរចនាគំនូសប្លង់សម្រាប់កន្លែងបំពេញការងារ សម្រាប់មន្រ្តីគយ អន្តោប្រវេសន៏ ចត្តាឡីស័ក(CIQ) ទាំងពីរប្រទេសនៅក្នុងអគារនៃស្ថានីយព្រំដែនស្ទឹងបត់ និងបានណងអៀន ឱ្យបានឯកភាពគ្នា៕
កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន
វីដេអូពីចម្ងាយ
វិស័យដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90