• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

2022-06-15 Go to the website published MPWT
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជានៅគ្រប់ច្រកល្ហក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងនូវការកោតសរសើរផងដែរដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងអនុញ្ញាតឱ្យមានការបង់ប្រាក់កម្រៃ សេវាតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ទំនាក់ទំនងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសចំពោះទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រ និងដើម្បី ជួយកសាងប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការបំពេញការងារប្រកបដោយការ ទទួលខុសត្រូវ និងគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗសម្រេចបាន និងកំពុងអនុវត្តបន្តរបស់ក្រសួង ដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផែកុងតឺន័រថ្មី ដំណាក់កាលទី១ របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ជម្រៅ១៤ម៉ែត្រកន្លះ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ក្នុងកញ្ចប់តែមួយ សារៈសំខាន់នៃគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមក្រោមជំនួយបច្ចេកទេសជប៉ុន ដែលប្រព័ន្ធនេះគ្រោងដាក់ឱ្យដំណើរនៅខែសីហា ឆ្នាំនេះ និងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលជាគម្រោងផ្លូវតភ្ជាប់ជាយុទ្ធសាស្ត្រទៅកាន់ប្រទេសជិតខាងរួមមាន៖ ប្រទេសថៃ និងវៀតណាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្ត បាត់ដំបង-កំពង់ធំ គម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជា គម្រោងធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវទឹក គម្រោង សាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញត្រង់ទៅក្រៅប្រទេស និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើនទៀត។ ឆ្លើយតបទៅនឹងបញ្ហាកង្វល់ដែលបានលើកឡើងដោយឯកឧត្តមឯកអគ្គរាជរដ្ឋទូតទាក់ទងនឹងបញ្ហា ចំណាយភស្តុភារកម្ម និងការដឹកជញ្ជូន និងថ្លៃអគ្គិសនីខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគួរបញ្ជាក់តបវិញថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ការរៀបចំផែនការមេភស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់អំពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដោយផ្ដោតទៅលើ ១) ការកាត់បន្ថយថ្លៃអគ្គិសនី ២) ការរៀបចំឱ្យ មានប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាពតាមរយៈការបង្កើតផែនការមេភស្តុភារកម្ម ដើម្បីលើក កម្ពស់ឧត្តមភាពប្រកួតប្រជែងនៃការដឹកជញ្ជូន កាត់បន្ថយចំណាយភស្តុភារកម្ម និងការដឹកជញ្ជូន ៣) ការកសាងធនធានមនុស្សដែលមានភាពប្រកួតប្រជែង និង៤) ការប្រែក្លាយខេត្តព្រះសីហនុទាំងមូលឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ ជីដូនជីតាយើងកសាងអង្គរវត្ត និងប្រាសាទច្រើនកន្លែង មានអាយុកាលរាប់ពាន់ឆ្នាំ ដូច្នេះកូនខ្មែរជំនាន់ក្រោយពិតជាអាចកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតដោយខ្លួនឯងបាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណា លទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យ បានច្រើនសំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕
ជំនួបសម្តែងការគួរសម ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

Featured Posts

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90