• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត, លោក ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ

2022-05-29 Go to the website published Fresh News
(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋប្រមាណ ៦០០នាក់ នៅក្នុងភូមិ ត្របែកពក និងមណ្ឌលសកម្មភាព ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ។ ពិធីនេះក៏មានការចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំកំពង់កុង សមាជិកគណបក្សប្រជាជន កម្ពុជាទូទាំងឃុំកំពង់កុងផងដែរ។ ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃ តួនាទីនិងភារកិច្ច របស់សមាជិកសមាជិកាបេក្ខភាពដែលបានឈរឈ្មោះបោះឆ្នោត ដើម្បីបម្រើប្រជា ពលរដ្ឋនៅឃុំកំពង់កុង ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងបានស្នើឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់នៅពេលគូសសន្លឹកឆ្នោត ដោយចោទសួរខ្លួនឯងថាតើគួរបោះឆ្នោតឱ្យគណបក្សណា? តើគណបក្សណាដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ? តើគណបក្សណាដែលកសាងមន្ទីរពេទ្យតេជោសែនកោះធំឱ្យយើង និងអាចឆ្លើយថា៖ អ្នកកសាង មន្ទីពេទ្យតេជោសែនកោះធំគឺគណបក្សប្រជាជនកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សប្រជាជននៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល គឺជាអ្នកបម្រើរាស្ត្រ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យខំបម្រើរាស្ត្រ ផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។ ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលបំណងរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលនិស្សិតជំនាន់ក្រោយឱ្យមានសមត្ថភាពក្នុងការ កសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ ជីដូនជីតាយើងកសាងអង្គរវត្ត និងប្រាសាទច្រើនកន្លែងមាន អាយុកាលរាប់ពាន់ឆ្នាំ ដូច្នេះកូនខ្មែរជំនាន់ក្រោយពិតជាអាចកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតដោយខ្លួនឯងបាន ដោយមិនពឹងបរទេស និងបានសំដែងមោទនភាពផងដែរ ដែលមាន និស្សិតចំនួនពីររូបនៅឃុំកំពង់កុងបានទទួលអាហារូបករណ៍ចំនួន១០០%ដោយមិនចាំបាច់បង់ថ្លៃសិក្សា កំពុងសិក្សានៅក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឃុំកំពង់កុង ឋិតក្នុងលំដាប់លេខរៀងទី៤ មានរូបទេវតាបាច់ផ្កាជាសម្គាល់ឋិត ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៥ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្ត សញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។ គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំកំពង់កុង រួមមាន៖ ផ្លូវបេតុង១កន្លែងប្រវែង៦,០០០ម៉ែត្រនៅភូមិល្វាទោង ស្ដារព្រែក២ព្រែកប្រវែង៤,៥០០ម៉ែត្រ នៅភូមិជ្រុងរមាស និងភូមិព្រែកហង់ ធ្វើទ្វារទឹកបានចំនួន២ព្រែកនៅភូមិជ្រុងរមាស និងភូមិព្រែកហង់ ធ្វើស្ពាន បេឡេត៍២កន្លែងប្រវែង៣២ម៉ែត្រនៅភូមិត្របែកពក ធ្វើស្ពានបេតុង៦កន្លែងប្រវែង៧៦ម៉ែត្រ នៅភូមិជ្រុង រមាស១កន្លែង នៅភូមិព្រែកផ្អាវ៣កន្លែង នៅភូមិក្បាលដំរីក្រោម១កន្លែង ដាឡូ១កន្លែង ប្រវែង៨ម៉ែត្រ នៅភូមិក្បាលដំរីក្រោម និងអំពូលសូឡាចំនួន៣០៦អំពូល៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិធីសំណេះសំណាល ឃុំកំពង់កុង គណបក្សប្រជាជន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
អបអរសាទរ! សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការរៀបចំផែនការជាតិ ស្តីពីតំបន់អភិវឌ្ឍន៍កំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា
ទីស្ដីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសមាគមដឹកអ្នកដំណើរ និងភស្ដុភារកម្ពុជា។
វីដេអូសង្ខេបអំពីពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA)
ជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃក្រុមនិស្សិតស្ម័គ្រចិត្ត (JHP) ជប៉ុន
កិច្ចប្រជុំពិភាក្សាអំពីលទ្ធផលរបាយការណ៍សវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការិយបរិច្ឆេទ ២០២៤
ក្រុមការងារគម្រោងចុះពិនិត្យវឌ្ឍនភាពការងារតាមគោលដៅ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជំរុញការងារឱ្យមានប្រសិទ្ធភាព

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90