Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធាន បទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ
2022-05-27
Go to the website published MPWT
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធាន បទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយ មានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ សូមជម្រាបជូនថា៖ កម្មវិធីMPWT Live Show នេះជាកម្មវិធីផ្សាយផ្ទាល់ទាក់ទងនឹង“វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ជាកម្មវិធីធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងដើម្បី បង្ហាញជូនអំពីវឌ្ឍនភាព សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ។ កម្មវិធីMPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូនផង ដែរ។ ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការ ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និង បានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោ បាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់ក្រសួង ទាក់ទងនឹងយានយន្តអគ្គិសនីដែលក្នុងនោះរួមមាន៖ ក្រសួងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមឯកអគ្គរដ្ឋទូតអង់គ្លេស ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីពិភាក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ហើយក្រសួងក៏បានសហការជាមួយEnergy Lab និងGIZដើម្បីផ្សព្វផ្សាយបន្ថែម បានរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ក ឱ្យមនុស្សស្លាប់ជាមធ្យមពី៤នាក់ទៅ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និង ថវិការហូតទៅដល់៣០០ ទៅ៤៥០ លានដុល្លាក្នុងមួយឆ្នាំ។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាសំណួរ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖ ១. តើពាក្យពេញ EVជាអ្វី? អ្វីជាយានយន្តអគ្គិសនី? មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចជាមួយយាន យន្តប្រើឥន្ធនៈ? ហើយគុណសម្បត្តិរបស់យានយន្តអគ្គីសនីជាអ្វី? ចម្លើយ- ពាក្យពេញនៃពាក្យEVគឺ Electric Vehicle គឺជាយានប្រើប្រាស់ថាមពលអគ្គិសនីក្នុងការធ្វើចលនា និងមានប្រភពថាមពលពីការ បញ្ចូលចរន្តអគ្គិសនីទៅផ្ទុកក្នុងអាគុយ។ យានយន្តអគ្គិសនីមានគុណសម្បត្តិដូចជា៖ មិនបញ្ចេញឧស្ម័ន ពុលក្នុងបរិយាកាស មានសំឡេងស្ងាត់ ងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃថវិកាច្រើនក្នុងការ ប្រើប្រាស់។ យានយន្តអគ្គិសនីខុសពីយានយន្តប្រើប្រេងឥន្ធនៈ ត្រង់មួយប្រើថាមពលអូសទាញដោយ សារម៉ាស៊ីនចំហេះក្នុងដែលបានពីចំហេះនៃប្រេងឥន្ធនៈ និងមួយប្រើថាមពលពីការបញ្ចូលចរន្តអគ្គិសនី និងប្រើម៉ូទ័រក្នុងការអូសទាញយាន។ ២. សំណួរពីអង្គភាពព័ត៌មានFreshNews ក) ៤ខែដើមឆ្នាំ២០២២នេះ ការនាំចូលរថយន្តអគ្គិសនី មានចំនួនប៉ុន្មានគ្រឿង? កើនឡើងប៉ុន្មានភាគរយ? ចម្លើយ៖ ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង៦០០%។ ខ) នៅក្នុងឆ្នាំ២០២២នេះ ក្រសួងគ្រោងដាក់ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនីចំនួនប៉ុន្មានទីតាំង? ចម្លើយ៖ ក្រសួងបាន សហការជាមួយអង្គការUNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ ០៤ទីតាំងត្រូវបានគាំទ្រដោយអង្គការUNDP និង០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។ ក្រសួងក៏កំពុងសហការជាមួយអង្គការUNDPផងដែរ ក្នុងការសិក្សា និងចងក្រងផែនទីចង្អុលផ្លូវស្តីពីហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនឹងកំណត់ អំពីទីតាំងជាក់លាក់ លក្ខខណ្ឌនៃការរៀបចំស្ថានីយបញ្ចូលថាមពល ដើម្បីស្វែងរកដៃគួវិនិយោគ និង ពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។ គ) រថយន្តមួយគ្រឿងត្រូវការ បញ្ចូល អគ្គិសនីប៉ុន្មាននាទីទើបពេញ ហើយការបើកបរបានរយៈចម្ងាយប៉ុន្មាន? តើក្រសួងនឹងមានផែនការរៀបចំ កន្លែងបញ្ចូលអគ្គិសនីយានយន្តនេះឱ្យបានកាន់តែលឿនដែរទេ? ចម្លើយ៖ រយៈពេលនៃការបញ្ចូល ថាមពលអគ្គិសនីទៅយានយន្តអគ្គិសនីអាស្រ័យលើកត្តាមួយចំនួនដូចជា៖ ប្រភេទឧបករណ៍បញ្ចូល ថាមពល កម្លាំងចរន្តអគ្គិសនី ទំហំអាគុយ ប្រភេទយានយន្តអគ្គិសនី និងកត្តាបន្ទាប់បន្សំមួយចំនួន ទៀត។ ពេលវេលាបញ្ចូលថាមពលអគ្គិសនីអាចនឹងត្រូវកាត់បន្ថយ នៅពេលបច្ចេកវិទ្យាបញ្ចូលថាមពល មានការរីកចម្រើននាពេលអនាគត។ ៣. តើពេលណាទើបកម្ពុជានឹងមានកន្លែងសាករថយន្តអគ្គិសនីច្រើនកន្លែង ដូចស្ថានីយប្រេងឥន្ធនៈដែរ? និងសំណូមពរកុំលក់ឡានអគ្គិសនីថ្លៃពេក។ ចម្លើយ៖ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែសហការជាមួយអង្គការUNDPដើម្បីរៀបចំផែនទីចង្អុលផ្លូវមួយជាក់លាក់ សំដៅអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីសម្រាប់យានយន្តដោយកំណត់យុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែងក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីតាមទីតាំងសក្តានុពលនៅកម្ពុជា។ ឆ្លើយតបទៅនឹង សំណូមពរ៖ តម្លៃរថយន្តអគ្គិសនីមានប្រែប្រួលទៅតាមក្រុមហ៊ុនផលិត និងស្តង់ដារគុណភាពរបស់ រថយន្ត។ ៤. តើស្ថានីយចាក់ប្រេងឯកជនអាចដាក់កន្លែងសាកEV នេះបានដែរឬទេ? បើអាចដាក់បាន តើត្រូវរក ជំនួយបច្ចេកទេសពីខាងណា? ចម្លើយ៖ អាចស្នើសុំដាក់បានក្នុងគោលបំណងធ្វើអាជីវកម្ម ស្របតាម បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ អ្នកវិនិយោគត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ពី សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីពីស្ថាប័នគ្រប់គ្រងថាមពលអគ្គិសនីជាមុន។ ៥. តើមានឡានអគ្គិសនីតម្លៃខ្ទង់៥០០០ដុល្លារដូចនៅប្រទេសចិនទេ? ចម្លើយ៖ តម្លៃយានយន្តអគ្គិសនី មានការប្រែប្រួលទៅតាមក្រុមហ៊ុនផលិត ទីកន្លែងផលិត ស្តង់ដារគុណភាព ពន្ធនាំចូល និងតម្លៃផ្សេងៗ ទៀត ដែលក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន។ ៦. តើគោលនយោបាយកាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនីបានចាប់ផ្ដើមអនុវត្តហើយឬនៅ? ចម្លើយ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអាត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ ៧. រដ្ឋាភិបាលថៃជួយសម្រួលថវិកាបន្ថែមដល់ពលរដ្ឋខ្លួនដែលទិញឡានអគ្គិសនីយកទៅប្រើប្រាស់ ចុះកម្ពុជាវិញ? ចម្លើយ៖ គោលនយោបាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី នៅតាមប្រទេសនីមួយៗមានការលើកទឹកចិត្តខុសៗគ្នា ប្រទេសខ្លះមានការលើកលែងពន្ធនាំចូល០% ប្រទេសខ្លះ១០% ប្រទេសខ្លះ៣០% សម្រាប់កម្ពុជា យើងក្នុងជំហានដំបូងនេះ ក៏បានបន្ថយអាករ ពិសេសសម្រាប់ចំពោះយានយន្តអគ្គិសនីពី៣០%មក១០%ផងដែរ។ ៨. តើកម្ពុជាមានត្រៀមកន្លែងសាកអាគុយឡានសាធារណៈនៅតាមផ្លូវជាតិដែរឬទេ? ចម្លើយ៖ ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ ផែនទីបង្ហាញផ្លូវRoadmapសហការរៀបចំជាមួយអង្គការUNDPនឹងចង្អុលបង្ហាញទីតាំងជាក់លាក់សម្រាប់ការបំពាក់ស្ថានីយ៍សាក យានយន្តអគ្គីសនីក្នុងរយៈពេលខ្លី មធ្យម និងវែង ស្របទៅតាមតម្រូវការជាក់ស្តែងផងដែរ។ ៩. តើគិតលុយសាកភ្លើងឬអត់? ចម្លើយ៖ ការសាកថាមពលអគ្គិសនីត្រូវបានគិតតម្លៃភ្លើង និងសេវាកម្ម ផ្សេងៗ ប៉ុន្តែបើធៀបទៅនឹងប្រេងឥន្ធនៈតម្លៃប្រើប្រាស់យានយន្តអគ្គិសនីថោកជាងការប្រើប្រាស់ប្រេង ឥន្ធនៈប្រមាណ៣ដង។ ១០. តើស្ថានីយសាកថ្មមានគ្រប់គ្រាន់ដែរឬទេ? តើគិតតម្លៃយ៉ាងម៉េច? ចម្លើយ៖ ស្ថានីយសាកយានយន្ត អគ្គិសនី នឹងមានការអភិវឌ្ឍស្របតាមកំណើនយានយន្តអគ្គិសនី តម្លៃប្រើប្រាស់យានយន្តអគ្គិសនីថោក ជាងការប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៣ដង។ ១១. តើហេតុអ្វីកង់បីអគ្គិសនីដែលផលិតនៅកម្ពុជាមិនមានឆ្នាំងសាកថាមពលអគ្គិសនីដូចរថយន្ត? ចម្លើយ៖ ការផលិតកង់បីក្នុងគោលបំណងដើម្បីប្រើប្រាស់ដឹកអ្នកដំណើរធ្វើអាជីវកម្ម អ្នកដំណើរមិនអាច អង្គុយរយៈពេល៣០នាទី ឬមួយម៉ោងដើម្បីរង់ចាំបញ្ចូលថាមពលអគ្គិសនីកង់បីទេ គេអាចធ្វើការប្ដូរអាគុយចាស់ចេញ ដាក់អាគុយថ្មីចូលតែម្ដង។ ១២. តើខ្ញុំអាចបើកស្ថានីយបញ្ចូលថាមពលអគ្គិសនីបានដែរទេ? ចម្លើយ៖ ក្រសួងសូមស្វាគមន៍អ្នក វិនិយោគដាក់ទុនលើការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ក៏ប៉ុន្តែត្រូវធ្វើតាមនីតិវិធី និង អាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើ នីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ក្រសួង កំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើតសេចក្តីប្រកាសរួមទាក់ទងនឹងការបង្កើត ឬ ដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី។ ១៣. នៅពេលប្រើយានយន្តអគ្គិសនីច្រើនមានផលប៉ះពាល់អ្វីខ្លះ? ហើយជាទូទៅអាគុយយានយន្ត អគ្គិសនីនេះ មានអាយុកាលប៉ុន្មានឆ្នាំ? ចម្លើយ៖ តាមលក្ខណៈបច្ចេកទេសជាមធ្យមអាគុយអាច ប្រើបានពី៥ទៅ១០ ឆ្នាំ ប៉ុន្តែអាស្រ័យលើការប្រើប្រាស់របស់យើង បើយើងប្រើប្រាស់ច្រើនប្រសិទ្ធភាព អាគុយថយចុះដែរ។ ១៤. តើយានយន្តអគ្គិសនីត្រូវចុះបញ្ជីផ្លាកលេខដែរឬទេ? ហើយនីតិវិធីចុះបញ្ជីដូចនឹងនីតិវិធីចុះបញ្ជីម៉ូតូ ដែរឬទេ? ចម្លើយ៖ តើរដ្ឋមានការបន្ធូរបន្ថយពន្ធអ្វីខ្លះចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ពន្ធលើ ការនាំចូល និងការផលិត ឬដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា? ចម្លើយ៖ បើយានយន្តអគ្គិសនីជាម៉ូតូអាចបើកល្បឿនលើសពី៣០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវតែមកចុះបញ្ជីនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកអត្រាពន្ធ រាជរដ្ឋាភិបាលបានបញ្ចុះអត្រា ពន្ធយានយន្តអគ្គិសនីប្រមាណ៥០%ហើយដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើ។ ១៥. តើយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ នឹងដាក់ឱ្យឈប់ប្រើប្រាស់ដែរឬទេពេលអនាគត? និង ត្រូវគិតពន្ធដូចម្ដេចលើយានយន្តអគ្គិសនី? ចម្លើយ៖ ក្រុមហ៊ុនផលិតយានយន្តនឹងលែងផលិតយាន យន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនានានៅអឺរ៉ុបនឹងលែងផលិតយានយន្តប្រើប្រេងនៅឆ្នាំ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។ ១៦. តើថ្ងៃអនាគត តម្លៃអគ្គិសនីសម្រាប់បញ្ចូនយានយន្តអគ្គិសនីអាចឡើងថ្លៃដែរឬទេ បើសាំងកំពុងឡើងថ្លៃដូចសព្វថ្ងៃនេះ? ចម្លើយ៖ បច្ចុប្បន្ននេះការបញ្ចូលថាមពលអគ្គិសនីយានយន្ត ត្រូវចំណាយ ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈត្រូវចំណាយចំនួនជាង១០ ដុល្លារ។ បើថ្ងៃក្រោយរថយន្តទាំងអស់ប្រើអគ្គិសនី យើងត្រូវបង្កើតរោងចក្រអគ្គិសនីបន្ថែមឱ្យបានច្រើន។ ១៧. តើយានយន្តអគ្គីសនី និងយានយន្តប្រើចំហេះក្នុង អាចប្រើប្រាស់បញ្ចូលគ្នាបានដែរឬទេ? ចម្លើយ៖ សព្វថ្ងៃនេះយើងមានរថយន្តដែលប្រើម៉ាស៊ីនកូនកាត់ ដែលប្រើអគ្គិសនីផងនិងប្រើប្រេងឥន្ធនៈផង។ រថយន្តប្រភេទនេះនឹងត្រូវកាត់បន្ថយ ឬលែងផលិតតែម្ដង គេផលិតតែរថយន្តដើរដោយថាមពលអគ្គិសនី ប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រពិភពលោកកំពុងស្រាវជ្រាវថាតើអាចមានប្រភេទថាមពលណាដែលអាចប្រើ ប្រាស់បានដោយមិនបញ្ចេញឧស្ម័នកាបូនបំពុលបរិស្ថាន ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។ សូមជម្រាបជូនថា៖ ក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។ យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕
កម្មវិធី MPWT LIVE SHOW
យានយន្ដអគ្គិសនី
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90