Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[ក្រសួងព័ត៌មាន] - ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្ដល់សេវាសាធារណៈស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
2022-04-27
Go to the website published ក្រសួងព័ត៌មាន
នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។ ឯកឧត្តម ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានរាយការណ៍ អំពីការដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធាណការ និងដឹក ជញ្ជូនដូចតទៅ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់ សេវាប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉លទី១។ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បើកឱ្យ ដំណើរការមណ្ឌលផ្តល់សេវាប្តូរ និងប្រឡងយកប័ណ្ណបើកបរយោនយន្តនៅផ្សារ ទំនើបអ៊ីអនម៉លទី២។ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋាន ពន្ធដារ ការចេញប័ណ្ណបើកបរអន្តរជាតិ និងដាក់ឱ្យដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារជីបម៉ុង ណូរ៉ូ ម៉ល។ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ពោធដាក់ឱ្យដំណើរការមជ្ឈ មណ្ឌល បណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់។ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដាក់ឱ្យដំណើរ ការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សាទំនើប ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប។ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវា សាធារណៈនៅផ្សារទំនើប FURI Times Square Mall ខេត្តព្រះសីហនុ។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា សូមស្វាគមន៍ ការដាក់ឱ្យដំណើរការនូវមណ្ឌលផ្ដល់សេវាសាធារណៈស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI នៅក្រុងព្រះសីហនុ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន បាននាំមកនូវបច្ចេកវិទ្យាទំនើបឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ នូវមណ្ឌលផ្តល់សេវាសាធារណៈវិស័យសាធារណការ និងដឹកជញ្ជូន និងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី ដែលកំពុងបើកឱ្យដំណើរការជាផ្លូវការនាពេលនេះ គឺជា មោទភាពថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ។ ការរៀបចំដាក់ឱ្យដំណើរការនូវមណ្ឌលផ្តល់ សេវាសាធារណៈនៅផ្សារទំនើប (Furi Time Square Mall) នេះ បង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាដូចជា ការចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានយន្ត, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និងធ្វើ ប័ណ្ណបើកបរយានយន្តបានលឿន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព តាមរយៈការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការបង្កើតឱ្យមានស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីនៅក្នុងខេត្តព្រះសីហនុនាពេលនេះ គឺជាការបើកឡើងនូវ ទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា និងក៏ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ ខេត្តព្រះសីហនុផងដែរ។ ស្ថានីយបញ្ចូលថាមពលអគ្គិសនី គឺជារឿងថ្មីត្រូវបានក្រសួង សាធារណការ និងដឹកជញ្ជូន នាំមកដាក់នៅខេត្តព្រះសីហនុនាពេលនេះមិនត្រឹមតែជា ការបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍បរិក្ខារ និងអត្ថ ប្រយោជន៍នានានៃយានយន្តអគ្គិសនី និងការលើកកម្ពស់ការប្រើប្រាស់យានយន្ដ អគ្គិសនីនៅ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងលើកមុខលើកមាត់ខេត្តព្រះសីហនុឱ្យកាន់ តែល្បីរន្ទឺមួយ កម្រិតថែមទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការបើកឱ្យដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI ដើម្បីផ្ដល់សេវា ឱ្យកៀកនឹងប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងជាមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ហើយការបើកមណ្ឌលផ្ដល់ សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលអគ្គិសនី គឺជាការផ្ដល់សេវាចាំបាច់ជូនប្រជា ពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធអនឡាញក្នុងការចុះ បញ្ជីយានយន្តមានដូចជា ឆៀក ធ្វើប័ណ្ណបើកបរ ប្តូរប័ណ្ណបើកបរ និងការផ្តល់ពត៌មាន ផ្លូវខូច(សំបុកមាន់)ជាដើម។ ក្រសួងបានផ្ដល់ប័ណ្ណបើកបរដោយជ្រើសសរើសលេខ ពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ វានឹងបង្ហាញតម្លៃសេវាតាមប្រព័ន្ធអនឡាញ របស់ក្រសួងសាធារណការ។ កាលពីមុនចំណូលរបស់ក្រសួងទទួលបានពីការ ផ្តល់ប័ណ្ណ យានយន្តបានប្រមាណជា ៣លានដុល្លារក្នុងមួយឆ្នាំ ក្រោយពីដាក់ឱ្យដំណើរការជ្រើសរើស លេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ ការប្រមូលចំណូលរបស់ក្រសួងសាធាណការ មានការកើនឡើងដល់ ៤០លានដុល្លារក្នុងមួយឆ្នាំ។ ឯកឧត្តម ក៏បានកោតសរសើរវាយតម្លៃខ្ពស់ការសហការពីមន្ត្រីគយ មន្ត្រីពន្ធដារ អាជ្ញាធរដែនដីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានលឿន និងមានតម្លាភាព ហើយការបើកមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តនេះ ជាសមិទ្ធផលថ្មីមួយទៀតដែលបានសហការជាមួយអាជ្ញាធរដែនដី និងម្ចាស់ទីតាំង ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងការផ្តល់ប័ណ្ណ ប្តូរប័ណ្ណបើកបរកាន់តែមានភាពងាយ ស្រួលជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ការធ្វើប័ណ្ណបើកបរមានជាង ២ម៉ឺនប័ណ្ណ ហើយសង្ឃឹមថានឹងមានការ កើនឡើងបន្តទៀតដោយសារខេត្តព្រះ សីហនុមាន ការអភិវឌ្ឍរីកចម្រើនលឿន ស្របតាមគោលនយោបាយឧស្សាហកម្ម និងផែនការ មេរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាតារារះ នាទិសនារតី។ សូមបញ្ជាក់ថា អង្គការ UNDP បានផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តចំនួន ៤គ្រឿង ដាក់តាមបណ្តារាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ៕
ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ពិធីសម្ពោធ
មណ្ឌលផ្ដល់សេវាសាធារណៈ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90