• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់​កំហិត ឱ្យ​ក្រុមហ៊ុន​សាងសង់ ពិនិត្យ​និង កែតម្រូវ​ឡើងវិញ ឱ្យបាន​ត្រឹមត្រូវ តាម​សៀវភៅ​កិច្ចសន្យា ក្រោយ​រកឃើញថា ផ្នែក​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​២ និង ២២ មិនមាន​គុណភាព ស្របតាម​ស្តង់ដារ​បច្ចេកទេស

2022-04-25 Go to the website published Rasmei Kampuchea Daily News
ដោយៈ សុផល / តាកែវៈ គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ ២ និង ២២ សម្រេច​លទ្ធផល​ការងារ បាន ៧៦,២០% គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ផ្នែក​ខ្លះ​នៃ​ផ្លូវ មិនមាន​គុណភាព ស្របតាម​ស្តង់ដារ បច្ចេកទេស ហើយ​កំពុង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​សាងសង់ មានការ​កែតម្រូវ​ឡើងវិញ ឱ្យបាន​ត្រឹមត្រូវ​។​ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព ផ្លូវជាតិ​លេខ​២ និង​២២ ដោយមាន​ការ ចូលរួម​ពី អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ ​ការចុះពិនិត្យ​នេះ បានធ្វើ​ឡើង កាលពី​ចុង​សប្តាហ៍ កន្លងទៅ ក្នុង​គោលបំណង​ពិនិត្យ មើល​គុណភាព និង​វឌ្ឍនភាព នៃ​ការសាងសង់ ថា​តើ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់ ដែរ ឬ​យ៉ាងណា និង​លើសពីនេះ​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​អនុសាសន៍ បន្ថែម ដល់​ភាគី​សាងសង់ ដែល​អាច​ធានា​ដល់ ការសាងសង់​ផ្លូវ បាន​រឹងមាំ ប្រើប្រាស់ បានយូរ​អង្វែង​។​ ​ក្រោយពី​ការធ្វើ​តេស្ត លក្ខណៈ​បច្ចេកទេស ជា​លទ្ធផល ក្រុមការងារ​បច្ចេកទេស​របស់ ក្រសួង បាន​រកឃើញថា ផ្នែក​ខ្លះ​នៃ​ផ្លូវ​នេះ មិនមាន​គុណភាព ស្របតាម​ស្តង់ដារ បច្ចេកទេស ហើយ​លោក​ទេសរដ្ឋមន្ត្រី បានដាក់​កំហិត​ឱ្យ ក្រុមហ៊ុន​សាងសង់​ពិនិត្យ និង​កែតម្រូវ​ឡើងវិញ ឱ្យបាន​ត្រឹមត្រូវ តាម​សៀវភៅ​កិច្ចសន្យា ទើប​ក្រសួង​អាច​ទទួល យកបាន​។​ ​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ក្រុមហ៊ុន​សាងសង់ មិនមាន​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ជា​មូលហេតុ​ដែលនាំឱ្យ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ មិនអាច​បញ្ចប់​តាម​កិច្ចសន្យា​កំណត់ មិនមែន​បណ្តាលមកពី បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដូច​ការអះអាង​របស់ ក្រុមហ៊ុន​នោះទេ និង​បានបញ្ជាក់​ពី​គោលជំហរ ក្នុងការ​ពង្រឹង​ការគ្រប់គ្រង លើ​ការសាងសង់ ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​ផ្លូវ​នេះ ជាប់​បានយូរ​។​ ​ក្រោយ​ធ្វើតេស្ត​រកឃើញ ភាពមិនប្រក្រតី លោក​ទេសរដ្ឋមន្ត្រី បាន​ពន្យារពេល ឱ្យ​ក្រុមហ៊ុន សាងសង់ រហូតដល់​ខែសីហា ឆ្នាំ​២០២២ ដើម្បី​បញ្ចប់​ការងារ​របស់ខ្លួន ជា​ស្ថាពរ និង​បាន​ជំរុញ​ឱ្យ ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ ធ្វើតេស្ត​គុណភាព ឱ្យបាន​ច្រើន​កន្លែង ថែមទៀត ចាប់ពី​ដើមទី រហូតដល់​ចប់ ដើម្បី​បញ្ជាក់​ឱ្យដឹងថា ផ្លូវ​នេះ គ្មាន​គុណភាព តាម​អ្វីដែល​ក្រសួង​ចង់បាន​។​ ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ នៅតាម​ដងផ្លូវ​នេះ មានការ​អធ្យាស្រ័យ ចំពោះ​ការអូស បន្លាយ ពេល​យូរ ចំពោះ​ការសាងសង់​ផ្លូវ​នេះ​ផងដែរ​។​ ​យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន វឌ្ឍនភាព​ការងារ នៃ​គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព ផ្លូវជាតិ​លេខ​២ និង ២២ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ សម្រេច​លទ្ធផល​ការងារ បាន ៧៦,២០%​។​ ​សូម​ជម្រាបជូន​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​២ និង ផ្លូវជាតិ​លេខ​២២ នេះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប ៧២,១៧ គីឡូម៉ែត្រ ដែល​ក្នុងនោះ កំណាត់​ផ្លូវជាតិ លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦ គីឡូម៉ែត្រ និង​ផ្លូវជាតិ លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ ។​ ​គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា ៥៦,១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សាងសង់ ដោយ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោង​ចំណាយ ពេល​សាងសង់ ៣០ ខែ គិត​ចាប់ពី​ចុងឆ្នាំ​២០១៩ ។​ ​ការស្ថាបនា​ផ្លូវជាតិ​ទាំង ពីរ​ខ្សែ ខាងលើ ចែកចេញជា​បី​ផ្នែក រួមមាន​៖ ​ផ្នែក​ទី​១-​កំណាត់ ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​ផ្លូវ​ប្រសព្វ​មហាវិថី​សម្តេច តេ​ជោ ហ៊ុនសែន មាន​ប្រវែង ៤,៣៤ គីឡូម៉ែត្រ ដែល​នឹងត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ រហូតដល់ ២០ ម៉ែត្រ ដោយ​ក្រាល​បេតុង កៅស៊ូ AC ទទឹង ១៥​ម៉ែត្រ ចែកចេញជា​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ខ័​ណ្ឌ​ដោយ​គំនូស​ចែក​ទ្រូងផ្លូវ​។ ចិញ្ចើមផ្លូវ​សង ខាង​ទទឹង ០,៥ ម៉ែត្រ ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង ២,៥ ម៉ែត្រ ប្រព័ន្ធ​រំដោះ​ទឹក បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​ ​ផ្នែក​ទី​២- កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤,៤១​គី ឡូ​ម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ រហូតដល់ ២០,៥០ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC ទទឹង ២០,៥០​ម៉ែត្រ មាន​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍ សម្រាប់​រថយន្ដ ទទឹង​សរុប ១៤ ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៥ ម៉ែត្រ ខ័​ណ្ឌ​ដោយ​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​ ​ផ្នែក​ទី​៣- កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​កួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៣ (​អង្គតាសោម​) ប្រវែង ៦៣,៤២ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង ផ្លូវ​រហូតដល់ ១៣​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ទទឹង ១៣ ម៉ែត្រ ចែកចេញជា​ពីរ​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ក្នុងនោះ​រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍ សម្រាប់​រថយន្ដ​ទទឹង​សរុប ៧​ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៦​ម៉ែត្រ ខ័​ណ្ឌ​ដោយ គំនូស​ចែក ទ្រូងផ្លូវ សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅតាម​ទីប្រជុំជន បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​ ​ក្រោយ​បញ្ចប់​គម្រោង​ជា​ស្ថាពរ ផ្លូវ​នេះ នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការធ្វើដំណើរ និង​ប្រព័ន្ធ ភស្តុភារ​កម្ម​របស់​ក​ម្ពុ​ជា សម្រួល​ដល់​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧស្សាហកម្ម របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ មកពី​គ្រប់​តំបន់ នៅ​ទូទាំងប្រទេស ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​៕/V
ការចុះត្រួតពិនិត្យ ផ្លូវជាតិលេខ២ និង ២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ។
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ផែនការប្រចាំឆ្នាំ២០២៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ដើម្បីធានាវឌ្ឍនភាព និងការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង (ពីថ្ងៃទី១៨ - ២២ សីហា ២០២៥)
កិច្ចប្រជុំប្រចាំខែ ស្ដីពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។ ក្នុងនោះផងដែរ ខេត្តមណ្ឌលគិរី មានឱកាសការងារចំនួន ៤៩៣ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90