• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ផ្លូវជាតិលេខ៥១ ប្រវែងសរុប៣៧,៩៥គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ ទទឹង (ចំណុចប្រសព្វផ្លូវជាតិ លេខ៤) ចំណាយថវិកាសាងសង់សរុបប្រមាណ ៤០,៨៨ លានដុល្លារ អាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

2022-03-25 Go to the website published MPWT
កណ្តាល៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដោយមានការចូលរួមពីឯកឧត្តម វូ គូគ័ន ទីប្រឹក្សាសេដ្ឋកិច្ច និងជាតំណាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោក ជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ។ ថ្លែងក្នុងរបាយការណ៍ស្វាគមន៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដ បន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញ កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាពរវាង ប្រទេសទាំងពីរ (កម្ពុជា-ចិន) ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាង សង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃផ្លូវជាតិលេខ៥១ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យដូចជា៖ លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើន ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ធ្ងរថា៖ ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េលេខ១(AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។ ផ្លូវជាតិលេខ៥១ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែងផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ ម្លប់សន្តិភាពទទួលបានក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ គឺពិតជាមូលដ្ឋានគ្រឹះ ដ៏សំខាន់បំផុត ផ្តល់ឱកាសជាទូទៅឱ្យកម្ពុជាអាចស្តារ និងអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនឡើងវិញលើគ្រប់វិស័យគួរជាទីមោទនៈ ជាពិសេស ប្រជាពលរដ្ឋមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានសិទ្ធិសេរីភាពបរិបូរណ៍ រស់នៅប្រកបដោយសុខុមាលភាព និងគ្មានភាពភ័យខ្លាច ព្រមទាំងអាចធ្វើដំណើរទៅទីជិតទីឆ្ងាយដោយសេរី តាមបំណងប្រាថ្នារបស់ខ្លួន។ ថ្លែងក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិនៃ នៃការសាងសង់ផ្លូវក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយបានគូសបញ្ជាក់ថា៖ កម្ពុជាបានអនុវត្ត យុទ្ធសាស្ត្រកសាងផ្លូវឱ្យបានវែងទៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ដោយចំណាយថវិកាតិចនៅក្នុង ដំណាក់កាលអន្តរកាល តាមរយៈការចាក់កៅស៊ូពីរស្រទាប់ស្ដើង(DBST)ដែលមិនអាចធន់នឹងការដឹក ជញ្ជូនបានយូរអង្វែង ក៏ប៉ុន្តែនៅពេលសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើនរាជរដ្ឋាភិបាលកម្ពុជាបានប្ដូរ យុទ្ធសាស្ត្រពីការកសាងផ្លូវពីការចាក់កៅស៊ូពីរស្រទាប់ស្ដើងមកជាការអ៊ុតបេតុងកៅស៊ូ(AC) និងពង្រីក ផ្លូវពី២គន្លងទៅ៤គន្លង ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសមស្របនឹងបរិបទនៃការដឹកជញ្ជូន បច្ចុប្បន្ន និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀថា៖ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះមិនមែនបានមកដោយ ភាពចៃដន្យទេ ហើយក៏មិនមែនធ្លាក់ពីលើមេឃដែរ ពោលគឺជាការរីកចម្រើនបានមកពីការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាជនកម្ពុជា បានមកពីការខិតខំស្វែងរកសន្តិភាពយ៉ាងពិតប្រាកដ និងការបញ្ចប់សង្គ្រាមទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុង ប្រវត្តិ សាស្ត្ររបស់កម្ពុជាជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩៨មក ជាឱកាសមាស ឱកាសពេជ្រ បានមកដល់ សម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជាឱ្យមានការរីកចម្រើន។ សន្តិភាពជាអាទិភាព ចម្បង គ្មានសន្តិភាពគឺគ្មានសង្ឃឹម គ្មានសន្តិភាពគឺគ្មានអ្វីទាំងអស់ គ្មានការគោរពសិទ្ធិមនុស្សសន្តិភាពគឺ ជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា មនុស្សគ្រប់រូបត្រូវការសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការ អនុវត្តលទ្ធិប្រជាធិបតេយ្យ ឬការគោរពសិទ្ធិមនុស្ស។ ហេតុដូច្នេះ លុះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែ ការពារសុខសន្តិភាពដែលយើងរកបានដោយលំបាកឱ្យបានជាដាច់ខាត។ ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រដល់ការអនុវត្តគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា និងបានថ្លែងនូវការកោតសរសើរដល់ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងសហការធ្វើឱ្យសមិទ្ធផលនេះលេចចេញជា រូបរាងឡើងនាពេលនេះ៕ សូមជម្រាបជូនថា៖ ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ ៤១ (និងតភ្ជាប់ទៅផ្លូវជាតិលេខ៣) ផ្លូវជាតិលេខ៤២(ទៅរាជធានីភ្នំពេញ) និងផ្លូវលេខ១៤៤០ (ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)។ គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ(ចំណុចប្រសព្វ ផ្លូវជាតិ លេខ៥) ទៅដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ដោយក្នុងនោះ៖ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ មាន២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣,៧៥ ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយាន យន្តមាន២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១,៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង០,៥០ម៉ែត្រ។ គម្រោងនេះបានសាងសង់លូជ្រុងចំនួន២០កន្លែង លូមូលចំនួន ៦៧កន្លែង លូដាក់តាមប្រឡាយសងខាងចំនួន៩៧កន្លែង រួមទាំងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបរិក្ខារសុវត្ថិភាព ផ្លូវថ្នល់ផ្សេងៗទៀត។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបប្រមាណ ៤០,៨៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស សម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
ផ្លូវជាតិលេខ៥១ ពិធីសម្ពោធ អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Featured Posts

[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[DAP] - ទូលព្រះបង្គំជាខ្ញុំ បូរី វង្សសានិត្យ សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[UYFC-PWT] - ព្រះបរមរាជវាំង៖ ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា
ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
[Fresh News] - ទូលព្រះបង្គំជាខ្ញុំ ប៉េង ពោធិ៍នា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភាម្សិលមិញ
[Kampucheathmey] - គម្រោងកែលម្អផ្លូវខេត្តលេខ ២៧៩ ជាផ្លូវកៅស៊ូប្រវែងជាង ៥ ០០០ ម៉ែត្រ នៅឃុំជ្រោយបន្ទាយ សម្រេចបានជាង ១៣%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90