Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CNC] - អនុប្រធានធនាគារពិភពលោក សន្យានឹងខិតខំប្រឹងប្រែងពន្លឿនការគាំទ្រដល់ការអនុវត្តគម្រោងនានានៅកម្ពុជា ឱ្យបានឆាប់រហ័ស
2022-03-16
Go to the website published CNC
ភ្នំពេញ៖ អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី Manuela V.Ferro នៅថ្ងៃទី១៦ ខែមីនានេះ បានចូលជួបពិភាក្សាការងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ក្នុងជំនួប លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនារចនាសម្ព័ន្ធនៅកម្ពុជា និងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត។ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី អំពីដំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យសមិទ្ធផលសម្រេចបាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនានិងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ផងដែរអំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករដែលត្រូវសម្រេចបាន ការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់ អំពីស្ថានភាពនៃតម្រូវការនិងមធ្យោបាយឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។ បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រេច បាននិងគម្រោងកំពុងអនុវត្តបន្ត ដែលក្នុងនោះរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម ផែនការមេដឹក ជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាបដែលជាតំបន់ប្រកប ដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍។ លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើនពីគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុងមានការរីកចម្រើនយ៉ាង រហ័ស និងបានស្នើសុំការគាំទ្រពីធនាគារពិភពលោកដើម្បីអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាម បណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងសុខុមាលភាពប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញ ច្បាស់លាស់ សំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគតក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ហើយបច្ចុប្បន្នវិទ្យាស្ថានកំពុងត្រូវការការគាំទ្រទាំងផ្នែកសម្ភារៈ និងហិរញ្ញវត្ថុដើម្បីបណ្តុះ បណ្តាលមិនត្រឹមតែសម្រាប់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួង ក្នុងការពង្រឹងគុណភាពការងារផងដែរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីបញ្ហាប្រឈមទាក់ទងនឹងការត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ផ្លូវ ការកសាងសមត្ថភាពមន្ត្រីរបស់ក្រសួងដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនម៉ៅការ ការបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាពយូរអង្វែង ការគាំទ្រពីវិទ្យាស្ថានបច្ចេកទេសកូរ៉េ(KICT)ដើម្បីកសាងសមត្ថភាពមន្ត្រីរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនលើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ចថ្មីខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែន វៀតណាមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាការឆ្លើយតប លោកស្រី Manuela V.Ferro បានកត់សម្គាល់ដោយយកចិត្តទុកដាក់ទៅលើសំណើទាំងឡាយ ដែលបានលើកឡើងដោយលោកទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថាធនាគារ នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹងពន្លឿនការគាំទ្រការអនុវត្តគម្រោង នានានៅកម្ពុជាឱ្យបានឆាប់រហ័ស។ បន្ថែមពីលើនេះលោកស្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការពិភាក្សាលើគ្រប់ប្រធានបទនានាដើម្បីពង្រីកកាលានុវត្តភាពបន្ថែមទៀត។ សូមជម្រាបជូនថា លោកស្រី Manuela V. Ferroជាសេដ្ឋវិទូ និងជាអ្នកដឹកនាំ ជាន់ខ្ពស់មួយរូប នៃ ធនាគារពិភពលោក មានសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យ Stanford University និងសញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ Technical University of Lisbon ប្រទេសព័រ ទូហ្កាល់៕
Manuela V.Ferro
ធនាគារពិភពលោក
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90