• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន

2022-03-02 Go to the website published ក្រសួងព័ត៌មាន
MC៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងជោគវាសនារួមគ្នារវាងកម្ពុជា ចិន។ ថ្លែងក្នុងពិធីសម្ភោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅក្នុងរយៈកាលចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ និងមានការធូរស្រាលបន្តិចនៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានមួយចំនួនបន្ថែមទៀត តាមរយៈជំនួយដែលផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងមិត្តជប៉ុន ដែលធ្វើឱ្យថ្ងៃនេះមានការសម្ពោធផ្លូវជាតិលេខ៣នេះបន្ថែមទៀត។ សម្តេចតេជោ បាន រំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះថាខេត្តកំពត គឺជាខេត្តតែមួយគត់ ដែលផលិតអំបិល ដូច្នេះការជួយកសាងផ្លូវជាតិលេខ៣ វានឹងជួយសម្រួលក្នុងការចែកចាយអំបិល ទៅកាន់បណ្ដាខេត្តនិងទូទាំងប្រទេស ហើយផ្លូវនេះក៏បានសាងសង់តភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយខេត្តកំពត តាំងពីទសវត្សរ៍ ៩០ រហូតមកដល់ឆ្នាំ២០០០ប្លាយ ប៉ុន្តែមកដល់បច្នុប្បន្ននេះ ដោយសារកំណើនចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។ សម្តេចតេជោបញ្ជាក់ថា ការស្តារឡើងវិញកំណាត់ផ្លូវជាតិ លេខ៣ គឺជាផែនការយុទ្ធសាស្ត្ររបស់ជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់ខេត្តភាគនិរតី នៃប្រទេសរួមមាន កំពត កែប និងខេត្តចំនួន៣ទៀត បានយ៉ាងងាយស្រួល និងឆាប់រហ័ស ដូច្នោះវត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងជោគវាសនារួមគ្នា។ សម្តេចតេជោ សង្ឃឹមថាភាពស្រស់បំព្រង នៃសួនច្បារ ចែកទ្រូងផ្លូវលើកំណាត់ផ្លូវជាតិលេខ៣នេះ នឹងមិនក្លាយជាចំណុចអវិជ្ជមាន ដូចជាការយកកន្លែងនោះដើម្បីបន្ទោបង់ និងសកម្មភាពផ្សេងៗទៀតឡើយ។សម្តេចតេជោក៏បានកោតសរសើរពីការរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។ «ខ្ញុំនៅចាំថានៅក្នុងខែមករាឆ្នាំ២០១៨នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ខឺចាំង មកប្រជុំឡានឆាងមេគង្គនៅទីក្រុងភ្នំពេញ ហើយពេលដែលគាត់ទស្សនកិច្ចផ្លូវការ យើងក៏បានចុះហត្ថលេខាលើហិរញ្ញប្បទានសម្រាប់ផ្លូវថ្នល់មួយនេះ។ ផ្លូវមួយនេះបើយើង និយាយអំពីកម្រិតនៃការធ្វើផ្លូវ គឺអាចនិយាយបានថាប្រភេទផ្លូវដោយមាន២ទៅ២មក គឺជាប្រភេទផ្លូវល្បឿនលឿនតែម្ដង នេះបើយោងតាមឯកឧត្តមស៊ុនចាន់ថុលបានលើកឡើង ព្រោះការពង្រីកផ្លូវ៣ម៉ែត្រ៥០ផ្លូវធម្មតា ប៉ុន្តែផ្លូវល្បឿនលឿន៣ម៉ែត្រ៧៥ អ៊ីចឹងគ្រាន់តែផ្លូវទាំងសងខាង គឺមានចំនួនវែង ដែលប្រសិនបើគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនេះទៀត ខ្ញុំមិនដឹងថា តើវាមកពីមូលហេតុអ្វីនោះទេ ព្រោះសងខាងផ្លូវខ្ញុំសង្កេតឃើញហើយ ប៉ុន្តែក៏សូមកោតសរសើរអំពីការដាំដើមឈើ ដាំផ្កានៅតាមកណ្ដាលផ្លូវ ដែលអាចបង្កើតទៅជាសោភ័ណភាពមួយសម្រាប់ការធ្វើដំណើរឬក៏អាចថាភាពបៃតងនៃការធ្វើចរាចរណ៍របស់យើង ប៉ុន្តែខ្ញុំជឿថា វាមិនក្លាយទៅជាជម្រកនៃការនោម ឬការបន្ទោបង់របស់មនុស្សដែលខ្វះការទទួលខុសត្រូវ ហើយយកសួនច្បារកណ្តាលធ្វើជាកន្លែងបន្ទោបង់នោះទេ។» សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។ គួរជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់ ២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក៕
ផ្លូវជាតិលេខ៣ អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិធីសម្ពោធ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90