Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ ឋិតនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
2022-02-28
Go to the website published MPWT
ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ ឋិតនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ យានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ ឋិតនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក Herfried Hasenoehrl ឧត្តមក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ក្រុមហ៊ុន Iron Capital ទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រ អភិបាលកិច្ច និងអនុលោមភាពក្រុមហ៊ុន បុគ្គលិក និងក្រុមការងាររបស់យានដ្ឋាន A Klasse នៃក្រុមហ៊ុន Iron Capital ផងដែរ។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក Herfried Hasenoehrl បានគូសបញ្ជាក់ពីបេសកកម្មរបស់យានដ្ឋាន A Klasse នៃក្រុមហ៊ុន Iron Capital ក្នុងការបំពេញតាមសេចក្ដីត្រូវការ និងការរំពឹងចង់បានរបស់អតិថិជន និងការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវចំពោះសហគមន៍ ក៏ដូចជាការលើកទឹកចិត្តដល់បុគ្គលិកផងដែរ និងបានបង្ហាញជំនឿយ៉ាងមុតមាំថា៖ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអតិថិជនរបស់ក្រុមហ៊ុននឹងទទួលបាននូវអត្ថប្រយោជន៍ពីយុគសម័យថ្មីនៃអាជីវកម្មរបស់ក្រុមហ៊ុន Iron Capital នាពេលនេះ។ ជាមួយគ្នានោះផងដែរ ថ្លែងក្នុងសុន្ទរកថាទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូស បញ្ជាក់ពីកំណើនសេដ្ឋកិច្ចជាតិប្រមាណ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនៅឆ្នាំ១៩៩៨ នាំមកនូវការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជារៀងរាល់ឆ្នាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេសកត្តាសុខសន្តិភាពនេះបានផ្តល់ឱកាសដល់រាជរដ្ឋាភិបាលក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយប្រកបដោយប្រសិទ្ធភាពផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញបំណងចង់សហការជាមួយក្រុមហ៊ុន Iron Capital ដើម្បីជួយបណ្ដុះ បណ្ដាលសិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់មានជំនាញក្នុងការជួសជុល និងថែទាំរថយន្តដែលខ្លួនប្រើប្រាស់ដោយខ្លួនឯងប្រកបដោយគុណភាពបន្ថែមពីលើចំណេះដឹងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការគ្រប់គ្រងការដឹកជញ្ជូន និងភស្តុភារកម្ម និងបានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដោយយកយានជំនិះរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូនផ្ទាល់។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានមជ្ឈមណ្ឌល ផ្តល់នូវសេវាជួសជុល ថែទាំរថយន្តតែមួយគត់ ដែលបំពាក់ដោយបរិក្ខារទំនើបៗ រួមទាំងសេវាកម្មស្របតាមស្តង់ដារថយន្តអន្តរជាតិ និងចូលមកផ្តល់សេវាជូនពលរដ្ឋខ្មែរស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ពោលគឺ៖ ទោះបីមានជំងឺកូវីដ-១៩នៅបន្តឆ្លងរីករាលដាលក៏ដោយ ក៏ការចុះបញ្ជីយានយន្តជារៀងរាល់ឆ្នាំមានការកើនឡើងគួរឱ្យកត់សម្គាល់ កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមានភាព ប្រសើរឡើង មានថវិកាសម្រាប់ទិញរថយន្តមកប្រើប្រាស់ ដែលតម្រូវឱ្យមានសេវាថែទាំជួសជុលយានយន្តមានគុណភាពល្អស្តង់ដាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ សព្វថ្ងៃនេះនៅកម្ពុជាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គិតជាមធ្យមមានចំនួន៥នាក់ របួសចំនួន១៥នាក់ក្នុងមួយថ្ងៃ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីកត្តាយានយន្តមានចំនួន២,៨% បណ្តាលឱ្យមនុស្សស្លាប់ចំនួន៨៣នាក់ក្នុងឆ្នាំ២០២១ ដោយសារការខកខានមិនបានយកយានយន្តមកត្រួតពិនិត្យបច្ចេកទេសលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។ សូមជម្រាបជូនថា៖ ក្រុមហ៊ុន A Klasse គឺជាម៉ាកយីហោយានដ្ឋានដែលមានវិញ្ញាបនបត្រ ISO ពីរដំបូងគេនៅកម្ពុជា ហើយជាយានដ្ឋានផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើសេវាកម្មជួសជុល និង ថែទាំយានយន្ត ក្រុមការងារយន្តការីបំពេញការងារដោយការតាំងចិត្ត និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អ ផ្ដល់សេវាកម្មទំនើបទាន់សម័យមានដូចជា៖ ការពិនិត្យថែទាំ ការពិនិត្យប្រេង & ហ្វ្រាំង ការប្ដូរសំបកកង់ ការពិនិត្យអាគុយ និងការថែទាំនានា ផ្ដល់សេវាកម្មពោរពេញដោយគុណតម្លៃខ្ពស់ ដូចជា៖ សេវាកម្មជួសជុលចល័តជាដើម។ យានដ្ឋាននេះបង្កើតឡើងដោយសហគ្រិនក្នុងស្រុកដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យផ្តល់សេវាកម្ម និងថែទាំយានយន្ត។ A Klasse Auto គឺជាយានដ្ឋានហ្រ្វែនឆាយស្តង់ដាខ្ពស់ ដែលមានការបញ្ជាក់កម្រិតស្តង់ដាISO ដំបូងគេនៅក្នុងប្រទេសកម្ពុជា បំពាក់ទៅដោយឧបករណ៍ទំនើបបំផុត មានគុណភាពខ្ពស់ និងមានឧបករណ៍ដែលមានម៉ាកយីហោល្បីល្បាញ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ទីផ្សារនៅកម្ពុជា មានឯកទេសច្បាស់លាស់ផ្នែកជួសជុលយានយន្តកម្រិតស្រាល កម្រិតធ្ងន់ សេវាថែទាំយានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាម ដងផ្លូវ។ ក្រុមហ៊ុនបាន និងកំពុងកសាងកិត្តិនាមជាបណ្ដើរៗ ក្នុងការផ្ដល់ផលិតផល និងសេវាកម្មដែលមាន គុណភាព ដោយការចាប់ដៃគូជាមួយរោងចក្រ និងភ្នាក់ងារចែកចាយដែលមានទំនុលចិត្តខ្ពស់រួមជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការថែទាំ ជួសជុលរថយន្តម៉ាកល្បីៗចម្រុះ រាប់តាំងពីរថយន្តធម្មតារហូតដល់រថយន្តទំនើបប្រណីត៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ពិធីសម្ពោធ
វិស័យដឹកជញ្ជូនផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90