• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រារព្ធសន្និបាតប្រចាំឆ្នាំក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

2022-01-27 Go to the website published MPWT
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រារព្ធសន្និបាតប្រចាំឆ្នាំក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅ ទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធចំនួន៣៣០ នាក់ នៅសាលប្រជុំធំ និងមានមន្ត្រីរាជការតាមបណ្ដាអគ្គនាយកដ្ឋានចំនួន ២៣៥នាក់នៅតាមសាលប្រជុំនានានៅទីស្តីការក្រសួង។ សន្និបាតឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេកវិទ្យាទំនើប” ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិ បណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវ ដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនានាដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅ បណ្ដាឆ្នាំខាងមុខ ជាពិសេសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។ ថ្លែងក្នុងសន្ទរកថាស្វាគមន៍ក្នុងកម្មវិធីបើក ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង រួមគ្នាយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងក្នុងការអនុវត្តនូវការស្តារ និងកសាងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន(ដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ) និងក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជាពលរដ្ឋនិងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចនិងអភិវឌ្ឍន៏សង្គម តភ្ជាប់ផ្ទៃក្នុងប្រទេសនិងសមាហរណកម្មតំបន់ ព្រមទាំងផ្តល់នូវសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋប្រកបដោយភាពប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាល ភាព និងទទួលបានការជឿទុកចិត្ត ស្របតាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល។ បច្ចុប្បន្នទោះក្នុង ស្ថានភាព នៃជំងឺរាតត្បាតកូវីដ-១៩ក្តី វិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម នៅតែបន្តសកម្ម ភាព និងការអនុវត្តគម្រោងតូចធំ ដោយប្រើប្រាស់ថវិកាជាតិ និងជំនួយពីដៃគូអភិវឌ្ឍនានា ពុំមានការផ្អាក ឬពន្យារពេលឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តើមចេញពីយុទ្ធសាស្រ្តឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតទឹកចិត្តស្នេហា ជាតិមាតុភូមិនិងប្រជាជនដ៏មោះមុត ប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តី ព្រមជាមួយនូវកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាដ៏រឹងមាំរបស់រាជរដ្ឋាភិបាលទាំងមូល កម្ពុជាមាន ការអភិវឌ្ឍគ្រប់វិស័យ ពិសេសការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មតភ្ជាប់នៅគ្រប់តំបន់ទូទាំងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីទិសដៅការងារបន្តដែលរួមមាន៖ ការងារបច្ចេកវិទ្យា ព័ត៌មាន និងជំរុញការរៀបចំបដិវត្តឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម ការ សហការបង្កើតប្រព័ន្ធTelegram សម្រាប់តាមដាននិងការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ការគ្រប់គ្រងការបើកបរលើសល្បឿនកម្រិតកំណត់ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ការពង្រឹងគុណភាពមន្រ្តីការងារ ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញ បន្ថែមយុទ្ធនាការផ្សព្វផ្សាយនិងបណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីទិសដៅការងារពង្រីកបន្ថែមយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណីថ្នល់តាមប្រព័ន្ធព័ត៌មានវិទ្យា ឬកម្មវិធីស្មាតហ្វូនApp បន្តចរចានិងជំរុញផ្នែកឯកជនលើការវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត ពិសេសតំបន់ច្រកទ្វារព្រំដែន ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា តំណាងមកពីអគ្គ នាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពជំនាញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត យកចិត្ដទុកដាក់រួមគ្នាពិនិត្យពិភាក្សាអំពីចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនៃប្រធាន បទរបស់សន្និបាតឱ្យបានផុលផុស ព្រមទាំងពិភាក្សាបន្ថែមនូវបញ្ហា និងការងារសំខាន់ៗជាគន្លិះ និងផ្តល់ ជាយោបល់ និងធាតុចូលបន្ថែមទៅលើលទ្ធផលនៃសកម្មភាពការងារអនុវត្តក្នុងអនុវិស័យ និងជំនាញ របស់ខ្លួន និងលើកវិធានការចាំបាច់ដែលត្រូវកែលម្អ កែទម្រង់ និងអនុវត្តនៅឆ្នាំ២០២២ និងនៅបណ្តា ឆ្នាំខាងមុខ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យអង្គសន្និបាតទាំងមូលយកចិត្ដទុកដាក់ចូលរួមផ្ដល់មតិយោបល់ ឱ្យបានច្រើន ពិភាក្សាឱ្យបានផុលផុស លើកឡើងនូវចំណាប់អារម្មណ៍ឱ្យស៊ីជម្រៅ និងផ្ដល់នូវបទអន្ដរា គមន៍ និងអនុសាសន៍ល្អៗ ដែលឆ្លុះបញ្ចាំងនូវការលំបាក ភាពងាយស្រួល និងបញ្ហាប្រឈម ដើម្បីជា មេរៀនដកពិសោធន៍សម្រាប់ឱ្យយើងទាំងអស់គ្នា អាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ឈានទៅកែ លម្អចំណុចខ្វះខាតឡើងវិញឱ្យបានសមស្រប នៅពេលត្រឡប់ទៅបម្រើភារកិច្ចជំនាញនៅតាមអង្គភាព វិញឱ្យមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទាន និងបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានថ្លែងនូវការកោតសរសើរទៅលើសកម្មភាពការងារ ស្នាដៃ និងការយកចិត្ដទុកដាក់ក្នុងការបំពេញភារកិច្ចកន្លងមករបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់នាយកដ្ឋាន-អគ្គនាយកដ្ឋាន អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ក៏ដូចជា ក្រសួងទាំងមូល ដែលបានខិតខំពុះពារ គ្រប់ការលំបាកគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់បំពេញការងា រហូតសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទន។ ជាទីបញ្ចប់នៃសន្ទរកថាបើកកម្មវិធីសន្និបាត ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យ មានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំផ្ដល់សេវា សាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើស ទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋា រចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ សូមជម្រាបជូនថា៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់យើង បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕
សន្និបាតក្រសួងសាធារណការ និងដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្ដាលី ឆ្នាំសិក្សា២០២៦ (Australia Awards Scholarships) នៅស្ថានទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
ត្រួតពិនិត្យមើលបំពង់ស៊ីម៉ាំង និងស៊ីឡង់ស្យឺ ឱ្យបានត្រឹមត្រូវ ដើម្បីការបើកបរមានសុវត្ថិភាព
នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នៅគេហដ្ឋានគ្រួសារនៃសព ផ្ទះលេខ២៧ ផ្លូវលេខ២៩៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព លោក លី រតនា អនុប្រធាននាយកដ្ឋានផែនការនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០៦នាទី ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់២នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែធ្នូម្សិលមិញ
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជូនចំពោះ ឯកឧត្តម ប្រាជ្ញ សារ៉ាត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ត្រូវជាឧត្តមភរិយា របស់ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90