• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[PNN] - វិទ្យាស្ថានតេជោ សែន សាធារណការ ដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម

2022-01-17 Go to the website published PNN
លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើការគម្រោងកសាង សមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ ប្រទេសកម្ពុជា-ឡាវ-វៀតណាម រៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ។ កម្មវិធីនេះមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ និងការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសឡាវ និងវៀតណាម លោក Madhurjya K.Duta នាយកសម្របសម្រួលការវិនិយោគនៃវិទ្យាស្ថានមេគង្គ ថ្នាក់ដឹកនាំវិទ្យាស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត គណៈគ្រប់គ្រងសាស្ត្រាចារ្យ និស្សិត ក្រុមការងារជំនាញ ក្រោមឱវាទវិទ្យាស្ថាន និងភាគីពាក់ព័ន្ធផងផងដែរ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រកាសជូនសាធារណជនឱ្យបានដឹងអំពីការចាប់ដំណើរការអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែក បច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើក កម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាប្រទេសកម្ពុជា ឡាវ វៀតណាម ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជនឱ្យបានដឹងផងដែរ។ ជាមួយគ្នានោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងជាមួយជោគជ័យរបស់វិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទទួលបានជំនួយពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ក្នុងការកសាងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចូលរួមមតិចាប់អារម្មណ៍ថាគម្រោងនេះធ្វើឡើងដើម្បីផ្ដល់នូវឱកាសមិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែបានផ្ដល់ឱកាសដល់ប្រទេសវៀតណាម និង ប្រទេសឡាវ ដើម្បីពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍នៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ក្នុងពេលអនុវត្តការងារទៅវិញទៅមកជាដើម។ ជាងនេះទៅទៀត លោកជំទាវ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការ និងចូលរួមផ្តល់ធាតុចូលឱ្យបានផុលផុស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កានាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មូលនិធិគម្រោងកិច្ចសហ ប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ ដែលបានវាយតម្លៃប្រកបដោយសុក្រឹត្យភាព និង បានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នេះឡើង និងបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានគុណប្រយោជន៍នេះ។ សូមជម្រាបជូនថា៖ កម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់នេះ នឹងក្លាយជាកម្មវិធីដែលបានរចនាថ្មី និងមាន តែមួយគត់ក្នុងប្រទេសកម្ពុជា ជាកម្មវិធីសិក្សាមួយដែលមានរចនាសម្ព័ន្ធល្អ និងត្រូវបានបង្កើតឡើង ដើម្បីបំពាក់បំប៉នដល់សិក្ខាកាមគោលដៅមកពីប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ជាមួយអ្នកជំនាញ បច្ចេកទេសជាក់លាក់ និងទំនើបកម្មនៃការថែទាំផ្លូវថ្នល់។ កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនដោយប្រើមធ្យោបាយនិងវិធីសាស្ត្រផ្សេងៗគ្នារួមមាន៖ ការបណ្ដុះ បណ្ដាលដោយផ្ទាល់ និងប្រយោលតាមកម្មវិធីអនឡាញ សិក្ខាសាលាការអនុវត្តជាក់ស្ដែងនៅតាម ការដ្ឋាន និងលំហាត់ ដើម្បីធានាថាសិក្ខាកាមគោលដៅមកពីប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកម្មវិធីបណ្ដុះបណ្ដាលនេះ ជាពិសេសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានឹងជួយសិក្ខាកម្មឱ្យទទួលបានអត្ថប្រយោជន៍ នៃការបណ្ដុះបណ្ដាលពីកន្លែង ដែលពួកគេរស់នៅផ្ទាល់។ សូមបញ្ជាក់ជូនផងដែរថា៖ នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ដ្រថែទាំផ្លូវថ្នល់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណ រដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ក្នុងគោលបំណងកសាងសមត្ថភាព អ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ នៅប្រទេសកម្ពុជា-ឡាវ-វៀតណាម តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេស កម្ពុជា-ឡាវ-វៀតណាម៕
វិធីសាស្ត្រថែទាំផ្លូវថ្នល់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន វិស័យសាធារណការ

Featured Posts

[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90