• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - សម្ដេចតេជោ ហ៊ុន សែន មានមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជា

2021-12-02 Go to the website published ក្រសួងព័ត៌មាន
ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សម្ដែងនូវមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជាខ្លួនឯង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលយើងបានកសាងនូវសមិទ្ធផលនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់រហូតដល់ជាង៣០០លារដុល្លារសហរដ្ឋអាមេរិកនៅក្នុងទីក្រុងមួយនេះ។ សម្តេចតេជោថ្លែងថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌ ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះប្រសិនបើយើងមិនយកការសម្រេចចិត្តដាក់ទុនមួយ ហើយធានាឱ្យបានរយៈពេល ២០ ឬ៣០ឆ្នាំ ក្រោយនោះ គឺយើងធ្វើមិនចប់នោះទេ។ ដូច្នេះហើយបានជាយើងមានតម្រូវការដាក់ទុនធំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុរបស់យើងនេះ ដែលយើងចង់កសាងខេត្តមួយនេះទៅជាខេត្តពហុបំណង ដែលវានឹងទៅជាខេត្តនាំមុខដោយការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ថ្ងៃនេះខេត្តព្រះសីហនុ បានប្រែប្រួលមុខមាត់យ៉ាងធំ ដែលមាអគារកម្ពស់រាប់សិបជាន់បានកើតយ៉ាងច្រើននៅក្នុងទីក្រុមួយនេះ វាសក្ដិសមជាមួយនឹងការដែលយើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «នេះគឺជាការវិនិយោគខ្នាតធំមួយ ហើយយើងក៏មានគម្រោងវិនិយោគទីកន្លែងដទៃទៀត ដែលឥឡូវយើងកំពុងតែដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាប»។ «ប៉ុន្តែដូចដែលខ្ញុំបាននិយាយកាលពីពេលមុន គម្រោងវិនិយោគរបស់យើងត្រូវបានអាក់ខាន ដោយការរំខានរបស់កូវីដ-១៩ ដែលមកដល់ពេលនេះយើងបានចំណាយប្រាក់សន្សំរបស់យើង ប្រមាណជា ២ ៥០០ លានដុល្លារអាម៉េរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ។ ប្រសិនបើមិនមានកូវីដ-១៩ទេ យើងមានសមត្ថភាព មកដល់ពេលនេះ ខ្ញុំប៉ាន់ស្មានថា ប្រាក់សន្សំរបស់យើងមិនតិចជាង ៥ ០០០ លានដុល្លារទេ ប៉ុន្តែកូវីដមិនត្រឹមតែកាត់បន្ថយប្រាក់សន្សំរបស់យើងកើនឡើងទេ តែធ្វើឱ្យប្រាក់សន្សំរបស់យើងមានការធ្លាក់ចុះទៅវិញ។ តែយើងសង្ឃឹមថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិឃើញថាមានការកើនឡើងយ៉ាងច្បាស់»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរបានឱ្យដឹងថា ការកសាងផ្លូវចំនួន ៣៧ ខ្សែ ក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកម្ពស់សោភ័ណភាពរបស់ខេត្ត។ ការស្ថាបនាផ្លូវនេះ បានរួមចំណែកដ៏ធំធេងនៅក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងផែនការរៀបចំនៃខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបទៅដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភាកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាត និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី០ ១ ខែមេសា ឆ្នាំ២០២១ មានប្រវែងសរុប ៨៤គីឡូម៉ែត្រ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន ៨ និងបែងចែកចេញជាបីប្រភេទ រួមមាន មហាវិថីចំនួន៣ខ្សែ ប្រវែង២០,៨គីឡូម៉ែត្រ វិថីចំនួន ១៥ខ្សែប្រវែង ៥០,៣ គីឡូម៉ែត្រ និងអនុវិថី១៩ ខ្សែប្រវែង ១២,៨ គីឡូម៉ែត្រ៕
ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៧ ខ្សែ ខេត្ដព្រះសីហនុ

Featured Posts

[UYFC-PWT] - ព្រះបរមរាជវាំង៖ ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា
ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
[Fresh News] - ទូលព្រះបង្គំជាខ្ញុំ ប៉េង ពោធិ៍នា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភាម្សិលមិញ
[Kampucheathmey] - គម្រោងកែលម្អផ្លូវខេត្តលេខ ២៧៩ ជាផ្លូវកៅស៊ូប្រវែងជាង ៥ ០០០ ម៉ែត្រ នៅឃុំជ្រោយបន្ទាយ សម្រេចបានជាង ១៣%ហើយ
[NKD News] - ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! មនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ!
សារលិខិតថ្វាយព្រះពរ សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90