Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ”
2021-11-07
Go to the website published MPWT
សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ” ថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ព្រឹក វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម(YVSD) បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយហ្ស៊ូម (ZOOM) ជូនដល់សិស្សានុសិស្សវិទ្យាល័យទាំង៤ នៃស្រុកកោះធំ រួមមានដូចជា៖ វិទ្យាល័យ ហ៊ុន សែន កោះធំ, វិទ្យាល័យ ហ៊ុន សែន សំពៅពូន, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង, វិទ្យាល័យ ហ៊ុន សែន កំពង់កុង និងសាធារណជន។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបំផុសស្មារតីឱ្យសិស្សយល់អំពីតម្លៃនៃការអប់រំ និងរៀនស្គាល់ខ្លួនឯង, ឈ្វេងយល់យល់ពីគន្លឹះ ការត្រៀម និងបទពិសោធន៍នៃការសិក្សារបស់បុគ្គលគំរូ និងឈ្វេងយល់យល់ពីគន្លឹះ ការត្រៀម និងបទពិសោធន៍នៃការរៀបចំជីវិតរបស់បុគ្គលគំរូពីសំណាក់វាគ្មិនកិត្ដិយស ភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ, ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី ប្រសើរ ម៉ូលីកា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថ្លែងក្នុងអង្គសិក្ខាសាលាថា គ្រប់គ្នាតែងប្រាថ្នាចង់បានអនាគតភ្លឺស្វាង! ការមានមហិច្ឆតា និងគោលដៅជីវិត ជាត្រីវិស័យដ៏ចំាបាច់សម្រាប់មនុស្សគ្រប់គ្នា។ ការអប់រំ និងការសិក្សារៀនសូត្រ ជាមូលដ្ឋានគ្រឹះតែមួយគត់ ក្នុងការអភិវឌ្ឍខ្លួន ដើម្បីឆ្ពោះទៅសម្រេចគោលដៅនៃជីវិត។ ប៉ុន្តែក៏មានសិស្សានុសិស្សមួយចំនួន បាន និងកំពុងវង្វេង ឬពុំស្គាល់អ្វីជាក្តីសុបិន ឬគោលដៅរបស់ខ្លួន។ តាមពិតទៅ មានកត្តាច្រើនដែលធ្វើឱ្យក្មួយៗ មិនអាចសម្រេចគោលដៅ តែកត្តាខ្លួនឯង ជាកត្តាចម្បងបំផុត ព្រោះខ្លួនឯងជាអ្នកបំផ្លាញអនាគតរបស់ខ្លួន បំផ្លាញក្តីសុបិនរបស់ខ្លួន និងខ្លួនឯងជាអ្នកពង្វក់ខ្លួនឯងឱ្យវង្វេង រកផ្លូវត្រូវមិនឃើញ ចេញមិនរួច។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់ជាគតិដល់អង្គពិធីទាំងមូល មានដូចខាងក្រោម៖ ទី១. តម្លៃនៃការអប់រំ៖ ការអប់រំ គឺជាមាគ៌ានៃអនាគត។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់កសាងខ្លួន កសាងគ្រួសារ និងកសាងសង្គម។ ការអប់រំ គឺជាកូនសោរសម្រាប់មនុស្សគ្រប់គ្នាយកទៅចាក់បើកឃ្លាំងសក្តានុពលចេញពីក្នុងខ្លួនរបស់ខ្លួនឯង។ ការអប់រំ គឺជាកូនសោរនៃឃ្លាំងទ្រព្យសម្បត្តិដ៏មហាសាលបំផុត និងមានតម្លៃបំផុតលើភពផែនដីនេះ ជាពិសេសទៀតនោះ កូនសោះនេះវានៅក្នុងដៃរបស់ក្មួយៗទៀតផង។ ដូច្នេះក្មួយៗទាំងអស់ ជាសិស្សានុសិស្ស សូមយកកូនសោរនេះ និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ គប្បីក្តាប់ឱកាសដ៏ល្អនេះ ដោយការខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាំងក្លា និងពេញទំហឹងទើបបានផលពិត ខ្លាំង ច្រើន និងអស្ចារ្យ។ ក្មួយៗកុំរៀនលេងៗ តែចង់បានផលមែនទែន កុំរៀនតិចៗ តែចង់បានផលច្រើន!!! ត្រូវតែរៀនឱ្យខ្លាំង ទើបបានផលខ្លាំង។ អ្នករៀនមិនចេះ មកពីប្រឹងមិនដល់ បើប្រឹងដល់ច្បាស់ជាចេះ។ អ្វីៗគ្រប់យ៉ាងលើលោកនេះ ក្រៅពីធម្មជាតិ គឺសុទ្ធតែកើតចេញពីខួរក្បាលរបស់មនុស្ស ពោលគឺ ខួរក្បាលរបស់អ្នករៀន អ្នកចេះដឹង អ្នកប្រឹងខ្លាំងនោះឯង ខួរក្បាលនេះ គឺជាឃ្លាំងនៃអ្វីៗគ្រប់យ៉ាងវាមានសមត្ថភាពធ្វើរឿងអស្ចារ្យគ្រប់យ៉ាងទាំងអស់លើភពផែនដីនេះ រួមទាំង៖ សំណង់ គ្រឿងចក្រ និងបច្ចេកវិទ្យាជាដើម។ ខណ:ពេលនេះ ក្មួយៗកំពុងទទួលបានការចែករំលែក និងការសិក្សារៀនសូត្រ តែមានក្មួយៗផ្សេងៗទៀត ពុំទទួលបានឱកាសដូចក្មួយៗទេ ពួកគេខ្លះស្ទើតែពុំមានអាហារហូបចុកគ្រប់គ្រាន់ផងក៏មាន កុំថាឡើយទទួលបានឱកាសសិក្សារៀនសូត្រ។ ដូច្នេះក្មួយៗជាមនុស្សមានសំណាងយ៉ាងក្រៃលែង ដែលមានឱកាស រៀនសូត្រ និងទទួលបានការអប់រំ ជាពិសេសទទួលបានការចែករំលែកពីព្រះវាគ្មិន និងវាគ្មិនដ៏ល្បីៗទៀតផង ក្នុងន័យនេះសូមក្មួយៗប្រឹងប្រែង ពុះពារ តស៊ូ មិនបោះបង់ការសិក្សាជាដាច់ខាត ទោះបីមានអ្វីមករារាំងក៏ដោយ។ ការអប់រំ ការស្វែងរកចំណេះដឹង ជាផ្លូវតែមួយគត់សម្រាប់ពង្រីកសក្តានុពល និងអំណាចសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម។ ទី២. គប្បីមានគោលដៅ ការរក្សាទស្សនៈល្អៗ និងវិជ្ជមានសម្រាប់ខ្លួនឯង៖ ក. ការខិតខំប្រឹងប្រែងរបស់យើង នឹងបានផលកាន់ច្រើន និងលឿន ដោយមិនខាតពេលវេលា មិនខាតធនធាន និងមិនខកបំណង បើយើងខិតខំប្រកបដោយគោលដៅ។ ការមានគោលដៅនេះក្មួយៗមិនបាច់ទាន់បារម្ភពេកពីអ្វីជាគោលដៅដ៏អស្ចារ្យ១០០ឆ្នាំទៀតនោះទេ ក្មួយគ្រាន់តែរៀនកំណត់គោលដៅខ្លីៗជាជំហានៗ ទៅបានហើយ។ ឧទាហរណ៍៖ ឆ្នាំនេះត្រូវតែរៀនឱ្យខ្លាំង រៀនឱ្យពូកែ បាននិទ្ទេសល្អ ឆ្នាំនេះ ប្រឡងត្រូវតែជាប់ និងមាននិទ្ទេសល្អ។ ការមានគោលដៅបែបនេះ ជាជំហានដ៏ល្អ និងរឹងមាំសម្រាប់ឈានទៅស្វែងរកគោលដៅធំៗនាពេលអនាគត។ ខ. ការមានទស្សនៈល្អៗ និងវិជ្ជមានក្នុងខ្លួនជាកត្តាដ៏សំខាន់សម្រាប់ខ្លួនឯង ព្រោះក្នុងលោកនេះ គ្មាននណាម្នាក់ដើរលើផ្លូវ ដែលយើងជាមួយយើងក្នុងស្មារតីតែមួយនោះទេ។ គេអាចដើរផ្លូវនោះដូចយើង មុនយើង ឬដំណាលគ្នាជាមួយយើង តែអារម្មណ៍ស្មារតី ចិត្តថ្លើមមិនប្រាកដថា ជាមួយយើងនោះទេ។ វាជាការពិតយើងខ្លួនឯងទេ ដែលត្រូវហែលឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរាប់មិនអស់។ ដូច្នេះដើម្បីអាចមានកម្លាំងថាមពលខាងក្នុងពេញលេញ និងខ្លាំងក្លាឆ្លងកាត់រាល់ឧបសគ្គនោះ យើងត្រូវមានទស្សនៈល្អៗ និងវិជ្ជមានប្រចាំខ្លួន។ ឧទាហរណ៍៖ ពេលជួបបញ្ហា តើត្រូវគិតយ៉ាងម៉េចក្នុងអារម្មណ៍ក្នុងស្មារតីយើង? សម្រាប់ខ្លួនខ្ញុំតែងគិតថា បើតឹង គិតឱ្យធូរ បើយូរគិតឱ្យឆាប់, ផ្លូវនេះសម្រាប់អ្នកខ្លាំងដើរ តើខ្លួនអញធ្វើជាអ្នកខ្លាំង ឬអ្នកខ្សោយ?, ជីវិតនេះកាន់តែលំបាក កាន់តែមានន័យ, ឧបសគ្គជាការសាកល្បងសមត្ថភាព និងភាពឈ្លាសវៃរបស់យើងតែប៉ុណ្ណោះជាដើម។ ទី៣/.ចំណុចគួរប្រុងប្រយ័ត្នក្នុងនាមជាយុវជន យុវវ័យ និងនៅក្មេងខ្ចីខ្លីបញ្ញា និងបទពិសោធន៍៖ ក. ប្រយ័ត្នក្នុងការសេពគប់មិត្ត៖ ការរាប់អានមនុសុ្សជុំវិញខ្លួន ក៏ជាកត្តានៃការកំណត់អំពីផ្លូវនៃការអភិវឌ្ឍរបស់ខ្លួនឯងផងដែរ ការរាប់អានអ្នកដែលចូលចិត្តរៀនសូត្រ យើងនឹងទទួលបានមិត្តដែលអូសទាញយើងទៅរកសិក្សារៀនសូត្រ ចែករំលែកចំណេះដឹង និងធ្វើរឿងដែលល្អៗ ប៉ុន្តែជ្រុងមួយទៀតដែលក្មួយៗគួរជៀសវាង និងប្រុងប្រយ័ត្ន គឺ ការសេពគប់មិត្តខុស ការរាប់អានមិត្តខុស ជាមិត្តដែលមិនសូវចូលថ្នាក់ នាំ យើងទៅរកផ្លូវមិនល្អ រហូតអាចធ្វើអោយយើងធ្លាក់ខ្លួនទៅរកផ្លូវអន្តរាយ ឬការសេពគប់មិត្តភក្តិ ដែលមានទស្សនៈមិនល្អ ទស្សនធូថ្លៃ និងទស្សនៈអវិជ្ជមាន ជាដើម។ មិត្តបែបនេះមិនគួរសេពគប់សោះឡើយ ព្រោះជាមនុស្សនាំតែទុកទោស ផលលំបាក និងអន្តរាយ ធ្វើឱ្យខ្លួនមិនចង់រៀនសូត្រ មិនចង់អភិវឌ្ឍខ្លួនឯង និងក្លាយជាក្រុមមនុស្សមេរោគសង្គម ឬជំងឺសង្គម ដែលប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកមានគុណឪពុកម្តាយ និងអាចបាត់បង់អនាគត ដោយសារតែការរាប់អានមិត្តខុសមួយមុខគត់ពីដំបូង។ ដូច្នេះបានជាមានពាក្យមួយនិយាយថា មនុស្សជុំវិញខ្លួនយើងអាចនឹងកែប្រែយើងបាន ទោះតិចក្តីច្រើនក្តី គឺនឹងឥទ្ធិពលដល់ជីវិតយើងប្រចាំថ្ងៃ។ ខ. ក្មួយៗនៅក្មេងខ្ចី ខ្លីបញ្ហា និងខ្វះបទពិសោធន៍៖ តែក្មួយៗត្រូវចាំថា មនុស្សចាស់ អ្នកមានចំណេះដឹង មានបទពិសោធន៍ច្រើនណាស់ ដែលក្មួយគួរសាកសួរ សុំតម្រង់ផ្លូវ បង្ហាញទិសដៅល្អៗដល់ខ្លួន។ ក្មួយៗត្រូវចាំថា ផ្លូវដែលក្មួយៗមិនទាន់បានឆ្លងកាត់ មិនមែនមានន័យថាអ្នកដទៃក៏មិនធ្លាប់ឆ្លងកាត់នោះទេ ពោលគឺគ្រប់ផ្លូវវាមានមនុស្សដើររួចហើយ សំខាន់ក្មួយៗសាកសួរអ្នកដើរមុនទៅវាចប់ហើយ។ ជាចុងក្រោយ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវាគ្មិនកិត្តិយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចំណាយពេលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងស្ដាប់ សិក្សារៀនសូត្រតាំងពីដើមដល់ចប់ និងថ្លែងអំណរគុណជូនចំពោះ ក្រុមការងារ និងដៃគូសហការគាំទ្រទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ។ កម្មវិធីត្រូវបានបញ្ចប់នៅម៉ោង១២:០០ នាទី ថ្ងៃត្រង់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
សិក្ខាសាលាចែករំលែកចំណេះដឹង
ក្រសួងសាធារណការ និងដឹកជញ្ជូន
វីដេអូពីចម្ងាយ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90