• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម "Joint Coordinating Committee" លើកទី២ នៃ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការ និងដឹកជញ្ជូន

2021-11-01 Go to the website published MPWT
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម "Joint Coordinating Committee" លើកទី២ នៃ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តី ក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម "Joint Coordinating Committee" លើកទី២ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ និងការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ស៊ុយ សេរិទ្ធ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ក្រុមជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សមភាគីដែលជាសមាជិករបស់គម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផងដែរ។ អង្គប្រជុំបានផ្តោតការពិភាក្សាលើមេរៀន និងបទពិសោធន៍នៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ពីប្រទេសផ្សេងៗដូចជា៖ ប្រទេសថៃ វៀតណាម និងប្រទេសជប៉ុន ស្ថានភាពនៃការអនុវត្តគម្រោងគ្រប់គ្រងទឹកកខ្វក់ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូននិងដៃគូអភិវឌ្ឍន៍នានារួមមាន៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF)នៃសាធារណរដ្ឋកូរ៉េ ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងគម្រោង អនុវត្តក្រោមហិរញ្ញប្បទានថវិកាជាតិ របាយការណ៍អំពីទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងផែនការអនាគត ផងដែរ។ អង្គប្រជុំបង្ហាញពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ទឹកកខ្វក់និងប្រេព័ន្ឋលូ និងគោលការណ៍ណែនាំលើការគ្រប់គ្រងប្រព័ន្ឋលូទឹកកខ្វក់ ព្រមទាំងរំលេចពីសុគតភាពទាក់ទងនឹងគោលនយោបាយថ្នាក់ជាតិ និងយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ ដើម្បីបន្តសាងសង់អាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់នៅតាមទីក្រុង ទីប្រជុំជនសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងទេសចរណ៍ ធានាបាននូវបរិស្ថានស្អាតនិងសុខុមាលភាពរបស់ប្រជាជន បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងក្រុមហ៊ុនឯកជនក្នុងការចូលរួមការវិនិយោគលើវិស័យទឹកសំណល់ (ទឹកកខ្វក់ និងប្រព័ន្ធលូការពារទឹកជំនន់) និងទីលានចាក់សម្រាម និងអនុវត្តផែនការមេសម្រាប់ កែលម្អទឹកកខ្វក់ និងប្រព័ន្ធលូទូទាំងប្រទេស។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់អំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតផែនការមេហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីក្រុងធំៗ និង តំបន់ទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ក៏ដូចជា៖ បណ្តាញអគ្គិសនី ជាពិសេស ផ្តោតលើការអភិវឌ្ឍបណ្តាញលូនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សុខុមាលភាពសាធារណៈ ការផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានោះផងដែរ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងអំពីការបញ្ចប់គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហ៊ានទី៤ ស្ថិតក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ប្រមាណ៣៤លានលានដុល្លារអាមេររិក ដើម្បីសាងសង់បណ្តាញលូនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងខណ្ឌដូនពេញ អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹក ដែលបានធ្វើឱ្យភូមិសាស្ត្រខណ្ឌទួលគោកនិងខ័ណ្ឌដូនពេញដូចជា៖ នៅម្តុំជិត ព្រះបរមរាជវាំង ផ្សារថ្មី និងផ្សារកណ្ដាលជាដើម លែងមានការលិចលង់ដោយជំនន់ទឹកភ្លៀងដូចកាលកន្លងមក ហើយបន្ថែមពីលើនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសសំដៅអនុវត្តគម្រោងនេះបានជោគជ័យ៕
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ JICA

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិ ៣៣។ ផ្លូវនេះថែមទាំងឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។
សិស្សនិទ្ទេស A ចំនួន ៥៤រូប នៃស្រុកកោះធំ និងស្រុកស្អាង ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ ទទួលរង្វាន់ជ័យលាភីពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ កែប ព្រៃវែង ពោធិ៍សាត់ (ពីថ្ងៃទី២០ - ២៤ តុលា ២០២៥)
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី និងច្បាប់ពាក់ព័ន្ធមួយចំនួន
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវចុះចំណោត
សារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90