• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិន កិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍"

2021-10-27 Go to the website published MPWT
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិន កិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថៃ្ងទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួម ចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជា ផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោលបំណងនៃការ ពិភាក្សាលើប្រធានបទក្នុងកម្មវិធី រួមគ្នាធ្វើយ៉ាងណាដើម្បីអនុវត្តឱ្យបាននូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺថ្ងៃនេះថ្ងៃស្អែកកុំឱ្យ មានគ្រោះថ្នាក់ចរាចរណ៍ដើម្បីការពារ ថែរក្សាអាយុជីវិត កាយសម្បទា និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ តាមរយៈការចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះមហន្តរាយមួយដែល ជះឥទ្ធិពល យ៉ាងខ្លាំងដល់សុខមាលភាពជាសាធារណៈដោយសារតែការបាត់បង់អាយុជីវិត កាយ សម្បទា និងទ្រព្យ សម្បត្តិប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវពីព្រោះថាមនុស្សគ្រប់រូប ចាំបាច់ត្រូវធ្វើចរាចរណ៍ដើម្បីជីវភាពរស់នៅមិនអាចចៀសវាងបាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវសូមឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវ ទាំងអស់ធ្វើការស្វែងយល់កត្តាបង្កគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យសម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកូនក្មួយទាំងឡាយ ដែលបានចូលរួមបញ្ចេញមតិយោបល់ និងតិទៀនក្នុងន័យស្ថាបនានៅក្នុងកម្មវិធីនេះ។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះដែរ មានការចោទសួរនូវសំណួរ និងលើកឡើងសំណូមពរទៅកាន់វាគ្មិន កិត្តិយសផងដែរដែលក្នុងនោះរួមមាន៖ ១. តើក្រសួងអាចមានវិធានការអ្វីខ្លះនៅពេលខាងមុខសម្រាប់ការអ្នកបើកបរមិនយល់ពីច្បាប់? ២. បើផ្លូវអនុញ្ញាតឱ្យបើកត្រឹម៤០គ.ម/ម៉ោង ឬ៦០គ.ម/ម៉ោង បើប្រើល្បឿនលើសការកំណត់ដើម្បីវ៉ាជែង តើខុសច្បាប់ឬទេ? ៣. តើយានយន្តកសិកម្ម(គោយន្តកន្ត្រៃ ត្រាក់ទ័រ)មាន សិទ្ធិបើកបរលើផ្លូវដូចយានយន្តទូទៅដែរទេ? ៤. បើម្តងដាក់និងម្តងដកសញ្ញាល្បឿន១០០ម៉ែត តើថ្មើរ ណា ទើបធ្វើដំណើរដល់គោលដៅ បើបើកលើសល្បឿន ត្រូវប៉ូលីសផាក? ៥. ហេតុអ្វីបានជានៅក្នុងកម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ក្រសួងឆ្លើយថា៖ ផ្លូវថ្នល់ខ្លះមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលត្រូវជួសជុល? ៦. សំណូមពរសុំឱ្យក្រសួងពិនិត្យលើការដូរភ្លើងស្តុបចរាចរណ៍ដែលបង្ហាញចំនួននាទីជាសញ្ញាប្រាប់អ្នកដំណើរឱ្យត្រៀមខ្លួនក្នុងការឈប់ ៧. តើផ្លូវពីភ្នំពេញទៅតាមខេត្តនានាមានផ្លាកសញ្ញាកំណត់ល្បឿនដែរឬទេ? ៨. តើក្រសួងមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវជាតិនៅទីប្រជុំជននីមួយៗ? ៩. តើការរកទទួលទានលើផ្លូវ និងដីចំណីផ្លូវខុសច្បាប់ ចរាចរណ៍ផ្លូវគោកដែរឬទេ? ១០. តើផ្លូវដក់នឹងលិចទឹកអាចជាកត្តាបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ដែរឬទេ? ១១. តើការបំពាក់គ្រឿងសម្រាប់ដឹកកង់ពីក្រោយរថយន្តសម្រាប់ការជិះហាត់ប្រាណខុសច្បាប់ឬទេ? ១២. តើកត្តាចរាចរណ៍ល្អមានចំណុចសំខាន់អ្វីខ្លះ? ១៣. តើគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីកត្តា មនុស្ស ផ្លូវ យានយន្ត មួយណាមានកម្រិតខ្ពស់ជាង និងទាបជាង ១៤. ផ្លាកសញ្ញាចរាចរណ៍សរសេរថា៖ ៣០ តើការបើកបរ៣០គ.ម/ម៉ោងចុះក្រោម ឬមួយក៏បើកបរ៣០គ.ម/ម៉ោងឡើងលើ និង១៥. សំណូមពរ សុំដាក់ផ្លាកល្បឿនចរាចរណ៍ចូលក្រុងគួរតែដាក់ផ្លាកតែម្ដងរហូតដល់ចេញពីក្រុងបានទេ?។ លោកជំទាវរដ្ឋលេខាធិការ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយភាគ ច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងសិទ្ធិក្នុងការបើកបរយានយន្ត ស្ថាប័នដែលមានសមត្ថកិច្ចគ្រប់គ្រង ផ្លូវថ្នល់ ការកំណត់ល្បឿន និងបញ្ហាស្តុបដែលបំពាក់នៅលើដងផ្លូវ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានលើកឡើងផងដែរអំពីវិធានការណ៍នានាក្នុងការឆ្លើយតបទៅនឹងភាពអសកម្មភាពមួយចំនួន សំដៅ ធានាដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យ ដឹងថា៖ ក្នុងពេលកំពុងប្រឈមនឹងផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ-១៩ កម្ពុជានៅមានការខាតបង់បន្ថែម ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងក្នុង រយៈពេល៩ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១៨៨៨លើក បណ្ដាលឱ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ចំនួន១៥៦០នាក់ និងរបួសស្រាលចំនួន១០២៩នាក់ គិតជាមធ្យមមានអ្នក ស្លាប់ចំនួន៣,៨នាក់ក្នុងមួយថ្ងៃ ហើយមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីការ បើកបរលើសល្បឿនកំណត់មានចំនួន៣៦% បណ្ដាលឱ្យមនុស្សស្លាប់៤៥៧នាក់ក្នុងចំណោម១០៥៨ នាក់ ការបើកបរមិនគោរពសិទ្ធិអាទិភាពមានចំនួន២៤% បណ្ដាលឱ្យស្លាប់១៨៩នាក់ ការបើកបរមិន ប្រកាន់ស្ដាំចំនួន១៥% បណ្តាលឱ្យស្លាប់១៦៣នាក់ ការវ៉ាជែង៨,៣% បង្កឱ្យស្លាប់ ៩៩នាក់ បត់ក្នុងស្ថាន ភាពគ្រោះថ្នាក់ចំនួន៨% បណ្តាលឱ្យស្លាប់៥៨នាក់ ការបើកបរប្រើគ្រឿងស្រវឹង៤% ស្លាប់៤០នាក់ កត្តាយានជំនិះ៣% ស្លាប់៣៤នាក់ បើកបរក្នុងស្ថានភាពងងុយ១% ស្លាប់៨នាក់ កត្តាផ្លូវ០,៤%ស្លាប់ ៧នាក់ និងបញ្ហាផ្សេងៗ០,៤% ស្លាប់៣នាក់ និងបណ្ដាលឱ្យខូចខាតម៉ូតូក្នុងរយៈពេល៩ខែមានចំនួន ១៩៧៤គ្រឿង រថយន្តធុនស្រាលចំនួន៧៣១គ្រឿង រថយន្តធុនធ្ងន់៥៦៦គ្រឿង និងយានយន្តផ្សេងទៀត ចំនួន២៨៩គ្រឿងផងដែរ។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យបានជ្រាបថា៖ រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោកមិនមាន បំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខ សុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្មវិធី MPWT LIVE SHOW

Featured Posts

កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងប្រកាស និងអនុក្រឹត្យ ស្ដីពីទឹកកខ្វក់
កិច្ចប្រជុំពិភាក្សាលើការងារកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងការប្រមូលចំណូលពីសេវាសាធារណៈ និងការផាកពិន័យ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ការគាំទ្រផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីប្រទេសជិតខាង គឺបានចូលរួមជួយប្រទេសជាតិដ៏ធំដោយមិនដឹងខ្លួន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - សមិទ្ធផលថ្មីផ្លូវក្រវាត់ព្រំដែន ដែលជាយុទ្ធសាស្ត្រ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ត្រួសៗ..! ពីស្ពានលេខ២៨ (បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា)។
[UYFC-PWT] - សកម្មភាព ក្រុមការងារស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈ ក្រុមការងារ ស.ស.យ.ក មន្ទីរសាធារណ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមសម្អាតបរិស្ថាននៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម
សកម្មភាពការងារថ្ងៃទី១៨ - ១៩ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[CC Time] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាលើផ្លូវជាតិលេខ១០ត្រូវបានប្រសិទ្ធនាម«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90