• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[cfapress.asia] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បាឋកថាតាមប្រព័ន្ធវីដេអូពីចម្ងាយលើប្រធានបទ ស្តីពី៖ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល

2021-08-27 Go to the website published cfapress.asia
កណ្ដាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ ២០២១ បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) តាមការអញ្ជើញរបស់សាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី៖ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក សរុបប្រមាណ ១៥០រូបមកពី២៧ស្ថាប័ន ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ។ នាឱកាសនោះឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និង ជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា៖ ការចូលរួមចំណែករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីក្នុង ការផ្តល់បាឋកថានាពេលនេះជាសកម្មភាពដ៏ថ្លៃថ្លា ដើម្បីជួយពង្រឹងនូវប្រសិទ្ធភាពនៃការកសាងធនធាន មនុស្សស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យសាធារណៈរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាដើម្បីពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនផងដែរអំពីកម្មវត្ថុនៃ ការសិក្សាដែលសាលាបានរៀបចំតាំងពីដើមឆ្នាំ២០២០ និងគ្រោងបន្តរហូតដល់ចុងឆ្នាំ២០២១ ដែលក្នុង នោះរួមមាន៖ ភាពជាអ្នកដឹកនាំ គំរូផ្សេងៗនៃភាពជាអ្នកដឹកនាំ ការស្វែងយល់អំពីបញ្ហានិងដំណោះ ស្រាយ ទំនាក់ទំនងនិងភាពជាដៃគូ ការលើកកម្ពស់គុណភាពប្រសិទ្ធភាពអង្គភាព និងការកែលម្អសេវា សាធារណៈ ការជំរុញសមត្ថភាពសហប្រតិបត្តិការ ការធ្វើការជាក្រុម និងការពង្រឹងសមត្ថភាពបុគ្គល រួមទាំងសមត្ថភាពនៃការដោះស្រាយជម្លោះ និងការគ្រប់គ្រងសមិទ្ធកម្មនៅក្នុងអង្គភាពផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្នុងនាមថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល រួមទាំងដៃគូសហការធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកក្នុងការងារ ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនឆ្នាំទាំងនៅក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជនជូនដល់សិក្ខាកាមជាន់ខ្ពស់នៃវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។ ជាកិច្ចចាប់ផ្តើមបាឋកថា ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ជូនសិក្ខាកាមទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលបានបម្រើការនៅក្នុងវិស័យឯកជន ជាពិសេសនៅក្នុងក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិកអស់រយៈពេល១៦ឆ្នាំ ប្រវត្តិការងារនៃភាពជាអ្នកដឹកនាំនៅក្នុងស្ថាប័ននានារបស់ រាជរដ្ឋាភិបាល និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការងារកំណែទម្រង់ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងផែនការរយៈពេល១០០ថ្ងៃ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងដំបូន្មានល្អៗជូនដល់អង្គសិក្ខាកាមថា៖ បើយើងចង់ក្លាយខ្លួនជាអ្នកដឹកនាំក្នុងការបម្រើប្រទេសជាតិប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជាអំពីការងារផ្សេងៗគ្នា កុំឱ្យនៅមួយកន្លែង ជាពិសេស ត្រូវប្រែក្លាយខ្លួនឱ្យទៅជាអ្នកចេះដឹងទូទៅ(Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់នៃការងារ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបទពិសោធន៍ទាក់ទងនឹងការកែទម្រង់របៀប ធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន ដោយបានសង្កាត់ធ្ងន់ថា៖ យើងមានរយៈពេលយ៉ាង យូរប្រាំមួយខែប៉ុណ្ណោះ ដើម្បីធ្វើការកែទម្រង់របៀបធ្វើការឱ្យបានជោគជ័យ ដោយហេតុថា៖ អ្នកខ្លះមិនចង់ កែទម្រង់របៀបធ្វើការ អ្នកខ្លះខ្លាចការកែទម្រង់របៀបធ្វើការ និងអ្នកខ្លះទៀតចង់អោបក្រសោបរបៀបធ្វើការ ចាស់ ដូច្នេះការកែទម្រង់របៀបធ្វើការមិនមែនជាការងារងាយស្រួលនោះឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គសិក្ខាកាមផងដែរថា៖ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះលើកទឹកដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុស បានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ និងបានរំលឹកឡើងវិញផងដែរនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា៖ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ហើយឯកឧត្តម ទេសរដ្ឋមន្ត្រីបានធ្វើកត់សម្គាល់បន្ថែមថា៖ ក្នុងសង្គមយើងសព្វថ្ងៃនេះមានមនុស្សចំនួនបួនប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិតៀន ក្នុងចំណោមមនុស្សបួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាលាភូមិន្ទរដ្ឋបាល ដែលបានយកចិត្ត ទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងដៃគូអភិវឌ្ឍន៍ដែលបានចូលរួមសហការក្នុងការបណ្តុះបណ្តាលមន្ត្រីកម្ពុជាពីគ្រប់ក្រសួង-ស្ថាប័នឱ្យមាន សមត្ថភាពខ្ពស់ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងនូវពាក្យស្លោកអប់រំផងដែរថា៖ “យើងមិនអាច រស់នៅលើកោះ ដែលសម្បូរទៅដោយទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុំព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះ ទេ”។ វាគឺជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរ ពេញដោយទ្រព្យសម្បត្តិរបស់យើងឱ្យកាន់តែធំទៅៗ និងធ្វើឱ្យសមុទ្រនៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ” ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់យើង និងពាក្យស្លោកមួយចំនួនទៀតរួមមាន៖ បើអ្នកមិនដឹងថាអ្នកទៅណា ផ្លូវណាក៏នាំអ្នកទៅដល់ទីនោះដែរ និយាយត្រូវធ្វើ កុំនិយាយផ្សេងធ្វើផ្សឹង សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង និងកុំសួរថាកម្ពុជាធ្វើអីឱ្យ យើង ត្រូវសួរថាយើងធ្វើអីឱ្យកម្ពុជា៕
ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ធ្វើបាឋកថាតាមអនឡាញ ឯកឧត្តមទេសរដ្ឋមន្ត្រី

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សម្រស់ដ៏ស្រស់ត្រកាល នៃស្ពានគីហ្សូណា កំពុងញញឹមទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយក្តីរីករាយ។
សូមអញ្ជើញទស្សនា វីដេអូសមិទ្ធផលធំៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ ពោធិ៍សាត់ ប៉ៃលិន (ពីថ្ងៃទី២៥ - ២៩ សីហា ២០២៥)
ថ្នាក់ដឹកនាំក្លឹបហែលទឹកចុះពិនិត្យការជួសជុលទីធ្លាអាងហែលទឹក នៃកីឡដ្ឋានស្រុកកោះធំ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុង ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធចរាចរណ៍ឆ្លាតវៃនៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90