Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Kampuchea Thmey] - រដ្ឋមន្រ្តីស៊ុន ចាន់ថុល កាន់ការងាររដ្ឋតាំងពីឆ្នាំ១៩៩៤ ជារដ្ឋលេខាធិការ រហូតឡើងទៅដឹកនាំពីរក្រសួង
2021-08-27
Go to the website published Kampuchea Thmey
តាមជីវប្រវត្តិលោកស៊ុន ចាន់ថុល បានចូលបម្រើការងាររដ្ឋតាំងឆ្នាំ ១៩៩៤ ក្រោយកម្ពុជាបោះឆ្នោតរៀបចំឡើដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣។ មន្រ្តីថ្នាក់ដឹកនាំរូបនេះបានផ្លាស់ប្តូរមុខតំណែងជាបន្តបន្ទាប់នៅជួររដ្ឋាភិបាលតាំងពីនៅរដ្ឋលេខាធិការ រហូតមកកាន់ការងារជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ មុនចូលបម្រើការងាររដ្ឋ លោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនឯកជន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ និងធ្លាប់កាន់តួនាទីផ្នែកគ្រប់គ្រងទូទៅនិងហិរញ្ញវត្ថុ នៅក្រុមហ៊ុនអន្តរជាតិមាននៅអាមេរិក បារាំង និងថៃ និងបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនិងវិនិយោគមួយក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩៩។ តាមសាវតារការងារពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ លោកស៊ុន ចាន់ថុល កាន់តួនាទីជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ ហើយនៅឆ្នាំ ២០០៣ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្រ្ត។ នៅឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ លោកបានទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១៣ ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ ២០១៦ លោកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុនផ្លាស់ទៅដឹកនាំការងារជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅឆ្នាំ ២០១៦ រហូតមកដល់បច្ចុបន្ន។ ប្រវត្តិសិក្សាវិញ លោក ស៊ុន ចាន់ថុល បានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិកនៅឆ្នាំ១៩៧៨ និងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅឆ្នាំ១៩៩៩។ វិលមកជីវិតឯកជនវិញ លោកកើតនៅឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ ប៉ុន្តែតាមប្រភពខ្លះថាលោកជាអ្នកស្រុកកោះធំ ខេត្តកណ្តាល។ លោកមានគ្រួសារនិងមានបុត្រចំនួន ០៣ នាក់។ ស្នាដៃធំៗសម្រេចបាន៖ ពេលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពីឆ្នាំ ២០១២ ដល់ ២០១៥ លោកស៊ុន ចាន់ថុល បានកែប្រែប្រព័ន្ធការងារមួយចំនួន និងសម្រេចស្នាដៃថ្មីៗជាប្រវត្តិសាស្រ្តជាច្រើន។ លោកជាអ្នកផ្តួចផ្តើម ក្នុងការរៀបចំរូបមន្តដើម្បីកំណត់តម្លៃលក់រាយប្រេងឥន្ធនៈឡើងចុះទៅតាមទីផ្សារអន្តរជាតិ។ ការកំណត់រូបមន្តនេះធ្វើឡើង បន្ទាប់ពីតម្លៃប្រេងសាំងនៅកម្ពុជានៅតែបន្តហក់ឡើងមិនចុះ បើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង បើទោះបីតម្លៃប្រេងនៅលើពិភពលោក ធ្លាក់ចុះថ្លៃក៏ដោយ។ ជាមួយគ្នានេះ លោកបានបង្កើតប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ដោយម្ចាស់សហគ្រាសឬក្រុមហ៊ុនទាំងអស់អាចចុះបញ្ជីបានកាន់តែងាយស្រួល មិនខាតពេល អាចចុះបញ្ជីបាននៅគ្រប់ទីកន្លែង ពេលណាក៏បានឱ្យតែមានប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ ថែមទាំងអាចបង់ប្រាក់អនឡាញសម្រាប់ថ្លៃចុះបញ្ជីបានយ៉ាងងាយស្រួល។ ក្នុងអណ្ណតដែលលោកនៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានផ្ដួចផ្ដើមក្នុងការដាក់បទចម្រៀងមរតកដើមរបស់លោកស៊ីន ស៊ីសាមុត្រ និងលោកស្រី រស់ សេរីសុទ្ធា ពីទសវត្សរ៍ឆ្នាំ៦០ និងឆ្នាំ៧០ ចូលនៅក្នុងកម្មសិទ្ធិបញ្ញា ដើម្បីការពារស្នាដៃសិល្បករជំនាន់ដើមពីការក្លែងបន្លំនិងលួចចម្លងស្នាដៃ។ ក្រៅពីសម្រេចបានស្នាដៃដ៏ត្រចះត្រចង់នៅក្រសួងពាណិជ្ជកម្ម ពេលវិលត្រឡប់មកដឹកនាំជារដ្ឋមន្រ្តីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនលើកទីពីរនៅពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ននេះ លោករនៅតែបន្តកែទម្រង់លុបប្រព័ន្ធការងារសាំញ៉ាំនៅក្នុងក្រសួងសាធារណការ ដែលកើតឡើងរាប់ឆ្នាំ បង្ខិតសេវាកាន់តែកៀកប្រជាពលរដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ៥ ឆ្នាំក្នុងការមកដឹកនាំនៅក្រសួងសាធារណការលើការងារធំៗដែលសម្រេចបានមានដូចជា៖ ១- ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត។ ២- បង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៅតាមបណ្តាខេត្ត និងឆៀកចល័តសម្រួលការលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋបានមួយចំណែកធំ។ ៣- បើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើបមាននៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ៤- បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ៥- បង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៦- បំពាក់ប្រព័ន្ធ QR Code នៅលើស្លាកលេខរថយន្ដ និងម៉ូតូជៀសផុតពីការក្លែងបន្លំ។ ៧- ផ្ដួចផ្ដើមគំនិតអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ៨- ប្រើកណ្ដាប់ដៃដែក ក្នុងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់។ ៩- ដាក់ឲ្យដំណើរការខ្សែរថភ្លើងភ្នំពេញខេត្តព្រះសីហនុ ដែលជាការបើកទំព័រសករាជថ្មីនៃវិស័យសេកជញ្ជូនផ្លូវដែករបស់ប្រទេសកម្ពុជា។ ១០-បង្កើតវិទ្យាស្ថានតេជោសាធារណការ ១១- បង្កើតទីស្តីការក្រសួងសាធារណការថ្មី ១២- សម្រួលនីតិវិធីកាត់ឈ្មោះយានយន្ត កុំឲ្យស្មុគស្មាញ បន្ថយការចំណាយក្រៅផ្លូវការ ១៣- ដកពិន្ទុប័ណ្ណបើកបរ ១៣- គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (បញ្ចប់ឆ្នាំ២០២២) ១៤- គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (កំពុងរកដៃគូអភិវឌ្ឍ) ១៥- គម្រោងផ្លូវក្រវាត់ក្រុងទី ៤ (កំពុងសិក្សា) ១៦- គម្រោងប្រព័ន្ធរថភ្លើងធុនស្រាលនៅភ្នំពេញ ក្រៅពីកិច្ចការងារទាំងអស់នេះ លោករដ្ឋមន្រ្តីបានកែប្រែហេដ្ឋារចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ដោយពង្រឹងគុណភាពសាងសង់ផ្លូវឲ្យរឹងមាំ គុណភាពជាប់បានយូរ ដែលជាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោករដ្ឋមន្រ្តីប្រកាសនៅមុខមន្រ្តីក្រសួង ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវថា លែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាព។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយចុះតាមដានជាប្រចាំ តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។ ការតាមដានឱ្យបានដិតដល់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់។ លោករដ្ឋមន្ត្រីលើកឡើងថា វាជាការខ្ជះខ្ជាយថវិកាជាតិ បើមន្ត្រីអនុវត្តគម្រោងមិនហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុស នឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា៕
សមិទ្ធផលការងារវិស័យសាធារណការ និងដឹកជញ្ជូន.
ឯកឧត្តមទេសរដ្ឋមន្ត្រី
ក្រសួងសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90