នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ឹង ឈុនហេង ប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានចូលរួមប្រជុំផ្ដល់បទសម្ភាសន៍តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum - ITF) ដែលមានស្នាក់ការនៅប្រទេសបារាំង ក្នុងគោលបំណងដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ និងការធ្វើបទប្បញ្ញត្តិពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនផ្លូវគោកប្រើប្រាស់តាមកម្មវិធីទូរស័ព្ទដៃ។ គួរបញ្ជាក់ផងដែរថា៖ កិច្ចសម្ភាសន៍នេះ កើតឡើងបន្ទាប់ពីមានជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក Young Tae Kim អគ្គលេខាធិការនៃអង្គការITFកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅតាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ។ កិច្ចសម្ភាសន៍នាពេលនេះ ក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។
On Tuesday afternoon, 15 June 2021, Mr. Meng Chhunheng, Director of Urban Public Transport Department, attended an online interview with the International Transport Forum (ITF) to give answers and perspectives on the overall status and legal frameworks for app-based services in Cambodia. It's worth mentioning that this interview session followed a fruitful online discussion between His Excellency Sun Chanthol, Senior Minister, Minister of the Ministry of Public Works and Transport and Mr. Young Tae Kim, Secretary General of the ITF on 10th of June, 2021 . Attendees of the interview included Deputy Director, and relevant official.