• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Times] - ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ខណ្ឌព្រែកព្នៅ

2021-02-05 Go to the website published Phnom Penh Times
ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងពាក់ព័ន្ធ អគ្គនាយកក្រុមហ៊ុន កាំត្រង់ស៊ីប អាជ្ញាធរដែនដី មន្ត្រីរាជការ អង្គការដៃគូ សមាគមដឹកជញ្ជូនទំនិញ សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនិងទំនិញ សាលាបង្រៀនបើកបរយានយន្ត និងភាគីពាក់ព័ន្ធ ប្រមាណ ២០០នាក់ផងដែរ។ សូមជម្រាបជូនថា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ និងទីលានប្រឡងថ្មី មានផ្ទៃដីទំហំ១៦.៥៨៤ ម៉ែត្រការ៉េ ដែលរួមមាន អគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ទំហំ ៨.៩០៩ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់សិស្ស មកពីបណ្តាខេត្តនានាមានទំហំ ៣៤៥ម៉ែត្រការ៉េ ព្រមទាំងមានការបំពាក់សម្ភារបរិក្ខារទំនើបៗជាច្រើនទៀត ស្ថិតនៅតំបន់សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨-១៩ រាជធានីភ្នំពេញ ត្រូវបានសហការបង្កើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនកាំត្រង់ស៊ីប តាមរយៈកិច្ចសន្យាលេខ ៦០០៧ សក.ដជគ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ គួរកត់សម្គាល់ថា៖ បច្ចុប្បន្ននេះ កម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តដឹកអ្នកដំណើរធុនតូច-ធុនធំ រថយន្តសណ្តោង ធុនស្រាល និងរថយន្តសណ្តោងធុនធ្ងន់ដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០-២០២០ មានចំនួនសរុប ៣២៥.៥០៨គ្រឿង ចំនួនអ្នកមានបណ្ណបើកបររថយន្តប្រភេទ D1, D2, BE, CE មានចំនួន ២១.៨៦៤០ បណ្ណ ស្មើនឹង ៦៧% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ក្បាលសណ្តោងគ្រឿងចក្រ និងប្រភេទរថយន្តធុនធ្ងន់មួយចំនួនទៀត ដែលតម្រូវឱ្យមានបណ្ណបើកបរ ប្រភេទ C ដែលបានចុះបញ្ជីមានចំនួន ១០៥.៩០៣គ្រឿង ក្នុងនោះចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទC មានចំនួន ៨៤.៩០០បណ្ណ ស្មើនឹង ៨០% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី។ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២.១៥២នាក់ ក្នុងនោះអ្នកស្លាប់ដោយសាររថយន្តធុនធ្ងន់បង្ករមានចំនួន ១៨១នាក់ ស្មើនឹង៨,៤% រថយន្តដឹកអ្នកដំណើរធុនធ្ងន់៥០,២៧%ស្មើនឹង ៩១នាក់ និងរថយន្តដឹកទំនិញធុនធ្ងន់ ៤៩,៧២% ស្មើនឹង ៩០នាក់)។ បើប្រៀបធៀបជាមួយចំនួនអ្នកស្លាប់ដោយសាររថយន្តធុនធ្ងន់បង្ករ (ស្លាប់១៤៧នាក់) នៅឆ្នាំ២០១៨ គឺមានការកើនឡើង៣៤នាក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ការបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ថ្មីនេះ នឹងមានការបញ្ចុះតម្លៃចំនួន៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន៥០នាក់ ចំណែកថ្លៃសិក្សាធម្មតាមានចំនួន ៣៥០ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ ហើយការបង្រៀនទ្រឹស្តីមានរយៈពេល៣០ម៉ោង និងបង្រៀនដៃចង្កូត២០ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ ទំនាក់ទំនងចុះឈ្មោះ តាមទូរសព្ទលេខ : 092719106 / 012437676 ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់ថ្មីនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលអាចផ្ដល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋយើងបានលឿនមានប្រសិទ្ធភាពនិងតម្លាភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពិចារណា លើការដកអាជ្ញាបណ្ណបណ្តុះបណ្តាលបើកបរយានយន្ត ដែលបានចេញទៅឱ្យក្រុមហ៊ុនទាំងឡាយដែល មិនបានធ្វើប្រតិបត្តិការរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិឯកជន ដែលមានតម្លៃប៉ាន់ស្មានប្រមាណ៣៥០លានដុល្លារក្នុងមួយឆ្នាំ និងបានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយបានលើកឡើងនូវរូបមន្តដូចតទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១.០០០ យក ១.០០០ គុណនឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០.០០០ គ្រឿងដឹកទំនិញលើផ្លូវយើង។ ជាងនេះទៅទៀត បើមានឡានដឹកលើសទម្ងន់ ៣០ តោន គេយក ៣០ គុណនឹង ៣០ ស្មើនឹង៩០០ យក ៩០០ គុណនឹង ៣0 ស្មើនឹង ២៧.០០០ យក ២៧.០០០ គុណនឹង ៣០ ស្មើនឹង ៨១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស ៣០តោន វាស្មើនឹងឡាន ៨១០.០០០០គ្រឿង បើកលើផ្លូវយើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ប៉ាង ណាំ ដែលបានសហការយ៉ាងល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងការរៀបចំឱ្យមានមជ្ឈមណ្ឌលពន្យារ និងប្ដូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ការរៀបចំធ្វើបណ្ណបើកបរថ្មីមាន QR Code និងផ្លាកលេខឡានមាន QR Code ជាដើម៕
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបេីកបរយានយន្តធុនធ្ងន់ ពិធីសម្ពោធ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

អញ្ជើញមកចូលរួមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបាន Exchange Program ទៅសិក្សានៅប្រទេសចិន
សកម្មភាពការងារថ្ងៃទី១១ - ១៣ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះអាទិត្យរៀបលិចក្នុងទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិតជាស្រស់ស្អាតណាស់!
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - មណ្ឌលគិរី នាពេលព្រះអាទិត្យបញ្ចេញពន្លឺពណ៌មាស
ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួងបានពិន័យយានយន្តដឹកខ្សាច់លើសទម្ងន់កម្រិតកំណត់ចំនួន០៣គ្រឿង
ថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប
:::ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ RAKSA.10 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90