Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[GIO Post] - ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ
2020-12-09
Go to the website published GIO Post
ប្រទេសកម្ពុជានឹងបញ្ចប់ការរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយឆ្នាំ ២០២១-២០៣០ នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខនេះ ។ កិច្ចប្រជុំអន្តរក្រសួងដែលត្រូវបានចាប់ផ្ដើមនៅពាក់កណ្ដាលសប្ដាហ៍មុននៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ ។ ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន “សេចក្តីព្រាងផែនការមេ” នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៨មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។ មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រឹត និងគ្រប់ជ្រុងជ្រោយ ។ “សេចក្តីព្រាងផែនការមេ” នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក និងជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, បង្កើនភាពប្រកួតប្រជែង និងពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តភាពនៃកំណើនសេដ្ឋកិច្ច ក្នុងកម្រិតឧត្តមានុពល។ “សេចក្តីព្រាងផែនការមេ” នេះ រួមបញ្ចូលផែនការមេចំនួន៧ ដែលក្នុងនោះ រួមមាន៖ ១. ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ (Intermodal Transport) ២. ផែនការមេដឹកជញ្ជូនផ្លូវគោក ៣. ផែនការមេដឹកជញ្ជូនផ្លូវដែក ៤. ផែនការមេដឹកជញ្ជូនផ្លូវទឹក ៥. ផែនការមេដឹកជញ្ជូនផ្លូវសមុទ្រ ៦. ផែនការមេដឹកជញ្ជូនផ្លូវអាកាស ៧. ផែនការមេសម្រាប់ប្រព័ន្ធឡូជីស្ទីក។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀតរបស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិសក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួម នៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្ទីក ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។ ឆ្លងតាមបទបង្ហាញរបស់ក្រុមការងារបច្ចេកទេស អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ “សេចក្តីព្រាងផែនការមេ” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់រវាងមធ្យោបាយដឹកជញ្ជូនចាំបាច់នានា ជាពិសេសឆ្លើយតបខ្ពស់ទៅនឹងបរិការណ៍កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។ “សេចក្ដីព្រាងផែនការមេ” នេះ បានផ្ដល់ជាជម្រើសវិធានការថា ត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាពសម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្ដោតលើគុណភាពឱ្យច្រើនជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារ និងពង្រឹងឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក។ “សេចក្តីព្រាងផែនការមេ” ក៏បានកំណត់នូវអភិក្រម ៣.៣.៤.២ ដែលជារូបមន្តនៃការតភ្ជាប់របស់កម្ពុជាក្នុងកម្រិតប្រទេស និងតំបន់ ដែលសំដៅលើ របៀងដឹកជញ្ជូនចម្បង៣ (ភាគពាយព្យ ឬភ្នំពេញ-ប៉ោយប៉ែត, អាគ្នេយ៍ ឬភ្នំពេញ-បាវិត, និរតី ឬភ្នំពេញ-ក្រុងព្រះសីហនុ), របៀងដឹកជញ្ជូនរង ៣ (តំបន់ឆ្នេរ, តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ខាងជើង), ប៉ូលកំណើន ៤ (ភ្នំពេញ, ខេត្តព្រះសីហនុ, សៀមរាប និងបាត់ដំបង), និង ប៉ូលភ្ជាប់កំណើន ២ (ស្វាយរៀង-បាវិត, សិរីសោភណ្ឌ-ប៉ោយប៉ែត) ។ អង្គប្រជុំ ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសម្រាប់ជាធាតុចូលបន្ថែម ក្នុងការកែលម្អ “សេចក្តីព្រាងផែនការមេ” នេះ ដែលក្រុមការងារបច្ចេកទេសនឹងធ្វើការសិក្សាបន្តបន្ថែមទៀត។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការវាយតម្លៃខ្ពស់និងអំណរគុណចំពោះក្រុមការងារបច្ចេកទេសចិន ដែលដឹកនាំ ដោយលោកស្រី ស៊ឺ សាំងអ៊ីន (She Xiangyun) នាយកគម្រោង សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំ “សេចក្ដីព្រាងផែនការមេ” គ្រប់ជ្រុងជ្រោយនេះ ក៏ដូចជាបានថ្លែងអំណរគុណដល់មិត្តចិនដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុលើការសិក្សានេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការសម្របសម្រួលពីគ្រប់ភាគីកម្ពុជាទាំងអស់ ជាពិសេស ក្រុមការងារនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងដំណើរការនៃការសិក្សាផែនការមេនេះ។ អង្គប្រជុំ ក៏បានសម្ដែងនូវការប្ដេជ្ញាខ្ពស់ ក្នុងការបន្តនូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លា និងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស ដើម្បីបន្តផ្ដល់ធាតុចូលក្នុងការកែលម្អ “សេចក្ដីព្រាងផែនការមេ” នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពអនុវត្តទូលំទូលាយ៕
សេចក្តីព្រាងផែនការមេ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90