• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - លោក​នាយក​រដ្ឋមន្ត្រី សួរសុខទុក្ខ​ និង​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

2020-10-22 Go to the website published Phnom Penh Post
បន្ទាយមានជ័យៈ ក្នុងអំឡុងពេល​ចុះ​ជួប​សួរសុខទុក្ខ និង​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ជាង​ ១ ​ម៉ឺន​គ្រួសារ​ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​នូវ​មរណទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ និង​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​។ បើតាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែ តុលា ឆ្នាំ​ ២០២០ ជំនន់​ទឹកភ្លៀង​ដែល​បាន​កើតឡើង​នៅក្នុង​ ១៩ ​រាជធានី-ខេត្ត​បាន​បណ្ដាលឱ្យ​មនុស្ស​ ៣៤ ​នាក់​លង់ទឹក​ស្លាប់​ ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​ស្លាប់​ច្រើនជាងគេ​គឺ​ ១៨ ​នាក់ ខណៈ​ប្រជាពលរដ្ឋ​ជាង​ ៤១ ​ម៉ឺន​នាក់​ទៀត​ រង​ផលប៉ះពាល់​ដោយ​ទឹក​ជន់​លិច​ផ្ទះសំបែង ដែល​តម្រូវឱ្យ​មានការ​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​នូវ​គ្រោះភ័យ​ផ្សេងៗ ដែល​បង្កឡើង​ពី​ទឹកជំនន់​នេះ​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ ព្រមទាំង​ទុក្ខលំបាក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ក្រុមគ្រួសារ​ស្លាប់ និង​រង​ការប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​។ នេះ​ជា​គ្រោះមហន្តរាយ​ដ៏ធំ​មួយ​ដែល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ​មក​»​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​កាលពី​ ៧០ ​ឆ្នាំ មុន​កម្ពុជា​ធ្លាប់​ជួបប្រទះ​នូវ​បាតុភូត​គ្រោះធម្មជាតិ ជំនន់​ទឹកភ្លៀង​ដ៏អាក្រក់​បែបនេះ​ម្ដង​រួចមកហើយ​។ លោក​ ហ៊ុន សែន បាន​បន្តថា ទោះជា​យ៉ាងណា​គ្រោះទឹកជំនន់​ដ៏អាក្រក់​ដែល​កើតឡើង​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ មិនមែន​កើតមាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ លោក​ក៏​បាន​បន្ត​លើក​ទឹកចិត្ត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​កន្លែង​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។ លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​ត្រូវធ្វើ​ជាបឋម​គឺ​ការជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​ផ្ដល់​ស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ ថ្នាំពេទ្យ និង សម្ភារ​ប្រើប្រាស់ ដែល​ជំនួយ​សង្គ្រោះបន្ទាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​រងគ្រោះ​មានជីវិត​ជា​សិន​»​។ លោក​ថ្លែងថា ថវិកា​ប្រមាណ​ ៧ ​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី​សប្បុរសជន​ចាប់​តាំងពី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​នា​ដើមខែ​តុលា​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការឆ្លើយតប​បន្ទាន់​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្ដា​រាជធានី-ខេត្ត​ទាំង​ ១៩ តាមរយៈ​ការផ្ដល់​ជំនួយ​សង្គ្រោះបន្ទាន់​។ សម្រាប់​ខេត្ត​បន្ទាយមានជ័យ រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ផ្តល់​សាច់ប្រាក់​ ២០ ​ម៉ឺន​ដុល្លារ និង ស្បៀង​បម្រុង​ដែល​មាន​អង្ករ មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ជាច្រើន​តោន​ទៀត សម្រាប់​ទុក​ចែកជូន​ពលរដ្ឋ​រងគ្រោះ​។ កាលពី​ថ្ងៃ​ម្សិលមិញ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ តិ៍​ថា រហូត​មក​ដល់​ពេលនេះ កម្ពស់​ទឹក​នៅតាម​ដងស្ទឹង​មង្គលបុរី និង​ស្ទឹង​សេរីសោភ័ណ ព្រមទាំង​បណ្ដា​ដៃ​អូរ​នានា ពិសេស​អូរ​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​បន្ត​ជន់​ឡើង​នៅឡើយ​។ ជំនន់​ទឹកភ្លៀង​បាន​បង្ក​មនុស្ស​ ១៨ ​នាក់​លង់ទឹក​ស្លាប់ និង​ធ្វើឲ្យ​ផ្ទះ​ចំនួន ២៩ ២២៥ ​ខ្នង លិច​ស្រែ​ចំនួន​ ៦៤​ ៣៧២ ​ហិកតា ដំឡូងមី​ចំនួន ៦០ ២៥៩ ​ហិកតា ដំណាំ​រួមផ្សំ​ចំនួន ៩៨៩ ​ហិកតា សាលារៀន​ចំនួន ១៨៦ ​កន្លែង មណ្ឌល​សុខភាព​ចំនួន​ ៩ ​កន្លែង វត្តអារាម​ចំនួន​ ៦០ សាលាឃុំ​ចំនួន​ ៥ ​កន្លែង ផ្លូវ​ប្រវែង​ ៥៣៥ ​គីឡូម៉ែត្រ អណ្ដូងស្នប់​ចំនួន ៥៤ ​កន្លែង និង​លិច​ទំនប់​អាង​ប្រវែង ៣៤ ​គីឡូម៉ែត្រ ជា​បញ្ហា​ដែល​ត្រូវ​ស្ដារឡើងវិញ​៕
ចុះពិនិត្យស្ថានភាពទឹកជំនន់ ជំនន់ទឹកភ្លៀង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ញត្តិថ្កោលទោស ចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់របស់យោធាថៃ ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពានជ័យជំនះ(ស្ពានមេទឹក) ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើរជើងលេខ៣១២ កងពលតូចលេខ៣១ យោធភូមិភាគទី៣ បានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើជើងលេខ៣១២ កងពលតូចលេខ៣១យោធភូមិភាគលេខ៣ បានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90