Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយនគរ បាលជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងបាននាំយកសម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចែកជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
2020-09-08
Go to the website published MPWT
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយនគរ បាលជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងបាននាំយកសម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចែកជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជួបសំណេះជាមួយនាយនគរបាលជាន់ខ្ពស់នៃអគ្គស្នងការនគរបាល ជាតិ ក្រសួងមហាផ្ទៃ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម អស់លោក លោកស្រីស្នងការនគរបាលរាជធានី-ខេត្តសរុបប្រមាណ៨៤រូប។ ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថាការជួបជុំរបស់យើងនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបានក៏ដោយសារស្រុកទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណសន្តិភាព ដែលនាំមកនូវការរស់រានមានជីវិត និងការរីក ចម្រើនលើគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានជម្រាបជូនអំពីសមិទ្ធលផលរបស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍជាមួយដៃគូអភិវឌ្ឍន៍លើគម្រោងពង្រឹង ពង្រីក និងលើកកម្ពស់ គុណភាពផ្លូវជាតិសំខាន់ៗពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុកៅស៊ូ(AC) និងពង្រីកផ្លូវពី ពីរគន្លងទៅបួនគន្លង ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ការស្ដារផ្លូវដែក និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើងឆ្លង កាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ និងយន្តការទប់ស្កាត់ និងលុប បំបាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បាននាំយកផងដែរនូវសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី២០០យួរ ទឹកសុទ្ធកម្ពុជា៥០០កេស មីជាតិ៥០០កេស ត្រីខ៥០កេស អង្ករ៥តោន និងឧបករណ៍ត្រួតពិនិត្យល្បឿនចំនួន៥គ្រឿង និងថវិកាមួយចំនួនចែកជូនដល់កម្លាំងនគរ បាល និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយ បីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យ កាន់តែមានការអភិវឌ្ឍថែមទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំងនគរបាល ជាតិ ដែលបានលះបង់យ៉ាងធំធេងក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពល រដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ដោយឡែក ថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានលើកឡើងអំពីប្រវត្តិ និងរចនាសម្ព័ន្ធដឹកនាំរបស់កងកម្លាំងនគរបាលជាតិដែលរួមមាន៖ ភារកិច្ចសំខាន់ៗ ក្នុងកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែនទឹកនិងព្រំដែនគោក ដោយរួមសហការជាមួយកងយុទ្ធ ពលខេមរភូមិន្ទ ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន ការពារសន្តិសុខជាតិ និងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្តេជ្ញាចូលរួមសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូនអនុវត្តការកាត់ទ្រុងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបិទ យានដ្ឋានជួសជុលកែច្នៃយានយន្តខុសច្បាប់ ដោយសហការជាមួយអាជ្ញាធរខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន និងរួមគ្នាអប់រំប្រជាពលរដ្ឋដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេស រដ្ឋមន្ត្រី ដែលបានសហការយ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងទាំងស្មារតីនិងសម្ភារដល់កិច្ចការរបស់កង កម្លាំងនគរបាលជាតិ ជាពិសេស ការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើឲ្យកិច្ចការរឹតបន្តឹងចរាចរណ៍ផ្លូវគោកទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ និងបានស្នើសុំឱ្យបន្តកិច្ចសហការល្អនេះជាបន្តទៀត៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ការចុះសួរសុខទុក្ខ និងជួបសំណេះសំណាល
អគ្គស្នងការនគរបាលជាតិ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90