• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[អគ្គស្នងការដ្ឋាន នគរបាលជាតិ] - នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន៣០០ផ្ទាំង ពីក្រសួងសាធារណការនិងដឹកជញ្ជូន

2020-07-29 Go to the website published អគ្គស្នងការដ្ឋាន នគរបាលជាតិ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល រនាំងសម្រាប់គោលដៅត្រួតពិនិត្យរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន៣០០ផ្ទាំង ពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីប្រគល់ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងពីធីទទួលបានមានប្រសាសន៍ថា ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ និងការទទួលខុសត្រូវខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការដឹកនាំពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងសហការចុះត្រួតពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់ផងនោះ ទើបធ្វើឲ្យយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទទួលបានជោគជ័យដូចពេលនេះ។ ឯកឧត្តម បន្តថានេះជាមោទនភាពមួយ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់៦ខែ ដើមឆ្នាំ២០២០ ដែលយើងអាចមើលឃើញពីចំនុចវិជ្ជមាន គឺតថភាពជាក់ស្តែងដែលសង្គមទាំងមូលទទួលស្គាល់ ដែលយើងបានមើលឃើញច្បាស់​ទាំងអស់គ្នាមិនអាចប្រកែកបាន។ ក្នុងនោះទី១ចំនួនបទល្មើសមានការថយចុះ ទី២ចំនួនអ្នកស្លាប់ និងអ្នករបួសមានការថយចុះ និងទី៣ដែលជាចំនុចសំខាន់បំផុត គឺយើងបានប្តូរឥរិយាបថអ្នកធ្វើដំណើរតាមដងផ្លូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្ថែមឲ្យដឹងថា ជាការឆ្លើយតបទៅនឹងអំណោយជាស្លាកសញ្ញាទាំងនេះ ក្នុងនាមអគ្គស្នងការនគរបាលជាតិនឹងចាត់ទុកថាជាគំរូដ៏ល្អមួយហើយនិងធ្វើការតបស្នងវិញ​ដោយពង្រឹងកិច្ចការរបស់នគរបាលចរាចរណ៍ និងប្តេជ្ញាចិត្តសហការក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីជំរុញរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជាចុងក្រោយក្រៅពីការថ្លែងអំណរគុណក៏បានសំណូមពរឲ្យខាងក្រសួងសាធារណការ ជំរុញឲ្យមានការបង្រៀនពីច្បាប់ចរាចរណ៍ ការរំលឹកពីច្បាប់ចរាចរណ៍ដើម្បីឲ្យក្លាយទៅជាទម្លាប់ របស់ស្ថាប័ន របស់សហគមន៍ រហូតទៅដល់ក្នុងគ្រួសារនីមួយៗ។ ឯកឧត្តម បន្តថា ការផ្សព្វផ្សាយច្បាប់ការគោរពច្បាប់ ការយល់ពីការធ្វើចរាចរណ៍ ការយោគយល់គ្នា មិនមែនតួនាទីរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកតែម្នាក់ឯងអាចផ្សព្វផ្សាយបានទេ ទាល់តែស្ថាប័ន សហគមន៍ និងគ្រួសារនីមួយៗចូលរួមអនុវត្តន៍ទាំងអស់គ្នាទើបអាចទទួលបានជោគជ័យ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការបង្កើនការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋពីការអនុវត្តច្បាប់ចរាចរណ៍ដែលបញ្ចៀសបាននូវគ្រោះថ្នាក់ ក៏ដូចជារៀបចំតម្លើងស្លាកសញ្ញាចរាចរណ៍ថ្មីៗ ដើម្បីចូលរួមបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា តាមការសិក្សារបស់ធនាគារ ADB បានឲ្យដឹងថា ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណជាង៣៥០លានដុល្លារអាមេរិក ការបាត់បង់ថវិកាជាតិដោយគ្រោះថ្នាក់ចរាចរណ៍នេះ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បតិឯកជន បាត់បង់ការងារ និងបន្សល់ទុកនៅក្មេងកំព្រា ស្ត្រីមេម៉ាយ និងប៉ះពាល់ដល់គោលនយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលបានចូលរួមក្នុងការត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណ​បច្ចេក​ទេសគ្រប់ខេត្តក្រុង ហើយនិងបន្តធ្វើការត្រួតពិនិត្យលើយានដ្ឋានមួយចំនួន ដែលមិនទាន់មានច្បាប់​អនុញ្ញាតហើយនៅតែបន្តធ្វើខុសច្បាប់ ដើម្បីធ្វើការបិទទីតាំងកែច្នៃទាំងអស់ជាស្ថាពរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះសំណើរបស់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក្នុងការជំរុញឲ្យមានការបង្រៀនពីច្បាប់ចរាចរណ៍ ការរំលឹកពីច្បាប់ចរាចរណ៍ ដើម្បីឲ្យក្លាយទៅជាទម្លាប់របស់ស្ថាប័ន របស់សហគមន៍ រហូតទៅដល់ក្នុងគ្រួសារនីមួយៗផងដែរ៕  
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ច្បាប់ចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[UYFC-PWT] - « កំលាំងមហាសាមគ្គី ក្នុងស្មារតីខ្មែររួបរួមគ្នាតែមួយ » របស់យុវជន អ្នកនៅសមរភូមិក្រោយ បានប្ដេជ្ញាចិត្ត ថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគាំទ្រទៅដល់វីរៈកងទ័ពជួរមុខដ៏អង់អាច ហើយយើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ថាខ្មែរគ្រប់ទិសទី អាចឆ្លងផុតនូវភាពលំបាកនេះទាំងអស់គ្នា
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥- ១៤ ធ្នូ ២០២៥)
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ព្រៃវែង ស្ទឹងត្រែង ត្បូងឃ្មុំ (ពីថ្ងៃទី១៥ - ១៩ ធ្នូ ២០២៥)
អបអរសាទរ ខួបលើកទី៣៣ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក (១៤ ធ្នូ ១៩៩២- ១៤ ធ្នូ ២០២៥)
ញត្តិថ្កោលទោស ចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់របស់យោធាថៃ ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពានជ័យជំនះ(ស្ពានមេទឹក) ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើរជើងលេខ៣១២ កងពលតូចលេខ៣១ យោធភូមិភាគទី៣ បានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90