Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Post khmer] - មន្ត្រីសាធារណការថា រថយន្តប្រហែល ៦០% មិនបានមកធ្វើឆៀក
2020-05-14
Go to the website published Post khmer
ភ្នំពេញៈ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា រហូតមកដល់ពេលនេះរថយន្តប្រហែល ៦០ ភាគរយ ពុំទាន់បានមកត្រួតពិនិត្យបច្ចេកទេស (ឆៀក) នៅឡើយ ខណៈចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខតទៅ ក្រសួងនឹងចាប់ផ្ដើមផាកពិន័យរថយន្តហួសសុពលភាពឆៀកក្នុង ១ ថ្ងៃ ២ ០០០ រៀល។ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា យានយន្តដែលបានចុះបញ្ជីទាំងអស់នៅក្រសួងសាធារណការ និងដឹកជញ្ជូនគឺមានជិត ៦ លានគ្រឿងក្នុងនោះ ៨០ ភាគរយ គឺជាទោចក្រយានយន្ត។ លោកបន្តថា ក្នុងចំណោមយានយន្តទាំងនោះគឺមានរថយន្តជិត ១ លានគ្រឿង ហើយក្នុងនោះមានប្រមាណ ៦០ ភាគរយ ពុំទាន់បានមកត្រួតពិនិត្យបច្ចេកទេសនៅឡើយ។ លោកថា៖ «នៅពេលខ្ញុំឱ្យមន្ត្រីស្រង់ទិន្នន័យជាក់ស្ដែង គឺរថយន្តខ្លះមិនដឹងហួសសុពលភាពប៉ុន្មានឆ្នាំហើយមកទេ ហើយឡានខ្លះគឺអត់ដែលមកឆៀកតែម្ដង។ ដូច្នេះទើបមានការជជែកគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រសិនបើយើងមិនផាកពិន័យរថយន្តហួសសុពលភាពឆៀកទេពេលអនុវត្តច្បាប់ម្ដងៗច្បាស់ជាប្រឈមនឹងបញ្ហាហ្នឹងទៀតហើយ»។ អគ្គស្នងការនគរបាលជាតិបានប្រកាសថា សមត្ថកិច្ចបានពន្យារពេលផាកពិន័យ ចំពោះរថយន្តហួសសុពលភាពក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយមិនទាន់បានកំណត់ពេល ក្រោយពីសង្កេតឃើញមានពលរដ្ឋនាំគ្នាយករថយន្តសម្រុកទៅធ្វើឆៀកធ្វើឱ្យកកស្ទះនៅតាមច្រកចូលកន្លែងឆៀកនានា ស្របពេលនគរបាលចរាចរណ៍បានចាប់ផ្ដើមរឹតបន្តឹងច្បាប់តាមអនុក្រឹត្យថ្មីដោយផាកពិន័យកើនទៅដល់ ៣ ឬ ៤ ដងនៃអនុក្រឹត្យចាស់ចាប់ពីថ្ងៃទី ១ ខែឧសភាមក។ លោក ឈួន វ៉ន់ បញ្ជាក់ថាចាប់តាំងពីមានការរឹតបន្តឹងច្បាប់នេះមកគឺក្នុង ១ ថ្ងៃសង្កេតឃើញពលរដ្ឋយករថយន្តទៅឆៀកបានកើនឡើងរហូតទៅដល់ ៤ ដងខណៈក្នុងថ្ងៃធម្មតានៅទូទាំងប្រទេសមានពលរដ្ឋយករថយន្តទៅឆៀកប្រហែល ៨០០ គ្រឿង ប៉ុន្តែពេលនេះបានកើនដល់ ៤ ពាន់គ្រឿង និងបានតម្រូវឱ្យមន្ត្រីធ្វើការងារទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយថ្ងៃខ្លះត្រូវធ្វើការបន្ថែមម៉ោងរហូតដល់ពាក់កណ្ដាលយប់។ លោកបានស្នើឱ្យពលរដ្ឋត្រូវភ្ញាក់រឭកយករថយន្តមកឆៀកឱ្យបានមុនពេលកំណត់គឺនៅមុនថ្ងៃទី ១ ខែកក្កដា ព្រោះបន្ទាប់ពីថ្ងៃនោះទៅរថយន្តដែលហួសសុពលភាពឆៀកក្នុង ១ ថ្ងៃនឹងត្រូវផាកពិន័យចំនួន ២ ពាន់រៀល។ លោកថា៖ «ហើយការពិន័យនៅកន្លែងយើងនេះគឺយើងគិតចំនួនថ្ងៃនៃការហួសសុពលភាពឆៀកគឺក្នុង ១ ថ្ងៃ ២ ពាន់រៀល ប៉ុន្តែឥឡូវយើងទុកពេលជូនដោយយើងមិនចង់នៅពេលចាប់រឹតបន្តឹងភ្លាម អនុវត្តភ្លាមនោះទេគឺទុកពេលដល់បងប្អូនយើងរហូតដល់ថ្ងៃ ១ ខែ ៧ ដើម្បីទុកឱកាសក្នុងអំឡុងពេលហ្នឹងត្រូវមកឆៀកឱ្យហើយទៅ»។ ចំណែកលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងនៅក្នុងសន្និសីទនេះដែរថា ក្នុងការរឹតបន្តឹងច្បាប់រយៈពេល ១១ ថ្ងៃ ក្នុងខែឧសភានេះគឺនគរបាលចរាចរណ៍បានផាកពិន័យយានយន្តល្មើសច្បាប់មានចំនួន ១៩ ០០៤ ករណី ក្នុងនោះម៉ូតូមានចំនួន ១៤ ២៧១ ករណី ស្មើ ៧៥ ភាគរយ និងរថយន្តគ្រប់ប្រភេទមានចំនួន ៤ ៧៣៣ ករណី ស្មើ ២៥ ភាគរយ។ លោកបន្តថា ការបើកបរម៉ូតូគ្មានមួកសុវត្ថិភាពគឺកើតឡើងច្រើនជាងគេបំផុត ក្នុងចំណោមបទល្មើសផ្សេងៗខណៈការបើកបរមិនពាក់មួកសុវត្ថិភាព ងាយធ្វើឱ្យប្រឈមនឹងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកបញ្ជាក់ថា ការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានរហូតទៅដល់ ៧៩ ភាគរយ ស្របពេលការល្មើសអត់ស្លាកលេខមានចំនួន ១០ ភាគរយ ល្មើសភ្លើងសញ្ញា និងស្លាកសញ្ញាមាន ៨ ភាគរយ ប្រើទូរស័ព្ទ ដឹកលើសចំណុះ និងបញ្ហាគ្រឿងស្រវឹងមាន ២ ភាគរយ។ លោកបន្ថែមថា ចំពោះរថយន្តវិញ បញ្ហាល្មើសដែលមានច្រើនជាងគេ គឺមិនពាក់ខ្សែក្រវាត់មាន ៤៨ ភាគរយ ល្មើសល្បឿន ២៦ ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៦ ភាគរយ ល្មើសដោយដឹកលើសចំណុះ៦ភាគរយ ប្រើទូរស័ព្ទ ៦ ភាគរយគ្មានបណ្ណបើកបរ ៤ ភាគរយ និងអត់ស្លាកលេខ និងស្រវឹងចំនួន ៣ ភាគរយ។ លោក ហ៊ឹម យ៉ាន ថ្លែងថា រដ្ឋាភិបាលបានទុកពេល ៤ ខែហើយ ដើម្បីឱ្យពលរដ្ឋដែលជាម្ចាស់យានយន្តត្រូវតែបំពេញកាតព្វកិច្ចឱ្យបានសមស្របតាមច្បាប់ ប៉ុន្តែលោកសោកស្ដាយចំពោះពលរដ្ឋមួយចំនួនដែលធ្វេសប្រហែស និងទើបតែយករថយន្តទៅត្រួតពិនិត្យបច្ចេកទេស ឬទៅប្រឡងយកប័ណ្ណបើកបរ នៅពេលមន្ត្រីបានចាប់ផ្ដើមរឹតបន្តឹង។ លោកថា៖ «សូមជម្រាបថា ការរឹតបន្តឹងនេះគឺមានជាបន្តជារៀងរហូត ព្រោះថាខាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជារាជរដ្ឋាភិបាល បានកំណត់ថា ឆ្នាំ ២០២០ នេះជាឆ្នាំនៃការរឹតបន្តឹងច្បាប់ ហើយការប្រកាសរឹតបន្តឹងច្បាប់នេះត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០ ដើម្បីឱ្យពលរដ្ឋបានជ្រាបជាដំណឹងដើម្បីត្រៀមខ្លួនជាមុនដើម្បីបំពេញទៅតាមកាតព្វកិច្ចច្បាប់ ដូចជាទៅធ្វើប័ណ្ណបើកបរ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានសមស្របឱ្យហើយ»៕
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90